ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​​លោក​​ក្រឡា​បញ្ជី​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀងទៅ​តុលាការ​ពី​បទ​ស៊ីសំណូក

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ លោក​ក្រឡា​បញ្ជី​សាលា​ដំបូងខេត្ត​ម្នាក់​ត្រូវ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​កាន់អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀងកាល​ពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២១ កុម្ភៈ ២០១៤ ពី​បទ​ស៊ី​សំណូក​ក្នុង​ករណី​កំពុង​ដំណើរ​ការ​ក្តី​។

មន្ត្រី​ក្រឡាបញ្ជី​រូប​នេះ​ឈ្មោះ​ម៉ុញ សារ៉េន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទី​លំនៅ​​ភូមិ​មេ​ភ្លើង​ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

គួរ​បញ្ជាក់​ថា លោក​ក្រឡា​បញ្ជី​សាលា​ដំបូង​ខេត្ត​រូប​នេះ​ត្រូវ​បាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៨ កុម្ភៈ​ ២០១៤ នៅ​ទី​ស្នាក់​ការ​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​៕