ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូយ៉ួតាមូយបាំងកន្លះពន្លះម៉ូតូ បាក់ជើងម្តាយពីរកំណាត់ និង​​កូនស្រីរបួសធ្ងន់

11 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅមួយគ្រឿង ជិះពីរនាក់ម្តាយនិងកូនស្រី ​ដែលជាជនជាតិវៀតណាម ត្រូវ​បាន​​រថ​យន្ត​​​តូ​យ៉ូតា​មួយ​​បាំងកន្លះ​មួយ​​គ្រឿ​ង​ បើក​បុក​យ៉ាង​ពេញ​ទំហឹង​លាន់ដូច​រន្ទះ និងផ្លោង៥​ម៉ែត្រ បណ្តាលឱ្យ​រង​របួស​ធ្ងន់ទាំងពីរ ​រីឯ​​ម៉ូតូរង​ការខូតខាតយ៉ាងដំណំ ចំណែករថយន្តបង្ក​បើក​រត់គេច​បាត់​ស្រមោល​តែម្តង ។

ហេតុការណ៍​នេះកើតឡើង​កាលពី​វេលា​ម៉ោង​៤​ និង២០នាទី​​រសៀលថ្ងែ​ទី​២១ ​កុម្ភៈ ២០១៤ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៧ ​ក្នុង​ភូមិជី​ប៉េះ ឃុំ​មេម៉ត់ ស្រុកមេម៉ត់  ខេត្តកំពង់ចាម​ ។

​ប្រភពបានឱ្យ​ដឹងថា  ជនរងគ្រោះ​ម្នាក់​ឈ្មោះឡាច ​ចន្ថា អាយុ៣៥ឆ្នាំ  (ម្តាយ) និងម្នាក់​ទៀតឈ្មោះ​ឡាប គឹម​ម៉ី អាយុ​១៥​ឆ្នាំ (ជាកូន​ស្រី) អ្នកទាំងពីរ​រស់នៅ​ភូមិខ្នងក្រពើកើត ឃុំ​ត្រមូង ​ស្រុកមេ​មត់​ ​។

បើតាម​សាក្សីបានឱ្យ​ដឹងថា មុនពេលកើតហេតុ គេ​ឃើញ​២នាក់ម្តាយ​និងកូន​ជិះម៉ូតូធ្វើដំណើរពីកើតទៅ​​លិច ស្រប​ពេលដែលមក​ដល់ភូមិជីប៉េះ ក៏មាន​រថយន្ត​តូយ៉ូតាមួយបាំងកន្លះ​ ​បើកក្នុងទិស​ដៅ​បញ្ច្រាស​គ្នា ជា​មួយ​ម៉ូតូ​របស់​ជន​រង​គ្រោះ ហើយ​​​បានបើក​វ៉ា​រថយន្តទួរីស​មួយគ្រឿង​ដឹកដែក​ដែលបើក​ស្របទិសគ្នា​ ហើយក៏​ជ្រុល​ល្បឿន​មក​​បុក​ម៉ូតូជនរង​គ្រោះ​​យ៉ាង​​ពេញ​ទំហឹង​លាន់ដូច​រន្ទះតែម្តង​ ធ្វើឱ្យម៉ូតូផ្លោង​​ប្រមាណ៥ម៉ែត្រ​​រងកា​រខូចខាត​យ៉ាងដំណំ​ ​ចំណែក​​ស្រ្តីជា​ម្តាយបាន​បាក់​ជើង​២កំណាត់ ។

​បន្ទាប់ពីកើតហេតុ គេ​ឃើញជនរង​គ្រោះ​ត្រូវបាន​រថយន្ត​ហាយប្រ៊ីតមួយគ្រឿង​​បើកមក​ឃើញ​ ហើយក៏ប្រញាប់លើកដាក់​លើ​រថ​យន្ត​យក​​ទៅ​សង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកមេ​មត់ ។ ​