ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​​ឆក់​កាបូប​​២នាក់​ ត្រូវ​​កង​​រាជ​អាវុធហត្ថ​​បង្ក្រាប​​បាន​

11 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ជន​សង្ស័យ​២នាក់​ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​ក្រុងប៉ោយប៉ែត​​ចាប់​ខ្លួន​បាន​ បន្ទាប់​ធ្វើ​សកម្ម​ភាព​ឆក់​កាបូបលុយនៅ​ក្នុង​​ផ្សារ​ កាលពីវេលាម៉ោង​៨ព្រឹក​ថ្ងៃទី២១ កុម្ភៈ ២០១៤ ស្ថិត​នៅ​ចំណុច​ផ្លូវ​រថ​ភ្លើង​​​​មុខ​វត្ត​បាលិលេយ្យ ក្នុងភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ។

ប្រភពបាន​ឱ្យ​ដឹងថា ជន​សង្ស័យ​ទាំង២ ម្នាក់​ឈ្មោះ​ស៊ីម ពៅ អាយុ​១៩​ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ​ឡាយ ណុក (ហៅឆ្នុក) អាយុ​២០
ឆ្នាំ ។​ ចំណែក​ម្ចាស់​កាបូប​ឈ្មោះ​តឹក សុខកឿន ភេទស្រី អាយុ​៤១ឆ្នាំ រស់​នៅ​ក្នុងភូមិ​គីឡូម៉ែត្រលេខ៤ ដោយ​ស្ត្រី​រូបនោះ​បញ្ជាក់​ថា ​ក្នុង​កាបូប​មានលុយ​ចំនួន​៣០ម៉ឺន​រៀល និង​លុយ​៣០០បាត​ ។

ប្រភព​បានបន្តថា មុន​ពេល​កើតហេតុ ស្ត្រី​រងគ្រោះ​កំពុង​ដើរ​ផ្សារ​​ក្រុង​ប៉ោយប៉ែត ដើម្បី​ទិញ​អីវ៉ាន់​ ក៏​ត្រូវ​ជន​សង្ស័យ​ទាំង​២នាក់​​ឆក់​កាបូប​លុយ​ពី​ក្នុង​ហោប៉ៅ ហើយ​ពួកគេ​​បាន​ព្យា​យាម​រត់ ។ លុះរហូត​ដល់វេលាម៉ោង​១២​ថ្ងៃត្រង់ ក៏ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនបាន​តែម្តង ។