ប្រទេសចិនបានស្នើកាលពីថ្ងៃទី២១ កុម្ភៈ ដល់ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ឱ្យលុបចោលការជួបគ្នា ដែលគ្រោងធ្វើជាមួយសម្តេចសង្ឃទីបេ ដាឡៃឡាម៉ា ដែលជាសត្រូវរបស់ខ្លួន ដោយព្រមានពីផលវិបាកជាអវិជ្ជមានធ្ងន់ធ្ងរទាំងឡាយចំពោះការជួបគ្នាបែបនោះ ។
ក្រសួងការបរទេសចិនគូសបញ្ជាក់ថា ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការទទួលដាឡៃឡាម៉ា នៅសេតវិមាន ។ យើងស្នើដល់សហរដ្ឋអាមេរិក ឱ្យគិតទៅដល់ការព្រួយបារម្ភខ្លាំងរបស់ចិន ហើយលុបចោលជាបន្ទាន់នូវការជួបគ្នាដែលគ្រោងធ្វើនោះ ។ ក្រសួងនោះបន្តថា ការជួបគ្នាដែលគ្រោងធ្វើនាថ្ងៃទី២១ កុម្ភៈ រវាងលោកអូបាម៉ា នឹងដាឡៃឡាម៉ា នឹងជាការជ្រៀតជ្រែកដ៏ធំមួយចូលកិច្ចការផ្ទៃក្នុងចិន ដោយបញ្ជាក់ថា បានបញ្ជូនឱ្យអាជ្ញាធរអាមេរិកនូវការតវ៉ាដ៏មហោឡារិកមួយរបស់ចិន ៕
ចែករំលែកព័តមាននេះ