ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឃាត់​គេ​កុំឱ្យឈ្លោះគ្នា គេអត់ស្តាប់ ទ្រាំ​មិនបាន​យក​បន្ទះ​​ឈើវាយ​បែក​ក្បាល​​របួស​ម្នាក់​ ត្រូវចាប់ខ្លួន​

11 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវ​​សមត្ថកិច្ច​​ចាប់ខ្លួន​ពីបទ​បង្ក​របួស​ស្នាម​​ បន្ទាប់​ពី​​យក​កំណាត់​ឈើ​មក​វាយ​ក្បាល​គេ​បែក ខណៈ​ដែល​ចូល​ឃាត់​ កុំ​ឱ្យ​ភាគី​ទាំង​សង​ខាង​ឈ្លោះ​គ្នា​ កាលពីវេលាម៉ោង​១ និង​៥០​នាទី​រសៀល​ថ្ងៃទី​១៩ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​​ ក្នុងភូមិតាបិប សង្កាត់​បាវិត​ ក្រុង​បាវិត ។

បុរសខាងលើ​ឈ្មោះ​ម៉ាន់ វណ្ណៈ អាយុ​២៧​ឆ្នាំ ជា​កម្ម​ករ​សំណង់ មានទីលំនៅ​ក្នុងភូមិតាបិប សង្កាត់បាវិត ក្រុង​បាវិត ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ជា សៅ និង​បុរស​ចំណាស់​ម្នាក់​ទៀត​​មាន​អាយុ​៥៤​ឆ្នាំ ។

ប្រភព​បានឱ្យ​ដឹងថា មុន​ពេល​កើតហេតុ ជន​រងគ្រោះ​ដែល​ត្រូវគេ​វាយបែក​ក្បាល​នោះ បាន​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​បុរស​ម្នាក់​ទៀត​ដែល​ជា​​កម្ម​ករ​សំណង់​ដែរ តែ​មាន​វ័យចំណាស់ ។ ​ក្នុងហេតុការណ៍នោះ ជន​រងគ្រោះ​បាន​ច្រាន​បុរស​ចំណាស់​ខាងលើ និង​ប្រើ​ពាក្យ​អសុរោះ ទើប​ឈ្មោះ​ម៉ាន់ វណ្ណៈ (ជនបង្ក) ទ្រាំ​មិន​បាន ​ក៏​យក​បន្ទះ​ក្តារ​មក​វាយ​ទៅ​លើ​ក្បាល​ជន​រងគ្រោះ​តែម្តង ។