ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សន​កិច្ច​សិក្សា​​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​កា​រ​ងារ​រវាង​​មន្ទីរ​កិច្ច​ការនារី​​ខេត្ត​កំពង់ឆ្នាំង និង​គណៈ​ប្រតិភូ​សហ​ព័ន្ធ​​ស្ត្រី​​ប្រទេស​ចិន​​

11 ឆ្នាំ មុន

​ខេត្ត​កំពង់​ឆ្នាំង ៖ គណៈ​ប្រតិ​ភូ​សហព័ន្ធ​ស្ត្រីទូទាំង​ប្រទេស​ចិន​ ដែល​ដឹក​នាំ​ដោយ​លោក​ជំទាវ​ខេង​ សំវ៉ាដា​ រដ្ឋលេខា​​ធិ​ការ ក្រសួង​កិច្ច​ការ​នារី កាល​ពី​ព្រឹកថ្ងៃទី​២១ កុម្ភៈ ២០១៤ នេះ បាន​អញ្ជើញ​មក​ទស្សន​កិច្ច​សិក្សា​នៅមជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​ស្ត្រី និងការ​បណ្តុះ​បណ្តាល​កាត់ដេរ​ស្ត្រី​របស់​មន្ទីរកិ​ច្ច​ការ​នារី​ខេត្ត​កំពង់ឆ្នាំង ។

លោក​ស្រី​ប៉ាល់ យឿន ប្រធានមន្ទីរ​កិច្ចការ​នារីខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្នុង​ដំណើរ​ទស្សនកិច្ចរបស់​ប្រតិ​ភូ​សហ​ព័ន្ធ​ស្ត្រីទូទាំង​ប្រទេស​ចិននេះ គឺមាន​រយៈពេល​៥ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះម​ន្ទីរកិច្ចការ​នារី​ខេត្តកំពង់​ឆ្នាំង ក៏មាន​កិត្តិយស​​ទទួល​ប្រតិភូ​នោះ​មួយ​ថ្ងៃ​ដែរ ។ ​

លោកជំទាវ​ខេង សំវ៉ាដា ​​បានអញ្ជើញ​ទៅ​ទស្សនាអំពីការ​បណ្តុះ​បណ្តាល និងផលិតផល​សម្រច​នៅមជ្ឈ​មណ្ឌល​អភិវឌ្ឍន៏​ស្ត្រី របស់មន្ទីរ​កិច្ចការ​នារី​ខេត្តនៅ​ឃុំអូរសណ្តាន់ ​ស្រុករលាប្អៀរ ​។ បន្ទាប់មក​ អញ្ជើញ​​ទស្សនាការ​បណ្តុះបណ្តាល​កាត់​ដេរ​ស្ត្រី
នៅ​មន្ទីរ​កិច្ចការ​នារីខេត្ត ។ទស្សនកិច្ចនេះ ​ក្នុង​គោលបំណង​​ដើម្បីផ្លាស់ប្តូរ​បទពិសោធន៍ការងារគ្នាទៅវិញទៅមក ។