រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកបានឲ្យដឹងកាលពីថ្ងៃទី២១ កុម្ភៈ ថា ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ មានសេចក្តីរីករាយសូមប្រកាសថា ក្រុមតន្រ្តីប្រពៃណីអាមេរិកដែលមានមូលដ្ឋាននៅទីក្រុង Nashville និងមានឈ្មោះថា Blended 328 នឹងមកសម្តែងនៅក្នុងប្រទេសកម្ពុជាពីថ្ងៃទី២៤ កុម្ភៈ ដល់ថ្ងៃទី២៧ កុម្ភៈ នៅក្នុងកម្មវិធីរបស់ខ្លួនស្តីពីតន្រ្តីអាមេរិក សម្រាប់ការដើរសម្តែងក្នុងពិភពលោកជាផ្នែកមួយនៃកម្មវិធីបេសកជនសិល្បៈរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ។
អ្នកសិល្បៈ និងតន្រ្តីករ ដែលចូលរួមក្នុងកម្មវិធីបេសកជនសិល្បៈធ្វើដំណើរទៅតាមប្រទេសនៅជុំវិញពិភពលោក ដើម្បីបង្ហាញវប្បធម៌ និងគុណតម្លៃរបស់សហរដ្ឋអាមេរិកដល់ទស្សនិកជនបរទេស ។ នៅក្នុងប្រទេសកម្ពុជា ក្រុមតន្រ្តី Blended 328 នឹងធ្វើសិក្ខាសាលាជាមួយសិស្ស និងតន្រ្តីករកម្ពុជា ។ ដោយមានជំនួយផ្នែកផលិតពីអង្គការសិល្បៈ Amrita Performing Arts ក្រុមតន្រ្តីនេះនឹងធ្វើការប្រគំជូនសាធារណជនដោយឥតគិតថ្លៃនៅខេត្តតាកែវ និងក្រុងព្រះសីហនុដោយបង្ហាញលក្ខណៈ ពិសេសដោយឡែកនៃតន្រ្តីប្រពៃណីរបស់អាមេរិក ។
ការប្រគំតន្រ្តីដោយឥតគិតថ្លៃខេត្តតាកែវ៖ ថ្ងៃអង្គារទី២៥ កុម្ភៈ នៅអូរចំបក់វេលាម៉ោង៧យប់ក្រុងព្រះសីហនុ៖ ថ្ងៃពុធទី២៦ កុម្ភៈនៅស្ថានីយរថយន្តក្រុងចាស់វេលាម៉ោង៧យប់ សមាជិកក្រុមតន្រ្តី Blended 328 នឹងមានពេលវេលាជួបអ្នកសារព័ត៌មានដើម្បីនិយាយអំពីការសម្តែងនៅក្នុងប្រទេសកម្ពុជានៅថ្ងៃចន្ទទី២៤ កុម្ភៈ វេលាម៉ោង១១ព្រឹកនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងរាជធានីភ្នំពេញ ។ ចំពោះព័ត៌មានបន្ថែមស្តីពីពិធីនេះ សូមទាក់ទងលោកស្រី Hannah Stevens ដែលធ្វើការនៅអង្គការសិល្បៈ Amrita Performing Arts តាមអ៊ីម៉េល hannah@amritaperformingarts.org ។ ចំពោះព័ត៌មាន បន្ថែមស្តីពីក្រុមតន្រ្តី Blended 328 និងកម្មវិធីសម្តែងរបស់គេ សូមចូលមើលគេហទំព័រដែលមានអាសយដ្ឋាន http://www.blended328.com ៕
ចែករំលែកព័តមាននេះ