ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់​ដាយ​បើក​ឡើង​ទួល​មិន​រួច​រអិល​ថយ​ក្រោយ​បុក​ជញ្ជាំង​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ប្រេះ​រង​ការ​ខូច​ខាត​ដំណំ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ រថ​យន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ១គ្រឿង​ ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-3280 ជិះ​គ្នា​ ៣នាក់​ ធ្វើដំណើរ​តាម​ផ្លូវ​លំ​មួយ​ ក្នុង​ភូមិ​ដី​ថ្មី ខណៈ​​មក​ដល់​ចំណុច​ទួល​មួយ​ ក៏​បាន​​ឡើង​ទួល​តែ​​មិន​រួច​បណ្តាល​ឲ្យ​រអិល​​ថយ​ក្រោយ​បុក​ជញ្ជាំង​ផ្ទះ​ឈើ​លក់​ចាប់​ហ៊ួយ​របស់​ប្រជា​ពល​រដ្ឋ​ ១ខ្នង​ បណ្តាល​ឲ្យ​ប្រេះ​រង​ការ​ខូច​ខាត​ដំណំ​ ប៉ុន្តែ ពុំ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​រង​គ្រោះ​ឡើយ​។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៩ និង​ ១០​នាទី យប់​ថ្ងៃទី​២១​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ​។ ក្រោយ​កើត​ហេតុ​ ភាគី​រថ​យន្ត​បង្ក​បាន​ធ្វើ​ការ​ចរចា​ជាមួយ​ម្ចាស់​ផ្ទះ ព្រម​សាង​ថ្លៃ​ការ​ខូច​ខាត​៕