ខ្លោចចិត្ត​! ទារិកា​អាយុ​ទើបបាន​២​ខែ​ត្រូវ​ម្តាយ​ទៅ​បោះបង់​ចោល


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ទារិកា​អាយុ​២​ខែ ត្រូវ​បាន​ម្តាយ​ទៅ​ផ្ញើ​ឲ្យ​ជួយ​មើល​មួយ​ភ្លែត ស្រាប់តែ​ទៅ​បាត់​រហូត​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​យក​ទៅ​ជួយ​មើលថែ​២​ថ្ងៃ​មក​ហើយ មិនឃើញ​ម្តាយ​ត្រឡប់​មក​វិញ​សោះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែសីហា​នេះ តាម​បណ្តោយ​ផ្លូវ​130 នៅ​ចំណុច​ឌឿងហែម​រោងកុន​ហែម​ជាតិ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រយៈពេល​២​ថ្ងៃ​មក​ហើយ មាន​ស្ត្រី​ម្នាក់ បាន​យក​ទា​រិ​ក​អាយុ​២​ខែ​មក​ផ្ញើ​ឲ្យ​ជួយ​មើល​មួយ​ភ្លែត ស្រាប់តែ​ទៅ​បាត់​រហូត​មិនឃើញ​ត្រឡប់ មក​វិញ​សោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​នាំ​គ្នា​យក​ទៅ​មើលថែ និង​រ៉ៃ​លុយ​គ្នា​បន្តិច​ម្នាក់​យក​ទៅ​ទិញ​ទឹកដោះគោ​យក​មក​ឲ្យ​ផឹក​រហូត​មក​ដល់​យប់​កើតហេតុ​នេះ គឺ​ទារិកា​ខាងលើ មាន​សភាព​ហើមពោះ ដោយសារ​តែ​បៅ​ទឹក​គោ​ខុស ឬ​ក៏​មាន​បញ្ហា​អី​មិនដឹង​ត្រូវ​បាន​ប្រជា ពលរដ្ឋ​មានការ​ភ័យ​ស្លន់ស្លោ​ផ្អើល​ទៅ​ដល់​អុំ​ប្រុស​ម្នាក់ ដែល​រស់នៅ​ក្បែរ​នោះ​ដែរ បាន​ទទួលយក​ទៅ​ចិញ្ចឹម ។

អុំ​ប្រុស​ដែល​ទទួល​ទារិកា​ខាងលើ​យក​ទៅ​ចិញ្ចឹម​មានឈ្មោះ គួ​ច ចុង​ស៊ី​ញ អាយុ​៥៨​ឆ្នាំ
ស្នាក់​នៅ​ផ្លូវ​118 កែង​ផ្លូវ​15 សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ថា គាត់​បាន​សុំ​ទារិកា​ខាងលើ​ពី​ប្រជាពលរដ្ឋ​យក​ទៅ​ចិញ្ចឹម និង​បាន​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ចាស់​ឲ្យ​ជួយ​ដឹង​លឺ​រួច​ហើយ​បាន​បញ្ជូន​ទារិកា​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​4 ដើម្បី​ព្យាបាល ។

ប្រភព​ព័​ត៌​មន​បាន​បន្ត​ទៀត​ថា ម្តាយ​ទារិកា​ខាងលើ​នេះ​បាន​យកប្តី​ជនជាតិ​បរទេស
មិនដឹង​ថា គាត់​ខឹង​ឬ​មួយ​ខូចចិត្ត​រឿង​អី​ទេ បានជា​សម្រេចចិត្ត​យក​កូន​ទៅ​បោះបង់​ចោល​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ចាស់​ព្រម​ដឹង​លឺ​ឲ្យ​អុំ​ប្រុស​ខាងលើ​យក​ទៅ​ចិញ្ចឹម​និង​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ