ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មាន​ប្រពន្ធនិង​កូន ធ្វើ​ចោរ​ប្លន់​ព្រហ្មចារី​ក្មេងស្រី តាម​រកឃើញ​កណ្តាល​យប់

11 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ​ ៖ បុរស​ឈាម​ក្តៅ​មាន​ប្រពន្ធ​ និង​កូន​២នាក់​ទៅ​ហើយ​ បាន​ចាប់​បង្ខំ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ រំលោ.ភ​យ៉ាង​ក្រហល់​ក្រហាយ​ ហើយ​ត្រូវ​នគរ​បាល​ស្រុក​សំរោង​ទង​ ចាប់​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២០​ កុម្ភៈ​ នៅ​ផ្ទះ​របស់​ជន​ល្មើស​ក្នុង​ភូមិ​ក្រាំង​ស្វាយ​ ឃុំ​រលាំង​គ្រើល​ ស្រុក​សំរោង​ទង​ ។

ខេត្ត​កំពង់ស្ពឺ​ ៖ បុរស​ឈាម​ក្តៅ​មាន​ប្រពន្ធ​ និង​កូន​២នាក់​ទៅ​ហើយ​ បាន​ចាប់​បង្ខំ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ រំលោភ​យ៉ាង​ក្រហល់​ក្រហាយ​ ហើយ​ត្រូវ​នគរ​បាល​ស្រុក​សំរោង​ទង​ ចាប់​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២០​ កុម្ភៈ​ នៅ​ផ្ទះ​របស់​ជន​ល្មើស​ក្នុង​ភូមិ​ក្រាំង​ស្វាយ​ ឃុំ​រលាំង​គ្រើល​ ស្រុក​សំរោង​ទង​ ។​ ហេតុ​ការណ៍​ចាប់​រំលោភ​នេះ​ ត្រូវ​ក្រុម​គ្រួសារ​ដែល​ជា​ម្តាយ​ឪពុក​ក្មេង​ស្រី​និយាយ​ថា​ នា​យប់​ថ្ងៃ​ទី​១៩​ កុម្ភៈ​ នៅ​ក្នុង​ឃុំ​រលាំង​គ្រើល​ មាន​ផ្ទះ​អ្នក​ភូមិ​ប្រារព្ធ​ពិធី​បុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ​ ។

យប់​នោះ​កូន​ស្រី​គាត់​បាន​បាត់​ខ្លួន​នៅ​វេលា​ម៉ោង​៨យប់​ ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​ពួក​គាត់​ក៏​ពឹង​អ្នក​ភូមិ​ឱ្យ​ជួយ​តាម​រក​ក្បែរ​ផ្ទះ​​ និង​នៅ​តាម​វាល​ស្រែ​ ។ ប្រភព​ព័ត៌​មាន​ពី​ក្មេង​ស្រី​និយាយ​ថា​ នា​យប់​ថ្ងៃ​ទី​១៩​ កុម្ភៈ​ នោះ​ ជន​ឈ្មោះ​ ស៊ឹម សំណាង​ ហៅ​ស្នុក​ អាយុ​២៩​ឆ្នាំ​ បាន​ណាត់​ឱ្យ​នាង​ទៅ​ជួប​គ្នា​នៅ​វាល​ស្រែ​ខាង​ក្រោយ​ផ្ទះ​វេលា​ម៉ោង​៨​ បើ​នាង​មិន​ទៅ​ទេ​ គេ​នឹង​សម្លាប់​ចោល​ ។​ ដោយ​សារ​តែ​មាន​ការ​គំរាម​បែប​នេះ​ នាង​ក៏​ទៅ​ជួប​ជននោះ​តាម​ការ​ណាត់​ឯ​វាល​ស្រែ​ក្រោយ​ផ្ទះ ប្រមាណ​១គីឡូ​ម៉ែត្រ​ ។​ ពេល​ទៅ​ជួប​តាម​ការ​ណាត់​ ជន​ឈ្មោះ​ សុឹម សំណាង​ បាន​ចាប់​នាង​រំលោភ​ទាំង​កំរោល​តែ​ម្តង​ រហូត​ទាល់​តែ​ឃើញ​ភ្លើង​ពិល​របស់​អ្នក​ភូមិ​ដែល​កំពុង​ដើរ​រក​នាង​ ទើប​ជន​នេះ​រត់​គេច​ខ្លួន​ ។​

ទោះ​បី​ជា​បែប​ណា​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២០​ កុម្ភៈ​ សមត្ថ​កិច្ច​បាន​ចាប់​ឃាត់​ខ្លួន​ជន​ឈ្មោះ​ សុឹម​ សំណាង​ ហៅ​ស្នុក​ នៅ​នឹង​ផ្ទះ​របស់​គេ​ ហើយ​នាំ​ខ្លួន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ ដើម្បី​សាក​សួរ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​នីតិវិធី​ ៕​