ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ាក់​ វិឆ័យ​ ​ឬ​ឯម​ ​វិចិត្រ​ ជា​​អធិរាជ​​នៅ​លើ​​សង្វៀន​​សម្រាប់​​ថ្ងៃ​សៅរ៍​​នេះ ?​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​បំផុត​ជើង​ខ្លាំង​ល្បី​ឈ្មោះ​ពីរ​រូបគឺ​កីឡា​ករ​ឯម​ វិចិត្រ​ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ​ និង​កីឡា​ករ​រ៉ាក់ វិឆ័យ​ មក​ពី​​ក្លិប​កង​ពល​តូច​លេខ​៧០ ត្រូវ​គេ​ផ្គូ​ផ្គង​ឱ្យ​ប៉ះគ្នា​មែន​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ នា​ល្ងាច​ថ្ងៃ​ទី​២២ កុម្ភៈ​នេះ ។

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​បំផុត​ជើង​ខ្លាំង​ល្បី​ឈ្មោះ​ពីរ​រូបគឺ​កីឡា​ករ​ឯម​ វិចិត្រ​ មក​ពី​ក្លិប​ឫទ្ធិ​ពោធិ​សែន​ជ័យ​ និង​កីឡា​ករ​រ៉ាក់ វិឆ័យ​ មក​ពី​​ក្លិប​កង​ពល​តូច​លេខ​៧០ ត្រូវ​គេ​ផ្គូ​ផ្គង​ឱ្យ​ប៉ះគ្នា​មែន​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ នា​ល្ងាច​ថ្ងៃ​ទី​២២ កុម្ភៈ​នេះ ។​ ក្រុម​អ្នក​គាំទ្រ​កំពុង​ផ្តោត​ការចោទ​សួរ​យ៉ាង​ខ្លាំង​ថា រវាង​កីឡា​ករ​ទាំង​ពីរ​នេះ​ អ្នក​ណា​ជាអ្នក​ឈ្នះ​ បើ​ពេល​នេះ​ពួក​គេ​កំពុង​ល្បី​ឈ្មោះ និង​ស​្ទុះ​ឡើង​កូដ​ប្រហាក់​ប្រហែល​គ្នាបែប​នេះ ។​

នា​ពេល​កន្លង​មក​ ជើង​ខ្លាំង​ទាំងពីរ​នាក់​មិន​ធ្លាប់​បាន​​ជួបគ្នា​ទេ​ បើ​ទោះ​ជា​គេ​ម្នាក់ៗ​ត្រូវ​អ្នក​ស្នេហា​កីឡា​ប្រដាល់​ភាគ​ច្រើន​កោត​សរសើេរ​ថា​ ខ្លាំង​ និង​មាន​សន្ទុះ​ក្នុង​ការ​វាយ​លុ​ក​បាន​ល្អ​ដូច​គ្នា។​ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ខ្លា​ចាស់ ឯម វិចិត្រ​ ថ្វី​ត្បិត​តែ​មើល​ទៅ​ចង្កូម​រាង​រេច​រឹល​ជាង​មុន​បន្តិច​ បុ៉ន្តែ​អ្នក​ណាក៏ដឹង​ដែរ​ថា​ ចង្កូម​របស់​គេ​នៅ​មាន​លទ​្ធ​ភាព​គ្រប់គ្រាន់​សម្រាប់​ត្របាក់​កីឡា​ករ​រ៉ាក់ វិឆ័យ​ មិន​ឱ្យ​​ហើប​មាត់​បាន ។​ ជាក់​ស្តែង​ មុន​នេះ​បន្តិច​កីឡាករ​អ៊ុំ ចំរើន​ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ​ ដែល​លឹប​ល​ម្តង​ឈប់​ប្រកួត​ និង​ម្តង​ចេញ​មុខ​មក​ប្រកួត​វិញ​ ព្រោះ​តែ​ហេតុ​ផល​ជាប់​សិក្សា​ថ្នាក់​ទី​១២​ ដែលជា​ថ្នាក់​ត្រូវ​​​ប្រឡង​យក​សញ្ញា​បត្រ​នោះ​ ក៏​ទើប​នឹង​សន្លប់​ក្រោមដៃ​របស់​គេ​យ៉ាង​អាម៉ាស់​ផង​ដែរ​កាល​ពីថ្ងៃទី​​៩​ កុម្ភៈ​កន្លង​ទៅ ។​ ទោះ​បី​យ៉ាងណា​ ជ័យ​ជម្នះ​លើ​កីឡាករ​អ៊ុំ ចំរើន​ ហាក់​មិ​នត្រូវ​បាន​គេ​យក​ជា​ការ​នោះ​ទេ​ ដោយ​សារតែ​កីឡា​ករ​រូបនេះ​តាំង​ពី​ជក់​សូរ​សិក្សា​ និង​ជាប់​​ដែរ​ស្បែក​ជើង​ ឈប់​រវី​រវល់​នឹង​ប្រដាល់​ស៊ប់​មក​ គឺ​ឡើង​ប្រកួត​ជា​មួយ​អ្នក​ណា​ក៏​សន្លប់​ក្រោម​ដៃ​អ្នក​នោះ​ស្ទើរ​តែ​គ្រប់​​លើក​នា​បុ៉ន្មាន​លើក​ចុង​ក្រោយ ។​ ដោយ​ឡែក​ សម្រាប់​កីឡាករ​រ៉ាក់ វិឆ័យ​ វិញ​ គេ​ក៏​មិន​អន់​នោះ​ដែរ​ ដោ​យសារតែ​ក្នុង​ពេល​កន្លង​មក​ គេ​ធ្លាប់​បំបាក់​មុខ​សិស្ស​ច្បង​​ និងសិស្ស​ស្រករ​ខ្លួន​ដែល​មាន​ឈ្មោះល្បី​ឱ្យ​ចុះ​ចាញ់​ច្រើន​លើក​រួច​មក​ហើយ​នៅ​លើ​សង្វៀន​ ។ ឯម វិចិត្រ​ ត្រូវគេ​មើល​ឃើញ​ថា​ ​មាន​វ័យ​ច្រើន​បន្តិច​ បុ៉ន្តែ​ផ្លែ​ជង្គង់​ និង​កែង​របស់​គេ​មាន​សភាព​មុត​ស្រួច​ល្អច្រើន​ណាស់​សម្រាប់​យក​ឈ្នះ​ទៅ​លើ​កីឡាករ​ស្រករ​ក្រោយ។​ ម្យ៉ាង​កីឡាករ​រូប​នោះ​ក៏​រហ័ស ដែល​ពិបាក​ឱ្យ​កីឡាករ​រូបណា​បំបាក់​បាន​ផង ។​

ក្រុម​អ្នក​វិភាគ​បន្ត​ថា​ កីឡាករ​រ៉ាក់ វិឆ័យ​ ក៏​មិន​មែន​ជា​ក្មេង​បុ៉ន្មាន​ដែរ​ ។ បើ​ទោះ​ជា​ការ​ប្រដាល់​នា​ពេល​កន្លង​មក​នៅ​តែ​មាន​សន្ទុះ​ល្អ​ ដែល​អាច​និយាយ​បាន​ថា ចាប់​ផ្តើម​ឡើង​សន្ទុះ​មក​វិញ ក៏​ការ​ប្រកួត​របស់​គេ​កន្លង​មក​ត្រូវគេ​មើល​ឃើញ​នៅ​តែ​មិន​អស់​រឿង​ស្ពឹក​ស្រពន់​ក្នុង​ការ​វាយ​លុក ។​ រ៉ាក់​ វិឆ័យ​ ប្រកួត​កន្លង​មក​មិន​សូវ​ទទួល​បាន​ផ្លែ​ផ្កា​ឡើយ​ ពោល​គឺ​បើ​គិត​ស្ថិតិ​ចុង​ក្រោយ​អ្នក​ណា​ក៏​មើល​ឃើញ​ថា គេ​បាន​ពើប​ប្រទះ​នឹង​ការ​បរា​ជ័យ​ច្រើន​ជាង​ទទួល​ជ័យ​ជម្នះ។​ ជាក់​ស្តែង កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​កន្លងទៅ​ គេ​ទើប​តែ​បាន​បំបាក់​កីឡា​ករ​ពៅ សីហា មក​ពី​ក្លិប​រាជ​សីហ៍​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឱ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​៣​ ដោយ​ភាព​ហេង​ស៊យ​បុ៉ណ្ណោះ​ ទើប​ពិបាក​ថា​ តើ​ក្នុង​ជំនួប​ប៉ះ​ជា​មួយ ឯម​ វិចិត្រ​ អាច​​ទៅ​រួច​សម្រាប់​រូបគេ​បាន​ឬ​យ៉ាង​ណា ?​ ទោះ​​ជា​បែប​នេះ​ក៏​ដោយ​ ក៏​ការ​ជួប​ប្រកួត​ជា​មួយ​ ឯម វិចិត្រ​ លើក​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ មិន​អាច​ឈ្នះ​ រ៉ាក់ វិឆ័យ​ បាន​ឡើយ​ ដោយ​សារ​តែ​គេ​ដ្បិត​ថា​វាយ​មាន​ភាព​ស្ពឹក​មែន​ បុ៉ន្តែ​សម្រាប់​មួយ​ស្នៀតៗ​ និង​មួយ​ដៃៗ​របស់​គេ​ គឺ​​ស្ទើរ​តែ​គ្មាន​មួយ​ក្បាច់​ណា​ដែល​បោះ​ដៃ​ទៅ​ហើយ​មិ​នត្រូវ​ទៅ​លើ​គូប្រកួត​នោះ​ទេ ។​ ថ្វី​ដ្បិត​ ឯម វិចិត្រ​ មាន​ការរីក​ចម្រើន​ជាង​មុន បុ៉ន្តែ រ៉ាក់ វិឆ័យ​ ក៏​មិន​អន់​នោះ​ដែរ​សម្រាប់​ការ​វាយ​លុក​ ដែល​គេ​មើល​ឃើញ​មិន​ធម្មតា​នាពេល​ថ្មីៗ​ ។ ចាំ​មើល តើ​រវាង​ រ៉ាក់​ វិឆ័យ​ និង ឯម វិចិត្រ​ នរណា​ជា​អ្នក​ឈ្នះ​សម្រាប់​ជំនួប​លើក​ដំបូង​នេះ ?​ ។​

ក្នុង​វេទិកា​នោះ​ដែរ​ ក៏​មាន​ការ​ប្រកួត​ជម្រុះ​ក្នុង​ជុំ​ទី​២​ ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​បន្ត​ទៅ​វាយ​ដណ្តើម​យក​ពាន​រង្វាន់​ទូរ​ទស្សន៍​ BTV ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ដែរ​ ដោយ​ក្នុង​នោះ​គឺ​មាន​កីឡាករ​អ៊ុន​ រតនា​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​រិទ្ធ​ នឹង​​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​រិទ្ធ​ កៅ មក​ពី​មជ្ឈ​មណ្ឌល​កីឡា​ខ.ភ.ម។ អ្នក​​ប្រដាល់​ទាំងពីរ​នេះ​មិន​ធ្លាប់​ប៉ះ​គ្នា​ទេ​ពី​មុន​មក។​ អ៊ុន រតនា​ កាល​ពី​ជុំ​ទី១​ វាយ​ចាញ់​កីឡា​ករ​ជួប ជាង​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ ក្នុងទឹក​ទី​៣​ ខណៈដែល​កីឡា​ករ​រិទ្ធ កៅ​ គឺវាយ​ចាញ់​កីឡា​ករ​ចៅ រស់​ មក​ពី​ក្លិប​ចាក់​អង្រែ​មាន​ជ័យ​ដូច​គ្នា​ ដោយ​ពិន្ទុ​នៅ​លើ​សង្វៀន​ ។ ដូច្នេះ​សម្រាប់​អ្នក​ចាញ់ និង​អ្នក​ចាញ់​ត្រូវ​ប៉ះគ្នា​នេះ​ គេ​មិន​ដឹង​ថា​អ្នក​ណា​នឹង​មាន​ប្រៀប​នោះ​ទេ​ ក្នុង​ពេល​ដែល​ពួក​គេ​ទើបតែ​ក្តាប់​បាន​១​ពិន្ទុ​ម្នាក់​ ដែល​ដាច់​ខាត​ត្រូវ​ទាម​ទារ​ប្រឹង​ប្រកួត​ដោយ​អស់​ពី​ចិត្ត​បំផុត​​ដើម្បី​ទទួល​បាន​៣​ពិន្ទុ​នៅ​ជុំទី២​នេះ ។​ ក្នុង​ចំណោម​ពួក​គេ​ បើ​អ្នក​ណា​ចាញ់​នឹង​អស់​សិទ្ធិ​ឡើង​ដណ្តើម​ខ្សែ​ក្រវាត់​តែ​ម្តង​ បើ​ទោះ​ជា​ម្នាក់​ៗ​នៅ​មួយ​ប្រកួត​ចុង​ក្រោយ​ទៀត​ក្តី ។​ ចំពោះ​ការ​ប្រកួត​មួយ​គូ​ទៀត​ កីឡា​ករ​ចៅ​ រស់​ មក​ពី​ក្លិប​ចាក់​អង្រែ​មាន​ជ័យ​ នឹង​​ត្រូវ​ជួប​ប្រកួត​ជា​មួយ​កីឡា​ករ​ជួប ជាង​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ ។​

អ្នក​ប្រដាល់​ទាំងពីរ​នេះ​មិនដែល​ប៉ះ​គ្នា​ពី​មុន​មក​ដូច​គ្នា ។ សម្រាប់​ពីរ​នាក់​នេះ​សុទ្ធ​តែ​មាន​ទឹក​មាត់​លេប​ដូចគ្នា​ ដោយ​សារ​ម្នាក់ៗ​មាន​៣​ពិន្ទុ​រួច​ទៅ​ហើយ​ ទោះ​យ៉ាងណា​ សម្រាប់​អ្នក​ចាញ់​គឺ​លើក​លែង​តែ​យក​ឈ្នះ​ក្នុង​ជុំ​ទី​៣​ ទើប​អាច​កំណត់​បាន​ថា មាន​សិទ្ធិ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​។ អុីចឹង​​ហើយ​ កីឡាករ​ទាំងពីរ​ពិត​ជា​ប្រឹង​រៀង​ខ្លួនៗ​ដើម្បី​បាន​ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ​ ដោយ​មិន​ចាំបាច់​នៅ​ភ័យ​អរៗ​ក្នុង​ជុំ​ចុង​ក្រោយ​ ៕​