ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រង​ស្រុក និង​មន្ត្រី​បរិស្ថាន​ត្រូវ​ពល​រដ្ឋ​ព្រួត​វាយ​ក្នុងជម្លោះ​ដីធ្លី

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ តាម​ប្រភព​ព័ត៌​មាន​​ពី​ស្រុក​​ថ្ម​ពួក​​បាន​ឱ្យដឹង​ថា ​លោក​អភិ​បាល​​រង​ស្រុក​​ថ្ម​ពួក​មួយ​រូប​​​ និងមន្ត្រី​​បរិស្ថាន​​មួយ​ចំនួន​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ខឹង​សម្បា​​ឈាន​ដល់​ការ​ប្រើ​​អំពើ​​ហិ.ង្សា​វាយ​ទាត់​ធាក់​​ ​បណ្តាល​​ឱ្យ​​រង​​របួស​កាល​ពី​​វេលាម៉ោង​ជិត​១១​ព្រឹក​​​​ថ្ងៃទី​២០ ​កុម្ភៈ ​នៅ​​ក្នុងភូមិ​ប្រាសាទ​​ត្បែង​ ​ឃុំ​បន្ទាយ​ឆ្មារ​ក្នុង​​​ពេល​​​​អស់​លោក​​ទាំងនេះ​ចុះ​ទៅបំពេញ​ការ​ងារ​នៅ​ទី​នោះ ។

​ខេត្ត​បន្ទាយ​មានជ័យ ៖ តាម​ប្រភព​ព័ត៌​មាន​​ពី​ស្រុក​​ថ្ម​ពួក​​បាន​ឱ្យដឹង​ថា ​លោក​អភិ​បាល​​រង​ស្រុក​​ថ្ម​ពួក​មួយ​រូប​​​ និងមន្ត្រី​​បរិស្ថាន​​មួយ​ចំនួន​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ខឹង​សម្បា​​ឈាន​ដល់​ការ​ប្រើ​​អំពើ​​ហិង្សា​វាយ​ទាត់​ធាក់​​ ​បណ្តាល​​ឱ្យ​​រង​​របួស​កាល​ពី​​វេលាម៉ោង​ជិត​១១​ព្រឹក​​​​ថ្ងៃទី​២០ ​កុម្ភៈ ​នៅ​​ក្នុងភូមិ​ប្រាសាទ​​ត្បែង​ ​ឃុំ​បន្ទាយ​ឆ្មារ​ក្នុង​​​ពេល​​​​អស់​លោក​​ទាំងនេះ​ចុះ​ទៅបំពេញ​ការ​ងារ​នៅ​ទី​នោះ ។

លោក​អភិបាល​​រង​​ស្រុក​ដែល​រងរបួស​​ត្រូវ​បាន​​​​ប្រាប់​ថា ​​គឺ​លោក​ជី ​សំនាង ​​ចំណែក​មន្ត្រី​​បរិស្ថាន​​មួយ​ចំនួន​​ទៀត​ពុំ​ត្រូវ​បាន​គេ​បង្ហើប​​​​ឱ្យ​​ស្គាល់​​អត្ត​សញ្ញាណ​​នៅ​ឡើយ​ទេ ​។ ​ជុំ​វិញ​បញ្ហា​ខាងលើ​​នេះ ​លោក​ជី សំនាង ​​អភិបាល​​រង​ស្រុក​ថ្ម​ពួក​ បានប្រាប់​តាម​ទូរស័ព្ទ​នៅរសៀល​ថ្ងៃ​ដដែល​​នោះ ​ថា​ រូប​លោក​​និងមន្ត្រី​បរិស្ថាន​​មួយ​ចំនួន​ ត្រូវ​​បាន​ក្រុម​​ប្រជា​ពលរដ្ឋ​​វាយ​ទាត់​ធាក់​​​​ បណ្តាល​​ឱ្យ​រង​​របួស​យ៉ាង​ធ្ងន់​​​ ។ ​​

លោក​​អភិបាល​​រង​ស្រុក​បន្ត​ថា ​​​​ពេល​នេះ​លោក​​​កើត​​ទុក​្ខ​មិន​សុខ​ចិត្ត​​​ទេ​ ​និង​បាន​​​ដាក់​ពាក្យ​បណ្តឹង​​ទៅ​តុលាការ​​រួច​ហើយ​​ដើម្បី​ឱ្យ​​ជួយ​រក​យុត្តិ​ធម៌​​ ព្រោះ​​លោក​មិន​បាន​​ធ្វើ​អ្វី​​​ខុស​ឡើយ​​ ​គឺ​ចុះ​ទៅ​បំពេញ​​ការងារ​​តា​ម​បញ្ជា​​លោក​​អភិបាល​​ស្រុក និង​ខេត្ត ​​ធ្វើ​​អត្ត​សញ្ណាណ​កម្ម​ប្រជា​ពលរដ្ឋ​និង​​អត្ត​សញ្ញាណ​កម្ម​​ដី​​ដែល​​ត្រូវ​ជូន​​ប្រជា​ពលរដ្ឋ​ ដែល​មាន​ទំនាស់​ជា​មួយ​​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​​លាង ប៊ូ ដែល​​ប្រជា​ពលរដ្ឋ​​ចំនួន​​៤២៨​គ្រួសារ​បាន​ប្តឹង​តវ៉ា​​​ទៅសាលា​ខេត្ត​​​ចោទ​ថា​​បាន​រំលោភ​​យក​ដី​ពួកគាត់ ​។ ​ធាតុ​ពិត​​​រូប ​លោក​និងក្រុម​ការ​ងារ​ចុះ​ទៅ​​ទី​នោះ​​ដើ​ម្បី​រក​យុត្តិ​ធម៌​ជូន​ប្រជាពលរដ្ឋ​​តែ​ប៉ុណ្ណោះ ​បែរ​ជា​ក្រុម​​ប្រជា​ពលរដ្ឋ​ប្រើ​អំពើ​ហិង្សា​​​មក​​លើ​ពួក​​លោក​​​ជា​មន្ត្រី​ទៅវិញ ​។

នៅ​ថ្ងៃ​ទី​២១ កុម្ភៈ​ ​ភ្នាក់​ងារ​​កោះ​សន្តិ​ភាព​​បាន​ចុះ​ទៅដល​​់​កន្លែង​កើត​ហេតុ​​​ ដែល​តាម​​ពិត​​គឺ​​ស្ថិត​​នៅ​ក្នុងភូមិ​​​តា​​មាំុង ​ឃុំ​គោករមៀត ​​មិន​មែន​​ស្ថិត​ក្នុង​ភូមិ​ប្រាសាទ​​ត្បែង ឃុំ​បន្ទាយ​​ឆ្មារ​ ដូច​ការ​អះអាង​របស់​លោក​​អភិបាល​​​រង​​ស្រុក​ដែល​​ចោទ​ប្រកាន់​​ថា​​ប្រជាពលរដ្ឋ​វាយ​ធ្វើ​បាប​នោះ​ទេ ​។ នៅ​កន្លែង​កើត​ហេតុ​​ពុំ​មាន​ផ្ទះ​ប្រជាពលរដ្ឋ​​ទេ ​និង​ជា​កន្លែង​ស្ងាត់​​ដែល​ធ្វើ​​ឱ្យ​​​ពិបាក​ក្នុងការ​រក​ការ​បំភ្លឺ​ពី​ប្រជា​ពលរដ្ឋ​ជា​ខ្លាំង ។ ​ជា​មួយ​​នេះ​​​​អ្នក​​​​យក​ព័ត៌​មាន​​យើង​ក៏​បាន​​ទៅ​ដល់​ភូមិ​ប្រាសាទ​ត្បែង​ ឃុំ​បន្ទាយ​ឆ្មារ​ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​អាជ្ញា​ធរ​ និង​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ជា​មួយ​ក្រុម​ហ៊ុន​​​លាង​ប៊ូ ​ឬ​អ្នក​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​​ជាមួយ​​លោក ជី សំនាង ជា​អភិ​បាល​រង​ស្រុក​កាល​ពី​ម្សិល​មិញ ។ ​ចំពោះ​លោក​ ឯក វណ្ណា មេភូមិ​ប្រាសាទ​ត្បែង​​ មិន​អាច​សុំ​ការ​បំភ្លឺ​​បាន​ទេ​ ព្រោះ​លោក​មិន​នៅ​ផ្ទះ​ ។

​ពេល​​ជួប​ជាមួយ​លេខា​ភូមិ​​លោក​វ៉យ វឿយ ​​អាយុ​៦៦​ឆ្នាំ​ បាន​ប្រាប់​ថា​ ថ្ងៃ​កើត​ហេតុ​​នោះ​​រូប​លោក​មិន​បាន​ស្ថិត​នៅ​កន្លែង​កើត​​ហេតុ​ទេ​ ប៉ុន្តែ​អះ​អាង​ថា​ ប្រជា​ពល​រដ្ឋ​​​ក្នុង​ភូមិ​ប្រាសាទ​ត្បែង​​របស់​គាត់​​មាន​ចំនួន​៣១៧​គ្រួសារ​មាន​បញ្ហា​ជាមួយ​ក្រុម​ហ៊ុន​ឈ្មោះ លាង​ប៊ូ តាំង​ពី​ឆ្នាំ​២០១០​ មក​ម៉្លេះ​ ។​លោក​លេខា​ភូមិ​បន្ត​ថា នៅ​ឆ្នាំ​១៩៩៩​ ភូមិ​ប្រាសាទ​ត្បែង​​​ត្រូវ​​បាន​បង្កើត​ឡើង​ ហើយ​ឆ្នាំ​២០០០​​ ចាប់​ផ្តើម​ចែក​ដី​​ជូន​ប្រជា​ពលរដ្ឋ​ដើម្បី​ពង្រឹង​ព្រំដែន​​ ។

លុះ​ឆ្នាំ​២០០៣​ ក៏​មាន​ក្រុម​មន្ត្រី​បរិស្ថាន​​​​​ចុះ​ទៅ​បោះ​បង្គោល​​ថា​ជា​ដី​ព្រះ​រាជ​​ក្រឹត្យ ។ លោក​បន្ត​ថា ដោយ​ប្រជា​ពលរដ្ឋ​ដឹង​ថា ដី​ដែល​បែង​ចែក​ប៉ះ​ចំ​ដី​ព្រះ​រាជ​ក្រឹត្យ​ ក៏​នាំ​គ្នា​ផ្តិត​មេដៃ​​ជូន​ថ្នាក់​លើ​ដើម្បី​សុំ​ដី​ព្រះ​រាជ​ក្រឹត្យ​ទាំង​នេះ​ មក​បង្ក​បង្កើន​ផល​ដោះ​ស្រាយ​ជី​វភាព​គ្រួសារ​នីមួយៗ​​វិញ ។

ទោះ​ជា​យ៉ាង​ណា​ លោក​លេខា​​ភូមិ​រូប​នេះ​ប្រាប់​ថា ដី​ទាំង​នេះ​ជា​ដី​គ្រួសារ​កង​ទ័ព​ភាគ​ច្រើន​​​ ​ដែល​​កាល​​ណោះ​​ គ្រួសារ​កង​ទ័ព​ក្នុង​មួយ​គ្រួសារៗ​ ទទួល​បាន៥ហិកតា​ ឯ​ប្រជា​ពលរដ្ឋ​មួយ​គ្រួសារៗ​ ទទួល​បាន​៤​ហិកតា​ ​និង​មាន​ជម្លោះ​ជាមួយ​​ក្រុម​ហ៊ុន​លាង​ប៊ូ តាំង​ពី​ឆ្នាំ​​២០១០​​រហូត​មក​ទល់​ពេល​នេះ​ដោយ​ក្រុម​ហ៊ុន​មួយ​នេះ​អះ​អាង​ថា គេ​មាន​ច្បាប់​​ពី​ថ្នាក់​លើ​ដូច​គ្នា ។ ​លោក​លេខា​​ភូមិ​រូប​នេះ​ប្រាប់​ថា ហេតុ​ការណ៍​ពីម្សិល​មិញ​ (២០ កុម្ភៈ) មាន​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​របស់​គាត់​​ខ្លះ​ដែរ​ នៅ​កន្លែង​កើត​ហេតុ​ ប៉ុន្តែ​មិន​ដឹង​ថា​នរណា​​​នោះ​ទេ ។

លោក​ ទេស នាថ មេភូមិ​​តាមុាំង​ មិន​អាច​​​ទាក​់​ទង​​​​សុំ​ការ​បំភ្លឺបាន​ទេ​ ខណៈ​អ្នក​យក​ព័ត៌​មាន​បាន​ទៅ​ដល់​លំនៅឋាន​​គាត់​ បុ៉ន្តែ​​បាន​ជួប​ស្ត្រី​៣​នាក់​ដែល​ស្ថិត​ក្នុង​ហេតុ​ការណ៍​កាល​ពីថ្ងៃ​ទី​២០​ កុម្ភៈ នោះ ។​ ស្ត្រី​ម្នាក់​ឈ្មោះ​ ទិញ​ សុភាព​ អាយុ​៤៤​ឆ្នាំ​ អះ​អាង​ថា គាត់​ជា​ម្ចាស់ដី​កន្លែង​កើត​ហេតុ ។​ ​ស្ត្រី​​ឈ្មោះ​ ទិញ​ សុភាព​ ក៏ដូច​ជាស្ត្រី​២​នាក់​​​​​ទៀត​បាន​ប្រាប់​ថា​ ហេតុ​ការណ៍ដែល​កើត​ឡើង​នោះគឺ​បណ្តាល​មក​ពី​លោក​អភិបាល​រង​ស្រុក​មិន​ព្រម​ស្តាប់​តាម​ការ​ហាម​ឃាត់​របស់​ប្រជាពល​រដ្ឋ​ ដែល​សុំ​ម្តង​ហើយ​ម្តង​​ទៀត​ថា​ ​កុំ​សាង​សង់​អ្វី​លើ​ដី​របស់​ប្រជាពលរដ្ឋ​​ ។ ​ស្ត្រី​​ឈ្មោះ​ ទិញ​ សុភាព​​ អះ​អាង​ថា​ ដី​របស់​គាត់​ជា​ដី​​របប​យោធា​ ព្រោះ​ប្តី​គាត់​ឈ្មោះ​ សុឹម​ ប៊ុន​ធឿន​ អាយុ​៤៧​ឆ្នាំ​ ជា​យោធា​នៅ​​ខ្សែ​​បន្ទាត់​ព្រំដែន​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ថ្ម​ពួក​ ហើយ​ការ​សាងសង់​រោង​លើ​ដី​​របស់​គាត់​ គឺ​គ្មាន​នរណា​សុំ​គាត់​ក្នុង​នាម​ជា​ម្ចាស់​ដី​នោះ​ទេ ។​

ពួក​គាត់​ប្រាប់​បន្ត​ថា​ មុន​ហេតុ​ការណ៍​កើត​ឡើង​៣ថ្ងៃ​ លោក​ជី​ សំនាង​ អភិបាល​រង​ស្រុក​ ​ថ្ម​ពួក និង​​​មន្ត្រី​​​មួយ​ចំនួន​ទៀត​បាន​ទៅ​កន្លែង​កើត​ហេតុ​ ហើយ​សាង​សង់​​រោង ​បុ៉ន្តែ​ត្រូវ​ក្រុម​អ្នក​ស្រុក​មក​ពី​៤​ភូមិ​ រួម​មាន​ភូម​ិតា​ម៉ាំង​ ភូមិ​មហោ​ស្រព​ ភូមិ​កណ្តោល​ ឃុំ​គោក​រមៀត និង​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយ​ឆ្មារ​ នាំ​គ្នា​រារាំង​ជា​បន្ត​បន្ទាប់​២​លើក​ ​។ លុះ​​លើក​ទី​៣​ នេះ​នៅ​តែ​បន្ត​សាង​សង់​​ទៀត ទើប​ប្រជា​ពលរដ្ឋ​​ជាង​៧០​នាក់​នាំគ្នា​រុះ​រើ ​និង​កាប់​កម្ទេច​ចោល​តែ​ម្តង​ព្រោះ​យល់​ថា​ រោង​នោះ​អាច​ធ្វើ​ឡើង​ដើម្បី​ក្រុម​ហ៊ុន​លាង​ប៊ូ​ ។​
ចំពោះ​ព័ត៌​មាន​​ដែល​លោក​អភិបាល​រង​ស្រុក​ចោទ​ថា ​រូប​​លោក​និង​មន្ត្រី​បរិស្ថាន​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នាំគ្នា​ព្រួត​វាយ​របួស​ធ្ងន់​​នោះ​ ត្រូវ​បាន​​ស្ត្រី​​ទាំង​​៣​នាក់​ខាង​លើ​អះ​អាង​ថា វា​ជា​រឿង​មិន​ពិត​ទេ ។​ ​អ្នក​ស្រុក​នាំគ្នា​រុញ​ច្រាន​ ឬ​ទាញ​ដៃ​លោក​ឱ្យ​ចេញ​ពីកន្លែង​កើត​ហេតុ​ កុំ​ឱ្យ​​បន្ត​ការ​សាង​សង់​រោង ហើយ​មន្ត្រី​បរិស្ថាន​ម្នាក់​​​បាន​រត់​ធ្លាក់​ប្រឡាយ​តូច​មួយ​ដោយ​ខ្លួន​ឯង​ពេល​ប្រជា​ពល​​រដ្ឋ​តាម​រក​រឿង ។​

ក្រុម​ហ៊ុន​លាង​ប៊ូ​ដែល​ជាប់​ពាក់​ព័ន្ធ​ថា រំលោភ​យក​ដី​នោះ​ កោះ​សន្តិ​ភាព​មិន​អាច​​​​ទាក់​ទង​​សុំ​ការ​បំភ្លឺ​​បាន​ទេ​ ព្រោះ​មិ​នស្គាល់​លេខ​ទូរ​ស័ព្ទ ។​ នៅ​កន្លែង​កើតហេតុ​ គេ​ឃើញ​ឈើ​ទាំង​ឡាយ​ដែល​ទំនង​​ត្រូវ​បាន​​​គេ​សាង​សង់​ជា​រោង​ហើយ​នោះ​​ស្ថិត​នៅ​​រាយ​ប៉ាយ​ ហើយ​សសរ​ធំៗ​ត្រូវ​គេ​កាប់​ដាច់​រាយ​ព្រោះដក​មិ​នរួច និង​សសរ​រោង​ខ្លះ​ត្រូវ​ដុត​កម្ទេច​​ចោល​ ​ដែល​មើល​ទៅ​ទំនង​ជា​រឿង​នេះ​មិន​ធម្មតា​ទេ ៕​