ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបក្រុម​ចោរ​ប្លន់​​០៤​នាក់ និង​​ឃាត់ខ្លួន​​ម្ចាស់​ហាង​កែសម្ផស្ស​​មួយ​កន្លែង​​នៅ​ក្នុង​សង្កាត់​ភ្នំ​ពេញថ្មី​​ (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ កម្លាំង​​អាវុ​ធហត្ថ​​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​អាវុធ​ហត្ថ​​ខណ្ឌទួល​គោក នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​រាជធានី​ភ្នំ​ពេញ ចុះ​ឡោម​​ព័ទ្ធ​​បង្ក្រាប​បាន​ក្រុម​​ចោរ​​ប្លន់​​០៤​នាក់ កាល​ពីវេលាម៉ោង​​១និង​៣៥នាទី​រសៀល​ថ្ងៃទី​២២ កុម្ភៈ ២០១៤ នៅ​ក្នុង​​​​ហាង​​​កែសម្ផស្ស​​មួយ​កន្លែង​​ យីហោ សៀង ម៉ី​​ មេកអាប់ កាត់សក់​បុរសនារី​​ តាម​ផ្លូ​​វ​​១៩៨៦

រាជធានី​ភ្នំ​ពេញ ៖ កម្លាំង​​អាវុ​ធហត្ថ​​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​អាវុធ​ហត្ថ​​ខណ្ឌទួល​គោក នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​រាជធានី​ភ្នំ​ពេញ ចុះ​ឡោម​​ព័ទ្ធ​​បង្ក្រាប​បាន​ក្រុម​​ចោរ​​ប្លន់​​០៤​នាក់ កាល​ពីវេលាម៉ោង​​១និង​៣៥នាទី​រសៀល​ថ្ងៃទី​២២ កុម្ភៈ ២០១៤ នៅ​ក្នុង​​​​ហាង​​​កែសម្ផស្ស​​មួយ​កន្លែង​​ យីហោ សៀង ម៉ី​​ មេកអាប់ កាត់សក់​បុរសនារី​​ តាម​ផ្លូ​​វ​​១៩៨៦ ក្បែរស្ថានីយ​ប្រេង​ឥន្ធនៈសូគីម៉ិច​ សង្កាត់​​ភ្នំ​ពេញថ្មី ខណ្ឌ​សែន​សុខ ដោយ​ដកហូត​បាន​ម៉ូតូ​២​គ្រឿង និងឃាត់ខ្លួន​ម្ចាស់​ហាងផងដែរ​​។ ប្រតិបត្តិការ​នេះ ដឹក​នាំ​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ​​ ព្រះរាជអាជ្ញារង​អមសាលាដំបូង​រាជធានី​ភ្នំ​ពេញ ។

តាម​សេចក្តី​រាយការ​ណ៍​បាន​ឱ្យដឹងថា ជន​សង្ស័យ​ខាងលើ​ទី​១​ឈ្មោះ ម៉េង ហត់ ភេទប្រុស ​អាយុ២៨ឆ្នាំ ,ទី​២​-ឈ្មោះ អោក ឆៃឌី ភេទប្រុស អាយុ​២៥ឆ្នាំ​​,ទី​៣​-ឈ្មោះ អ៊ាង វាសនា​​ ភេទ​ប្រុស ជាប្អូនប្រុស​​ម្ចាស់​ហាង និង​​ម្នាក់​ទៀត​​មិន​ទាន់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​នៅ​ឡើយ ចំណែក​ម្ចាស់​ហាង​ខាងលើ​ឈ្មោះ អ៊ាង សៀង​ម៉ី អាយុ​២៧​ឆ្នាំ ។

បើតាម​ជន​​រងគ្រោះ​​ជា​ម្ចាស់​ម៉ូតូ​​ឈ្មោះ អ៊ាង វិច្ឆិកា បាន​ឱ្យដឹង​ថា កាលពីយប់ថ្ងៃទី១០ កុម្ភៈ ខ្លួន​បាន​បាត់ម៉ូតូ​​នៅម្ដុំផ្លូ​វ​រថ​ភ្លើង​ត្រឡោ​ក​​បែក ​ស្រាប់​តែ​ឃើញជ​នសង្ស័យ​​​ជិះម៉ូតូនៅមុខ​ផ្សារសុ​វណ្ណា ​ហើយស្គាល់ច្បាស់ថា ជាម៉ូតូរបស់ខ្លួន ក៏​ជិះ​តាម​ពីក្រោយ​ រហូត​ដល់​ចំណុចកើតហេតុខាងលើ រួច​​រាយ​ការ​ណ៍​​ទៅ​សមត្ថកិច្ច​ចុះ​ឡោម​ព័ទ្ធ​​​​ ។

បើតាមលោក​មេបញ្ជា​ការ​​​កង​​រាជអាវុធ​ហត្ថ​​ខណ្ឌ​សែនសុខ​បាន​ឱ្យដឹង​ថា ក្រុម​ចោរ​​ប្លន់​ខាងលើ​ កាល​ពី​ប៉ុន្មាន​ថ្ងៃមុន ​បាន​ធ្វើសកម្ម​ភាព​ប្លន់​ម៉ូតូ​​នៅ​តាម​ផ្លូវ​៥៩៨ សង្កាត់​ភ្នំ​ពេញ ទើប​សមត្ថកិច្ច​​​ស្រាវ​ជ្រាវ​​ ចុះ​​ឃាត់ខ្លួន​បាន​តែម្តង ។

តាម​ប្រភព​ព័ត៌មាន​កន្លែង​កើត​ហេតុ បាន​ឱ្យដឹ​ងថា នៅពេល​​សមត្ថកិច្ចនិងអ្នកកាសែត ចុះទៅថតរូប​​ស្រាប់តែនារី ឈ្មោះ ​សៀង​ ម៉ី ​​ជា​ម្ចាស់​ហាង ចេ​ញមក​ចង្អុល​មុខ ជេរអ្នក​កាសែត​និង​​ស​មត្ថកិច្ច ​ហើយគំ​រាមប្ដឹងទៀ​តផង ។

បច្ចុប្បន្ន ជន​សង្ស័យ​ខាង​លើនិង​ម្ចាស់​​ហាង​​កែ​​​សម្ផស្ស​​ ​​ត្រូវ​បានសមត្ថ​​កិច្ច​ បញ្ជូនទៅ​​សាកសួរ​​​​នៅ​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​ ៕