ប៉េអឹមខណ្ឌមានជ័យឃាត់ខ្លួនចោរលួចម៉ូតូម្នាក់
រាជធានីភ្នំពេញ ៖ មុខសញ្ញាចោរលួចម៉ូតូយ៉ាងសកម្មម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យដឹកនាំដោយលោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ កុម្ភៈ ២០១៤ ខណៈកំពុងធ្វើសកម្មភាពលួចម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៧ឡើងស៊េរី២០១០ ដែលម្ចាស់ចតទុកនៅក្នុងផ្ទះល្វែងនៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ចែករំលែកព័តមាននេះ