ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រើស​គ្រាប់ CKCឡង់​យកមក​ដំលេង​ បណ្តាល​​ឱ្យ​ផ្ទុះ​ស្លា.ប់ក្មេង​​ប្រុស-ស្រី២​នាក់​

11 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​-ស្រី​២នាក់ស្លា.ប់​​ដោយសារផ្ទុះ​គ្រាប់ ​CKC ឡង់ ខណៈដែលពួកគេ​រើស​បាន​​​​​យក​មក​ដំ​លេង​ កាលពី​រសៀល​​ថ្ងៃទី​២១ កុម្ភៈ ​២០១៤ ស្ថិតនៅ​ចំណុចក្បែរ​មាត់​ស្រះ​មួយ​កន្លែង​ ក្នុងភូមិ​ជ្រោយ​ស្នា ឃុំខ្នាច​រមាស ស្រុក​បវេល ។

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​-ស្រី​២នាក់ស្លាប់​​ដោយសារផ្ទុះ​គ្រាប់ ​CKC ឡង់ ខណៈដែលពួកគេ​រើស​បាន​​​​​យក​មក​ដំ​លេង​ កាលពី​រសៀល​​ថ្ងៃទី​២១ កុម្ភៈ ​២០១៤ ស្ថិតនៅ​ចំណុចក្បែរ​មាត់​ស្រះ​មួយ​កន្លែង​ ក្នុងភូមិ​ជ្រោយ​ស្នា ឃុំខ្នាច​រមាស ស្រុក​បវេល  ។

ប្រភពបានឱ្យ​ដឹងថា ក្មេង​រងគ្រោះ​ទាំង២នាក់ ​ម្នាក់ឈ្មោះ​ហង់ ណា​រិន ភេទស្រី អាយុ៧ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​រឿង រិត ភេទប្រុស អាយុ​៧​ឆ្នាំដូចគ្នា ។ ​​តាម​ប្រភព​ពី​ឪពុករបស់​ក្មេង​ប្រុស​រងគ្រោះ​​បានឱ្យ​ដឹងថា លោក​​មិនបាន​​ដឹង​ថា មាន​គ្រាប់​នៅ​ក្បែររបង​ផ្ទះ​របស់​លោក​ទេ លុះ​កូនប្រុស​គាត់ និងក្មេងស្រី​ម្នាក់ទៀត​ទៅលេង​ក្បែរ​នោះ ​ហើយរើសយកមក​ដំលេង​ផ្ទុះ​ ទើប​លោក​ដឹង ។ គាត់បាន​បន្តថា បន្ទាប់​ពី​​ឮសំឡេងផ្ទុះលាន់កក្រើកមេឃនោះ​ហើយ លោកបាន​រត់ទៅ​​មើល ក៏ស្រាប់តែ​ឃើញ​កូន​ប្រុស និងក្មេងស្រីម្នាក់នោះ​​ដេក​ស្លាប់ក្បែរគ្នា​ក្នុងថ្លុកឈាម​យ៉ាងអាណោច​អាធ័ម ដែលមាន​ស្នាមរបួស​សុះសាច់​មើល​ទៅគួរឲ្យរន្ធត់បំផុត។

មន្រ្តីកងរាជអាវុធហត្ថបាន​ចុះទៅត្រួត​ពិនិត្យនៅ​កន្លែងកើតហេតុ​បាននិយាយ​ថា គ្រាប់ដែលក្មេងរងគ្រោះ​រើសមក​លេង​នោះ ​ទំនងជា​គ្រាប់ដែល​អ្នកកាយ​ស្រះប្រទះ​ឃើញ ហើយរើសយក​មកទុកគុម្ពោធ​ព្រៃក្បែរ​របង ដោយមិនបាន​ប្រគល់ ឬរាយ​ការណ៏​ជួន​មន្រ្តី​ជំនាញ​ឡើយ ​ទើបក្មេងៗរើសយកមកដំលេង​បែបនេះ ។