ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ឱ្យ​បរិភោគ​សាច់​ជ្រូក​…​តែ​ជ្រូក​ពលរដ្ឋ​នៅ​តែ​បន្ត​ងាប់

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖​ ​បន្ទាប់​ពី​មាន​កើត​ជំងឺ​ប៉េ​ស្ក​ជ្រូក​អាហ្វ្រិកឈឺ​ឆ្លង​រាតត្បាត ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាច ​ជា​ពិសេស​ប្រជាពលរដ្ឋ​ខេត្តកំពត​តែម្តង ខណៈ​ដឹងថា ជំងឺ​ប៉េ​ស្ក​ជ្រូក​អាហ្វ្រិក​នេះ​ វា​មិន​អាចឆ្លង​ដល់​មនុស្ស ក៏ដោយ ​។…

ខេត្តកំពត ៖​ ​បន្ទាប់​ពី​មាន​កើត​ជំងឺ​ប៉េ​ស្ក​ជ្រូក​អាហ្វ្រិកឈឺ​ឆ្លង​រាតត្បាត ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាច ​ជា​ពិសេស​ប្រជាពលរដ្ឋ​ខេត្តកំពត​តែម្តង ខណៈ​ដឹងថា ជំងឺ​ប៉េ​ស្ក​ជ្រូក​អាហ្វ្រិក​នេះ​ វា​មិន​អាចឆ្លង​ដល់​មនុស្ស ក៏ដោយ ​។ ​លោក​ជាវ​ តា​យ ​អភិបាលខេត្តកំពត បាន​ថ្លែង​បែប​នេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​សីហា​ នៅ​ក្នុង​ពិធី​ពិសា​សាច់​ជ្រូ​ក​ដោយ​សុ​វត្ថិភាព​ នៅ​រង្វង់​មូល​ក្រុង​កំពត​ ខេត្តកំពត​ ។ ទោះជា​មានការ​អំពាវនាវ​បែប​ណា​នោះ​ គេ​ឃើញ​មាន​ជ្រូក​របស់​ប្រជាពលរដ្ឋដែលចិញ្ចឹម​ បាន​​ងាប់ជាហូ​រហែ​ តែ​ភាគច្រើន​ គឺ​ពួក​គាត់​មិន​បាន​យក​ពិសា​ទេ​ច្រើន​តែ​កប់​ចោល​ ។

​​យោងក្នុង​របាយការណ៍​ថា ​ខេត្តកំពត​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មាន២០កន្លែង​ មាន​សត្វ​ជ្រូក​២១១៥៥​ក្បាល​ ។​ តែ​ក្នុង​នោះ ​យើង​បាន​ពិនិត្យ​រួម​ទាំង​ប្រជាពលរដ្ឋ​ផង​ មាន​ជ្រូក​សរុប​ទាំងអស់​ក្នុង​ខេត្តកំពត​មាន​ចំនួន​៨៩៦០១​ក្បាល ​។

​លោក​ចាន់ ​រិ​ទ្ធ ប្រធានមន្ទីរកសិកម្ម​​បាន​មាន​ប្រសាសន៍​ដែរថា ​នៅ​ក្នុង​ឆាំ្ន២០១៩​នេះ​ មន្ត្រី​ការិយាល័យ​
ផ​លិតកម្ម​ និង​បសុព្យាបាល​បាន​ធ្វើ​ជីវ​សុ​វត្ថ​ភាព​ ​បាញ់ថ្នាំ​រំងាប់​មេរោគ​កន្លែង​ចិញ្ចឹមសត្វ​ជ្រូក​បាន​៦៧កន្លែង​ផ្សេង​ៗ​គ្នា ​។ ​​ដកហូត​សាច់​ជ្រូក​ឈឺ​ពីអ្នក​លក់​តាម​ផ្សា​រនានា ​បាន​ជាង​៣គី​ឡូក្រាម យក​ទៅ​ដុតកម្ទេចចោល​ផង​ដែរ​ ។​

លោក​ស្រេង ​សុ​ធៀប​ តំណាង​អោយ​ក្រុមហ៊ុន​សុ​ី​ភី​ចំកាត់​មាន​ប្រសាសន៍​ថា ​មាន​អង្ក​ការ​ធំ​ៗ​ចំនួន៣ គឺ​អង្ក​ការ​WHO​សុខភាព​ពិភពលោក​ -OTE​ សុខភាព​សត្វ​ពិភពលោក​FAO ​ស្បៀងអាហារ​ និង​កសិកម្ម​ពិភព​លោក​-​អង្ក​ការ​ទាំង​3​នេះ ​បាន​រក​ឃើញ​ថា​ ជំងឺ​ប៉េ​ស្ក​ជ្រូក​អាហ្វ្រិក​ដែល​ផ្ទុះ​ឡើង​នោះ​បាន​ឆ្លង​ត្រឹមតែ​សត្វ​ជ្រូក​ដូច​គ្នា​តែ​ប៉ុណ្ណោះ ​​។​ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ