ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd ដាក់​កំហិត​ឱ្យ Marcus Rashford រក​គ្រាប់​បាល់​ឱ្យ​បាន​២០ នៅ​រដូវ​កាល​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម​លោក Ole Gunnar Solskjaer បាន​កំណត់​គោលដៅ​ឱ្យ​ខ្សែប្រយុទ្ធ Marcus…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម​លោក Ole Gunnar Solskjaer បាន​កំណត់​គោលដៅ​ឱ្យ​ខ្សែប្រយុទ្ធ Marcus Rashford រក​ឱ្យ​២០​គ្រាប់​ជូន​ក្លិប​នៅ​រដូវ​កាល​នេះ ។

កីឡាករ​អង់គ្លេស​រូប​នេះ​បាន​ចូល​លេង​នៅ​រដូវ​កាល​ថ្មី​ជាមួយនឹង United ក្នុង​នាម​ជា​ខ្សែប្រយុទ្ធ​ចម្បង ហើយ​ក៏​បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​ពេល​ប្រកួត​ជាមួយនឹង Chelsea កាលពី​ថ្ងៃអាទិត្យ​ផង​ដែរ ។ តែ​កីឡាករ​រូប​នេះ​មិន​ដែល​បាន​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​ជូន​ក្រុម​បាន​លើស​ពី​១៤​គ្រាប់​ឡើង​ក្នុង​មួយ​រដូវ​កាល ។

គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម​លោក Ole ត្រូវ​បាន​គេ​ដឹង​ថា បាន​ចំណាយពេល​ជា​ច្រើន​ក្នុង​ការ​យក​កីឡាករ​អាយុ​២១​ឆ្នាំ រូប​នេះ​ចេញ​មក​ពីសា​លា​បាល់ទាត់ ។ ដូចនេះ​ហើយ​លោក​ក៏​បាន​កំណត់​គ្រាប់​បាល់​ឱ្យ​រក​ជូន​ក្រុម​ដែរ ។

ប្រភព​ពី​ក្លិប​បាន​ប្រាប់​ថា​៖ « Ole បាន​និយាយ​ជាមួយនឹង Marcus កាលពី​ស​ប្តា​ហ៍​មុន ។ វា គឺជា​រឿង​ល្អ​មួយ ។ ពួក​គេ​បាន​និយាយ​គ្នា​កន្លះ​ម៉ោង​អំពី​អ្វី​ដែល​លោក Ole ចង់​ឃើញ​ចេញពី​សមត្ថភាព​របស់ Marcus​។ Ole នឹង​បន្ត​ជួយ​ដល់​កីឡាករ​រូប​នេះ​សម្រាប់​ការ​រៀបចំ​ក្បួន​ឱ្យ​លេង​លើ​តារាង​។​»

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​គ្រប់​គ្នា​រំពឹង​ថា នឹង​ចូល​ទៅ​ជំនួស​កន្លែង​របស់ Romelu Lukaku ជាមួយនឹង​កីឡាករ Anthony Martial, Alexis Sanchez និង Mason Greenwood៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ