ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​រវល់​មក​ជប់លៀង​ខួបកំណើត​គេ ស្រាប់តែ​ភ្លើង​ឆេះ​ផ្ទះ​លក់​គ្រឿងសំណង់​អស់

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ក្មេង​ចាស់​រាប់រយ​នាក់ បាន​នាំ​គ្នា​ភ្ញាក់ផ្អើល ដោយ​បានឃើញ​អគ្គិភ័យ​ឆាបឆេះ​ចេញពីផ្ទះ​លក់​គ្រឿងសំណង់​មួយ​កន្លែង ឈ្មោះ រុន សុខ​ថេ​ន ភេទ​ប្រុស…

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ក្មេង​ចាស់​រាប់រយ​នាក់ បាន​នាំ​គ្នា​ភ្ញាក់ផ្អើល ដោយ​បានឃើញ​អគ្គិភ័យ​ឆាបឆេះ​ចេញពីផ្ទះ​លក់​គ្រឿងសំណង់​មួយ​កន្លែង ឈ្មោះ រុន សុខ​ថេ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ។ ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៣ សីហា​នេះ ទាំង​ក្រោម​ដំណក់ទឹកភ្លៀង ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក តែ​មិន​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ ។

បុរស​ឈ្មោះ​ចាន់ សុខ​នី​ម វ័យ​២៩​ឆ្នាំ មានផ្ទះ​នៅ​ជាប់​នឹង​ផ្ទះ​ឆេះ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ​ក៏​ស្រាប់តែ​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​ឡើង​ចេញពី​ផ្ន​ក​ខាងក្រោយ​ផ្ទះ​លក់​គ្រឿងសំណង់​របស់​ឈ្មោះ ថេ​ន ក្នុង​ខណៈ​មិន​មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុងផ្ទះ ដោយ​ម្ចាស់​បាន​ចេញ​ទៅ​ចូលរួម​កម្មវិធី​ជប់​លៀង​ខួបកំណើត​នៅ​ជិត​រង្វង់​មូល​នាគព័ន្ធ ក្នុងស្រុក​កំពង់សៀម ហើយ​ផ្ទះ​បិទទ្វារ​ចាក់សោ ។

បុរស​ឈ្មោះ សុខ នី​ម ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ឆេះ​នោះ​ក៏​បានឮ​សូរ​សំឡេង​ផ្ទុះ​ឡើង​អណ្តាតភ្លើងបាន​ឆាបឆេះ​មក​ដល់​ផ្ទះ​តៀម​ឈើ​របស់​គេ (​សុខ នី​ម ) ដោយ​បណ្តាល​ឲ្យ​ផ្ទុះ​ហ្គា​សទូរ​ទឹកកក​ចំហាយភ្លើង​បាន​ជះ​មក​ប៉ះ​ជ​ញ្ចាំ​ង​ក្តារ​ផ្ទះ​ធំ​របស់​ខ្លួន ក្រោម​ដំណក់ភ្លៀង​ត្រូវ​បាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​នាំ​គ្នា​ដងទឹក​មក​ជះ​ពន្លត់ ។ ហើយដោយ​ខ្លាច​ផ្ទុះ​ធុង​ហ្គា​ស​នៅ​ចង្ក្រាន​បាយ​ក៏​ប្រញាប់​យក​គ្រវែង​ចោល​ទៅ​លើដី​ឲ្យ​ឆ្ងាយ ប្រសិនបើ​ពុំនោះ​ទេ​ភ្លើង​នឹង​ត្រូវ​ឆេះ​ដល់​ផ្ទះ​ធំ​នេះ​មិន​ខាន ភ្លើង​ឆេះ​បាន​ប្រហែល​២០​នាទី​ក៏រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់​បាញ់​ទឹក​ពន្លត់​លើ​ផ្ទះ​លក់​គ្រឿងសំណង់​ដែល​ឆេះ និង​មាន​រថយន្ត​ផ្សេងទៀត​បាន​មក​ដល់​បន្តបន្ទាប់ បាញ់​ទឹក​រហូត​ដល់​វេលា​ម៉ោង​១២​យប់​អធ្រាត្រ ទើប​ភ្លើង​រលត់​ស្ថាពរចំពោះ​របស់ទ្រព្យ​នៅ​ក្នុងផ្ទះ​របស់​គេ​មិន​មាន​បាត់បង់​នោះ​ទេ តែ​ត្រូវ​បាន​នាំ​គ្នា​ជញ្ជូន​ទៅ​ដាក់​នៅ​កន្លែងសុវត្ថិភាព​ឆ្ងាយ​ពី​ភ្លើង​មិន​ឆេះ​ដល់ ។

លោក​វរសេនីយ៍ឯក យ៉​ន ឌី​ន នាយការិយាល័យ​បង្កា​ពន្លត់​អគ្គិភ័យ​ខេត្ត​ប្រាប់​ថា ក្រោយ​ពី​ទទួល​ហេតុ​ការណ៍​គ្រោះ​អគ្គិភ័យ​នេះ លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​រថ​យ​ន្តេះ​ពន្លត់​អគ្គិភ័យ​ចេញមក​បាញ់​ទឹក​របស់​ផ្ទះ​លក់​គ្រឿងសំណង់​ឈ្មោះ សុខ​ថេ​ន មាន​ចំនួន​៤​គ្រឿង ក្នុង​នោះ​របស់​អធិការ​នគរបាល​ស្រុក​កំពង់សៀម​១​គ្រឿង និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៣​គ្រឿង រហូត​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ដោយ​បាន​ប្រើប្រាស់​អស់​ទឹក​ចំនួន​១៦​រថយន្ត ។

ចំណែក​ទំហំ​នៃ​ការ​ខូចខាត​មាន​ម៉ូតូ​០១​គ្រឿង​រួម​នឹង​សម្ភារ​សំណង់​មួយ​ចំនួន ប៉ុន្តែ​ទំហំ​នៃ​ការ​ខូចខាត​ទាំងអស់​មិន​ទាន់​ដឹង​ថា អស់​ប៉ុន្មាន​នោះ​ទេ ដោយ​មូលហេតុ​នៃ​ការ​ឆេះកំពុង ​តែ​ស្រាវជ្រាវ​បន្ថែម​ទៀត ថា​តើ​មក​ពី​អ្វី​ច្បាស់លាស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ