ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរលំនៅឋាន​មួយកន្លែង ​ពាក់ព័ន្ធនឹង​ការ​ជួញដូរ​គ្រឿងញៀ.ន ឃាត់ខ្លួន​ជនសង្ស័យ​បាន៥នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លំនៅ​ឋាន​មួយ​កន្លែង​ ត្រូវ​​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​​ការ​ជួញដូរ​គ្រឿងញៀ.នក្រុង ដែល​ដឹកនាំ​ដោយ​លោក​​វរ​សេ​នីយ៍​ត្រី​​អ៊ីវ ភារិទ្ធ និងលោក​វរសេនីយ៍ត្រី​ប៉ុល និលឯក ធ្វើការ​ចុះឆែកឆេរ​ កាល​ពីវេលាម៉ោង​១១ និង​៣០នាទី​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ ២០១៤ នេះ ស្ថិត​នៅចំណុច​ផ្ទះលេខ​១០ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន បន្ទាប់ពី​មានការ​​បង្ហាញ​ពី​​ជនសង្ស័យ​ម្នាក់ឈ្មោះសាន

រាជធានីភ្នំពេញ ៖ លំនៅ​ឋាន​មួយ​កន្លែង​ ត្រូវ​​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​​ការ​ជួញដូរ​គ្រឿងញៀនក្រុង ដែល​ដឹកនាំ​ដោយ​លោក​​វរ​សេ​នីយ៍​ត្រី​​អ៊ីវ ភារិទ្ធ  និងលោក​វរសេនីយ៍ត្រី​ប៉ុល និលឯក ធ្វើការ​ចុះឆែកឆេរ​ កាល​ពីវេលាម៉ោង​១១ និង​៣០នាទី​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ ២០១៤ នេះ ស្ថិត​នៅចំណុច​ផ្ទះលេខ​១០ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន បន្ទាប់ពី​មានការ​​បង្ហាញ​ពី​​ជនសង្ស័យ​ម្នាក់ឈ្មោះសាន វិចិត្រ អាយុ​៣០​ឆ្នាំ​ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​កាលពីយប់មិញ ។

ប្រភពបានឱ្យ​ដឹងថា ការចុះឆែកឆេរនោះ ត្រូវ​សមត្ថកិច្ចឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​៤នាក់ទៀតនៅក្នុងលំនៅ​ឋាន​​ខាងលើ ១-​ឈ្មោះ​​សាន ណារ៉ុម អាយុ​២៩​ឆ្នាំ (ជាម្ចាស់​ផ្ទះ) ២-​ឈ្មោះស៊ូ ដាលុច អាយុ​១៧​ឆ្នាំ ៣-​ឈ្មោះ​វ៉ាន់ គឹម​វុត្ថា និង​ឈ្មោះ​អឿន ស្រីមុំ (ជាជាងអ៊ុត​សក់) ។ ទន្ទឹម​នឹងការ​ឃាត់ខ្លួនោះ សមត្ថកិច្ច​ដកហូតបាន​ថ្នាំញៀន​, ប្រដាប់ជក់​គ្រឿងញៀន, ស្លាកលេខម៉ូតូ​ចំនួន៥ (វៀត​ណាម១ និងខ្មែរ​៤),​ ក្បាំងម៉ូតូ និង​ខោអាវ​ម៉ូតូ​មួយចំនួនទៀត​ផងដែរ។

សង្ស័យ​ទាំង៥នាក់ ​ត្រូវសមត្ថកិច្ច​​បញ្ជូនទៅ​កាន់ការិយាល័យ​ប្រឆាំងការជួញដូរគ្រឿងញៀន ដើម្បី​ចាត់ការ​តាមផ្លូវច្បាប់ ។