ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​បើក​ការ​ដ្ឋានស្ថាបនា​​​ផ្លូវ​បឹង​ជើង​ឯក​​(ចម្ការ​ដូង​​)ព្រឹក​នេះ​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សាលា​រាជធានីភ្នំ​ពេញ ព្រឹក​​ថ្ងៃទី​២២ កុម្ភៈ ២០១៤ បាន​បើក​ការ​ដ្ឋាន​ស្ថាប​​នា​​ផ្លូវ​បឹង​ជើង​ឯក​​ ឫចម្ការ​ដូង​​ ក្រោម​អធិបតី​ភាព លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​​រាជធានី​ភ្នំ​ពេញ និង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ពាក់​ព័ន្ធ​ ព្រម​​ទាំង​ប្រជា​ពលរដ្ឋ​​ជាច្រើន​កុះករ ។

បើតាមសេចក្តី​រាយការ​ណ៍​បាន​ឱ្យដឹង​ថា ដោយ​មើល​ឃើញ​ផ្លូវ​បឹង​ជើងឯក​​ មាន​ជង្ហុក​​ច្រើន​ ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ពិបាកក្នុង​ការ​ធ្វើដំណើរ សាលារាជធានី​​ បាន​រៀប​​ចំ​បើក​ការ​​ដ្ឋាន​ស្ថាបនាឡើង​​វិញ​ ដោយ​​ចាក់​បេតុង​ឆ្អឹង​ដែក ពង្រីក​ទទឹង​​២២​ម៉ែត្រ និង​បណ្តោយ​​៧៥៣៥ ម៉ែត្រ ចាប់​ពី​ចំណុច​​ស្ពាន​អាកាសស្ទឹង​​​មាន​ជ័យ​​ ដល់​​ផ្លូវ​ចូល​​សារ​មន្ទីរ​​ប្រល័យ​ពូជ​សាសន៍​​បឹង​ជើង​​ឯក​​ ។

ផ្លូវ​នេះស្ថាបនា​រយៈពេល​១២ខែ គិត​​ចាប់​ពី​​ថ្ងៃ​បើក​ការ​ដ្ឋាន​​ ដោយ​ចំណាយថវិកាប្រមាណ​ជិត​​១៧លាន​ដុល្លារ​អាមេរិក​​ ៕​