លោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី មកដល់កម្ពុជាយប់នេះ និងជួបសម្តេចតេជោ ហ៊ុន សែន ព្រឹកស្អែក
រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ជូលី ប៊ីស្សប នឹងមកដល់ប្រទេសកម្ពុជា នាយប់ថ្ងៃទី២១ កុម្ភៈ ២០១៤ ។…
រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ជូលី ប៊ីស្សប នឹងមកដល់ប្រទេសកម្ពុជា នាយប់ថ្ងៃទី២១ កុម្ភៈ ២០១៤ ។…
រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ជូលី ប៊ីស្សប នឹងមកដល់ប្រទេសកម្ពុជា នាយប់ថ្ងៃទី២១ កុម្ភៈ ២០១៤ ។
នេះបើយោងតាមលោក កុយ គួង អ្នកនំាពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលបា្រប់កោះសន្តិភាពតាមទូរស័ព្ទនៅប៉ុន្មាននាទីមុននេះ ។
បើតាមលោក កុយ គួង លោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២២ កុម្ភៈ ២០១៤ ។
តាមកម្មវិធីដែលបានគ្រោងទុកនៅម៉ោង៩ព្រឹកស្អែកដែរ លោកស្រី ជូលី ប៊ីស្សប ក៏នឹងចូលជួបសម្តែងការគួរសមនិងធ្វើសវនាការជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលីនៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃដោយចាប់ផ្តើមពីថ្ងៃសុក្រនេះ ធ្វើឡើងតាមការអញ្ជើញរបស់លោកប្រមុខការទូតខ្មែរ ហោ ណាំហុង ហើយបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោកស្រីក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងដែរ ។
មកដល់រសៀលថ្ងៃទី២១កុម្ភៈនេះ មិនទាន់មានប្រភពណាបង្ហើបឲ្យដឹងថា ប្រមុខការទូតកម្ពុជានិងអូស្រ្តាលី នឹងពិភាក្សាលើបញ្ហាអ្វីខ្លះនោះនៅឡើយទេ ប៉ុន្តែការពង្រឹងពង្រីកនិងកិច្ចសហប្រតិបត្តិការទំាងវិស័យការទូត និងសេដ្ឋកិច្ច រវាងប្រទេសអាចជារបៀបវារៈមួយក្នុងចំណោមរបៀបវារៈជាច្រើនទៀតដែលភាគីទំាងពីរអាចនឹងលើកយកមកជជែកគ្នា ៕
ចែករំលែកព័តមាននេះ