ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​គំរាម​ដើរ​ចេញពី ​WTO

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៣​សីហា​បាន​គំរាម​ចាក​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​WTO ដែល​លោក​តែង​រិះគន់​ព្រោះតែ​លោក​យល់​ថា អង្គការ​នេះ​តែង​កាន់ជើង​ចិន​ជាង​សហរដ្ឋអាមេរិក​។ នៅ​មុខ​និយោជិត​នៃ​រោងចក្រ​គីមី​មួយ របស់​ក្រុមហ៊ុន​SHELL ក្នុង​រដ្ឋ​ផេ​ន​សី​ុ​ល​វេ​នៀ​លោក​ត្រាំ​ថ្លែង​ថា យើង​នឹង​ដើរ​ចេញ​ប្រសិនបើ​ចាំបាច់​ត្រូវធ្វើ​។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៣​សីហា​បាន​គំរាម​ចាក​ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​WTO ដែល​លោក​តែង​រិះគន់​ព្រោះតែ​លោក​យល់​ថា អង្គការ​នេះ​តែង​កាន់ជើង​ចិន​ជាង​សហរដ្ឋអាមេរិក​។

នៅ​មុខ​និយោជិត​នៃ​រោងចក្រ​គីមី​មួយ របស់​ក្រុមហ៊ុន​SHELL ក្នុង​រដ្ឋ​ផេ​ន​សី​ុ​ល​វេ​នៀ​លោក​ត្រាំ​ថ្លែង​ថា យើង​នឹង​ដើរ​ចេញ​ប្រសិនបើ​ចាំបាច់​ត្រូវធ្វើ​។ យើង​ដឹង​ហើយ​ថា​ចាប់តាំងពី​ច្រើន​ឆ្នាំ​មកនេះ​យើង​ខំអត់​សង្កត់ចិត្ត​មិន​ចាកចេញ​។

មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក គំរាម​ដើរ​ចេញពី​WTO​ដែល​លោក​ធ្លាប់​អះអាង ពេល​ឃោសនាបោះឆ្នោត​ថា​មាន​ភាព​ទន់ខ្សោយ​។ រួច​កាលពី​រដូវក្ដៅ​កន្លង​ទៅ​នេះ​លោក​ត្រាំ​ធ្លាប់​វាយតម្លៃ​ថា WTO តែង​បំបាក់មុខ​អា​មេ​រិ​ក​ខ្លាំង​ណាស់​។

លោក​កូ​សបញ្ជាក់​ថា បើ​អង្គការ​នេះ​មិន​មានការ​កែទម្រង់​ទេ នោះ​ក្រុង​វ៉ា​សិ​ុ​ន​តោន​អាច​ដើរ​ចេញ​។ កាល​ពី​ដំណាច់ខែ​កក្កដា​លោក​ក៏​ទាមទារ​ដែរ​ឲ្យ​WTO កែទម្រង់ ដើម្បី​កុំ​ឲ្យ​ចេះ​តែ​កាន់ជើង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ