ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេក​វិជ្ជា​រូប​ភាព​នៃ NOKIA LUMIA នាំយក​សិល្បៈ​គំនូរ​ភ្លើង​មក​ដាក់​ក្នុ​ង​ស្មាតហ្វូន

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដំណើរ​វិវត្តន៍​នៃការ​ថតរូប​ឌីជី​ថល បាននឹង​កំពុង​លើកស្ទួយ​សិល្បៈ​គំនូរ​ភ្លើង តាម​រយៈ​ការផ្តល់​ជូននូវ​មធ្យោ​បាយ​ដ៏ងាយ​ស្រួលក្នុង​ការថត​ចម្លង និង​ចែក​ចាយរូ​បភាព​ដ៏ច្នៃ​ប្រឌិត​ទាំង​នោះ ។ ការលើក​ស្ទួយ​សិល្បៈ​គំនូរ​ភ្លើង ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​កាន់​តែ​ច្បាស់​នៅ​ក្នុងស្នាដៃ​ថ្មីៗ​របស់​តារា​គំនូរ ល្បីៗ ដូចជា Ian Hobson នៅ​ទីក្រុង Newcastle នៃ​ចក្រ​ភពអង់​គ្លេស និង

រាជធានីភ្នំពេញ ៖ ដំណើរ​វិវត្តន៍​នៃការ​ថតរូប​ឌីជី​ថល បាននឹង​កំពុង​លើកស្ទួយ​សិល្បៈ​គំនូរ​ភ្លើង តាម​រយៈ​ការផ្តល់​ជូននូវ​មធ្យោ​បាយ​ដ៏ងាយ​ស្រួលក្នុង​ការថត​ចម្លង និង​ចែក​ចាយរូ​បភាព​ដ៏ច្នៃ​ប្រឌិត​ទាំង​នោះ ។ ការលើក​ស្ទួយ​សិល្បៈ​គំនូរ​ភ្លើង ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​កាន់​តែ​ច្បាស់​នៅ​ក្នុងស្នាដៃ​ថ្មីៗ​របស់​តារា​គំនូរ ល្បីៗ ដូចជា Ian Hobson នៅ​ទីក្រុង  Newcastle នៃ​ចក្រ​ភពអង់​គ្លេស និង Jeremy Jackson នៅរដ្ឋ Virginia នៃសហ​រដ្ឋ​អាមេ​រិក ។

តារាទាំង​ពីរបាន​បង្ហាញ​ពិភព​លោក​អំពីវិធី​ដែល​យើង​អាចទទួល​បានរូបភាព​គំនូរ​ភ្លើងដ៏​អស្ចារ្យ​ដោយ​ប្រើប្រាស់​ស្មាត​ហ្វូន  Nokia Lumia  ។ ដោយមាន​ស្មាត​ហ្វូន Nokia Lumia 1020 នៅ​ក្នុងដៃ, តារាគំនូរ​ទាំងពីរ​បានបង្កើត​រូប​ភាព និង សេច​ក្តីណែនាំ​បង្កើត​រូប​ភាព​ដ៏អស្ចារ្យ​ទាំង​នោះ ក្នុងគោល​បំណង​លើក​ទឹកចិត្ត​ដល់​បណ្តា​តារា​គំនូរ​ភ្លើង​ជំនាន់​ក្រោយ ។ រូបភាព​ដ៏​អស្ចារ្យ បាន​ស្តែង​ឡើង​តាម​រយៈ shutter ចំនួន​4​វិនាទី និង​សមត្ថភាព​ខ្ពស់​នៃ​កាមេរ៉ា Nokia Lumia ដែល​បំពាក់​ដោយ​បច្ចេក​វិជ្ជា PureView ។

លោក Ian Hobson ដែលរៀប​ចំឧបករណ៍​ភ្លើង LED  ដើម្បី​បង្កើត​គំនូរភ្លើង​បាន​លើក​ឡើង​ថា ៖ គំនូរ ភ្លើង​អាច​មាន​ការ​លំបាក​ចំពោះ​ជាង​ថតរូប​មួយ​ចំនួន ទោះ​ជា​កំណត់ shutter ចំនួន​30​វិនាទី​ក៏ដោយ ដូច្នេះ​ប្រសិន​បើនរណា​ម្នាក់អាច​ប្រើ​ស្មាតហ្វូន ថត​យក​បានរូប​គំនូរ​ភ្លើង ដោយ​កំណត់​ល្បឿន shutter 4 វិនាទី គឺមិន​មែនជា​រឿង​ធម្មតា​ឡើយ ។ លោក​បាន​បន្តទៀត​ថា ៖ Nokia Lumia 1020 គឺជា​ស្មាត​ហ្វូន​ដំបូង​គេបង្អស់​ដែល​មាន​សមត្ថភាព​ផ្តិត​យក​រូបភាព​គំនូរ​ភ្លើង​ប្រកប​ដោយ​គុណ​ភាពខ្ពស់ អាស្រ័យ​ដោយ​កាមេរ៉ា 41mp និង​ល្បឿន shutter 4 វិនាទី ។

ការ​បង្កើត​កាមេរ៉ា​ផ្សាភ្ជាប់​ជាមួយ​នឹង​ស្មាតហ្វូន​ផ្តល់​លទ្ធភាព​ឲ្យបណ្តា​ជនប្រុស​ស្រីទូទៅ​សាក​ល្បង​ថតរូប​គំនូរ​ភ្លើង។ រូប​ភាព​គំនូរ​ភ្លើង​ដ៏ភ្លឺថ្លា​ និងរស់​រវើក អាច​ដាក់​បញ្ចូល​ទៅក្នុង​បណ្តាញ​សង្គម ដូចជា Instagram និង Facebook ពេល​ណាក៏បាន​ពីស្មាត​ហ្វូន Nokia Lumia ។ លោក Jeremy Jackson ដែល​បានសាក​ស្មាតហ្វូន ដើម្បីថត​រូបភ្លើង​បង្វិលដូច​ដុំអំបោះ សម្រាប់​យកទៅ​ដាក់​នៅ​ក្នុង Nokia Instagram បាន​បញ្ជាក់​ថា  Nokia Lumia 1020 គឺជា​ស្មាតហ្វូន​កាមេរ៉ា​ដ៏ប្រសើរ​បំផុតពិត​ប្រាកដមែន​នៅ​ក្នុង ទី​ផ្សារ​បច្ចុប្បន្ន ។ វាថតរូប​ភាពបាន​ល្អណាស់ ជាពិសេសនៅ​ក្នុងទី​ដែល​មានពន្លឺ​ទាប ហើយ​ម៉្យាង​ទៀត កាមេរ៉ា​នេះមាន​មុខងារ​បញ្ជា​នៅក្នុង​ការថត​ច្រើន​ជាងស្មាត​ហ្វូន​ដទៃ ។