ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ក្រុង​របស់​ក្រុម​ហ៊ុន​ខេម​បូឌា​​ អង្គរ​អ៊េច​ប្រេស​ ឈប់​ដាក់​ភ្ញៀវ​ត្រូវ​ម៉ូតូ​ឌ្រីម​បុក​ពី​ក្រោយ​ រង​របួស​ធ្ងន់​១​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់​ ខណៈដែល​​រូប​គេ​ជិះ​ម៉ូតូ​ឌ្រីម​C125 ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1Y-4113 ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពីជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​ស្ថានីយ៍​ប្រេង​​ឥន្ធនៈ​ SVM ​​មាន​រថ​យន្ត​ក្រុង​ ១គ្រឿង​ ពណ៌​ស​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A-​4950 ជា​របស់​ក្រុម​ហ៊ុន​ខេម​បូឌា​​ អង្គរ​អ៊េច​ប្រេស បាន​ឈប់​ដាក់​ភ្ញៀវ​ហួស​គំនូស​ផ្លូវ​ ក៏​បាន​ជ្រុល​ទៅ​បុក​ពី​ក្រោយ​ពេញ​ទំហឹង​តែ​ម្តង​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩ និង​ ៣០​នាទី យប់​ថ្ងៃទី​២១​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬស្សី​កែវ​។ យុវជន​រង​គ្រោះ​មាន​ឈ្មោះ ឡេង​ ឆាយ​ហ៊ាង​ អាយុ​ជាង​ ២០​ឆ្នាំ​ រង​របួស​ធ្ងន់​ត្រូវ​រថ​យន្ត​សាមុយ​ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​មែត​។ ចំណែក​​​ភាគី​រថ​យន្ត​​ក្រុង​បាន​ធ្វើ​ការ​ដោះ​ស្រាយ​ជាមួយ​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ​កន្លែង​កើត​ហេតុ​៕​