ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាចា​និវត្ត​​ជន​ស្តាប់​ទៅ​គួរ​ឱ្យ​ខ្លាច​ចិត្ត តើ​និវត្ត​​ជន​ត្រូវ​តែ​ដេក​រង់​ចាំ​​សេចក្តី​ស្លា.ប់​មក​ដល់ឬ?

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ កោះ​សន្តិ​ភាព​​ បាន​ទទួល​លិខិត​១​ច្បាប់​​ពី​និវត្ត​​ជន​​មួយ​រូប​កាល​ពី​ថ្ងៃ​ទី​២​០ កុម្ភៈ​ ​​កន្លង​មក​នេះ​ ។​ ដោយ​យល់ថា​ ​អាច​ជា​​ការ​ផ្តល់​នូវ​ម​តិ​មួយ​ សម្រាប់​ក្រសួង​សង្គម​​កិច្ច​ ក៏​ដូច​ជា​​រាជ​រដ្ឋា​ភិ​បាល​ ​លិខិត​ដែល​មិន​បញ្ចេញ​ឈ្មោះ​នេះ​ ត្រូវ​បាន​​សម្រេច​ចុះ​​ផ្សាយ​​ដូ​ច​ក្រោម​នេះ​៖

រាជ​ធានី​ភ្នំពេញ​​​ ​៖ កោះ​សន្តិ​ភាព​​ បាន​ទទួល​លិខិត​១​ច្បាប់​​ពី​និវត្ត​​ជន​​មួយ​រូប​កាល​ពី​ថ្ងៃ​ទី​២​០ កុម្ភៈ​ ​​កន្លង​មក​នេះ​ ។​ ដោយ​យល់ថា​ ​អាច​ជា​​ការ​ផ្តល់​នូវ​ម​តិ​មួយ​ សម្រាប់​ក្រសួង​សង្គម​​កិច្ច​ ក៏​ដូច​ជា​​រាជ​រដ្ឋា​ភិ​បាល​ ​លិខិត​ដែល​មិន​បញ្ចេញ​ឈ្មោះ​នេះ​ ត្រូវ​បាន​​សម្រេច​ចុះ​​ផ្សាយ​​ដូ​ច​ក្រោម​នេះ​៖

គោរពជូន​ លោក​ចាង​ហ្វាង​​សារព័ត៌​មាន​ កោះ​សន្តិ​ភាព​យើង​ខ្ញុំ​ជា​និវត្ត​​ជន​​ មាន​កិត្តិ​យស​​សូម​​ការ​អនុញ្ញាត​ពី​លោក​​ចាង​ហ្វាង​សារព័ត៌​មាន​​​ ដើម្បី​​បាន​ចុះ​ផ្សាយ​​នូវ​​ព័ត៌​មាន​​អំពី​បញ្ហា​​របស់​និវត្ត​​ជន​ ដែល​​ក្នុង​នោះ​មាន​ចំណុច​​ដូច​តទៅ​៖
១-​តើ​និវត្ត​​ជន​ជា​អ្វី​ ? និវត្តន៍​​ជន=០​? ​និវត្ត​​ជន​​ពិ​ត​ជា​មិន​​មែន​ជា​បុព្វ​ហេតុ​នៃ​ការ​ចូល​រួម​​កសាង​​សង្គម​ជា​តិ​ឬ​?
២-​តើ​និវត្ត​​ជន​ត្រូវ​តែ​​កាត់​ផ្តាច់ទាំង​ស្រុង​នូវ​រាល់​កម្រៃ​ ថវិកា​ (បៀ​វត្សរ៍​) ​និង​ផល​ប្រយោ​ជន៍​ផ្សេង​​ៗ​ទៀត​របស់​រដ្ឋ​? ​(​ឧទាហរណ៍​៖​ ផល​កម្រៃ​​បាន​មក​ពី​​ធន​ធាន​ធ​ម្ម​ជាតិ​​, ទេស​ចរណ៍​, រ៉ែ​ត្បូង​​មាន​តម្លៃ​, រ៉ែ​ប្រេង​កាត​, រ៉ែ​ធ្យូង​ថ្ម​…។ល។​ និង​…​។ល។​
៣-​តើ​និវត្ត​ជន​​ត្រូវ​តែ​ដេក​រង់​ចាំ​​សេចក្តី​ស្លាប់​​ដែល​នឹង​ត្រៀម​មក​ដល់​​ក្រោយ​ពេល​​ដែល​ត្រូវ​បានដាក់​​ឱ្យ​ចូល​និវត្ត​ន៍​ ដោយ​គ្រាន់​តែ​​ទទួល​បាន​​នូវ​បៀវត្សរ៍​ ត្រឹម​តែ​ប្រាក់​ដែល​​ត្រូវ​បាន​កំណត់​ចុង​ក្រោយ​ប៉ុណ្ណោះ​ ?

ទាំង​បី​ចំណុច​​ដូ​ច​បាន​ជម្រាប​ខាង​​លើ​នេះ​ ​យើង​ខ្ញុំ​និវត្ត​ជន​​ចង់​​បាន​នូវ​ដំណោះ​ស្រាយ​​មួយ​សម​ស្រប​ ពីរាជ​រដ្ឋាភិបាល​ ពី​ព្រោះ​​យើង​ខ្ញុំ​ទទួល​បាន​ការ​បំភ្លឺ​​ពី​អង្គ​ភាព​ មន្ទីរ​សង្គម​កិច្ច​ ​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទា​ ​ថា​ សេចក្តី​​សម្រេច​​របស់​រាជ​រដ្ឋាភិបាល​​កន្លង​មក​ ​គឺ​ពុំ​មាន​​បញ្ជាក់​​ពី​ការ​​ដំទ្បើង​ប្រាក់បន្ថែម​​ជូន​និវត្តជន​​ទ្បើយ​ គឺ​បន្ថែម​ជូន​តែ​មន្ត្រី​​សកម្ម​​ក្នុង​ក្រប​ខណ្ឌ​ ក.ខ.គ.ឃ តែ​ប៉ុណ្ណោះ​ ។ ​
សូម​លោក​ចាង​ហ្វាង​​​សារព័ត៌​មាន​​កោះ​សន្តិ​ភាព​ ទទួ​ល​នូវ​ការ​​គោរព​ដ៏​ខ្ពង់​ខ្ពស់​​អំពី​យើង​ខ្ញុំ​ ។

សូម​ប្រសិទ្ធ​​ពរ​ជូន​សារព័ត៌​មាន​​ទាំង​អស់​​ទទួល​បាន​នូវ​ប្រជា​ប្រិយ​ភាព​កាន់​តែ​​ទូ​លំ​ទូ​លាយ​​ដូច​អារ្យ​​ប្រទេស​លើ​សាកល​លោក​ ៕
រាជ​ធានី​ភ្នំពេញ​ ថ្ងៃទី​២០ ​កុម្ភៈ​ ​ឆ្នាំ២០១៤​                

និវត្ត​ជន​