ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រកែច្នៃសម្ងួតថ្នាំជក់នៅឃុំកោះធំ​ជះក្លិនអាក្រក់​…​អ្នក​ស្រុកតវ៉ាខ្លាំងណាស់

4 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រោងចក្រផលិតថ្នាំជក់​ទ្រង់ទ្រាយធំ១កន្លែង ស្ថិតនៅចន្លោះស្ពានលេខ០-៤១ ស្ថិត នៅភូមិព្រែកតាកេរ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល បានដំណើរការអស់រយៈ​ពេលជិត១ឆ្នាំមកហើយ…

ខេត្តកណ្តាល ៖ រោងចក្រផលិតថ្នាំជក់​ទ្រង់ទ្រាយធំ១កន្លែង ស្ថិតនៅចន្លោះស្ពានលេខ០-៤១ ស្ថិត នៅភូមិព្រែកតាកេរ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល បានដំណើរការអស់រយៈ​ពេលជិត១ឆ្នាំមកហើយ កំពុងបង្កហានិភ័យប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅជិតខាងតំបន់នោះយ៉ាងខ្លាំង ព្រមទាំងពោលពាក្យប្រឆាំងមិនឈប់សោះ​ ដោយសារ​តែ​ក្លិន​ដ៏អាក្រក់​ជះមកលើ​អ្នកភូមិ ។

លោក ចាប ស៊បាក់ មេឃុំកោះធំខបានប្រាប់អ្នកកាសែត​នៅសាលាឃុំ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៥​ ថា ទីតាំងកែច្នៃសម្ងួតសន្លឹកថ្នាំជក់នេះមានលិខិត​អនុញ្ញាតត្រឹមត្រូវ ហើយក៏មានបញ្ហាក្លិន​អាក្រក់​ពិតប្រាកដ​មែន បានធ្វើ​ឲ្យប្រជាពលរដ្ឋនៅក្បែរខាងមានប្រតិកម្ម ។ តែអាជ្ញាធរនិងស្ថាប័នជំនាញ​បានចុះទៅសម្របសម្រួលដោះស្រាយច្រើនលើកច្រើនសារមកហើយ នៅតែដដែល ។ លើកនេះ ទៀតអាជ្ញាធរនិងសហការជាមួយស្ថាប័នជំនាញ ដើម្បីចូលទៅពិនិត្យមើល និងដោះស្រាយផលប៉ះពាល់បន្ថែម ដើម្បីកុំឱ្យក្លិនជះ​ចេញក្រៅពេក ។

ប្រជាពលរដ្ឋនៅជិតខាងទីតាំងសម្ងួតថ្នាំជក់ខាងលើបាននិយាយថា បញ្ហាក្លិនបានបង្កឲ្យប្រជា​ពលរដ្ឋជួប​ប្រទះនឹងការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ។ ជាពិសេស នៅពេលយប់ក្លិនថ្នាំបារីជះ​ខ្លាំងណាស់ពិបាកដកដង្ហើម ហើយក៏មានប្រជាពលរដ្ឋភាគច្រើនដែលនៅជិតខាងនោះមិនសប្បាយចិត្ត សុំឱ្យ​រើទីតាំង​ទៅនៅឆ្ងាយ​ពីភូមិ​ឋានអ្នកស្រុក ។

លោកចាប ស៊បាក់មេឃុំ ក៏ដូចជាលោក ខែម សុជាតិ ស្មៀនឃុំកោះធំខ បានលើកឡើងស្រដៀងគ្នាថា ខាងមន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅពិនិត្យមើលទីតាំងសម្ងួតសរសៃថ្នាំជក់នោះឃើញថា មានបញ្ហាក្លិន​ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រាកដ​មែន ហើយស្ថាប័នជំនាញបានណែនាំ និងកែសម្រួលបច្ចេកទេសមួយចំនួនរួច
ហើយ ។ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជានៅតែមានបញ្ហាក្លិននេះបន្តទៀត ។

យ៉ាងណាក៏ដោយ អាជ្ញាធរនិងស្នើឲ្យមានការត្រួតពិនិត្យ ដើម្បីកាត់បន្ថយឬលុបបំបាត់ក្លិនទាំង​ស្រុង ។ តំណាងក្រុមហ៊ុនផលិតសរសៃថ្នាំជក់ខាងលើនេះ អាង​មានរដ្ឋអំណាច​ភូមិ-ឃុំ​នៅពីក្រោយ​ មិនធ្វើអត្ថាធិប្បាយជាមួយអ្នកកាសែតទេ ដោយអះអាងថា ជាប់រវល់និងនៅឆ្ងាយ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ