ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៥ កន្លែង​ដ៏​អស្ចារ្យ​បំផុត​លើ​លោក​ដែល​អ្នក​ត្រូវ​ទៅ​កម្សាន្ត​មុន​ពេល​អ្នក​ស្លា.ប់ !

4 ឆ្នាំ មុន

ពេលវេលា​របស់​យើង​នៅ​លើ​ផែនដី​នេះ គឺ​មិនយូរ​ទេ ដូច្នេះ​ហើយ​វា​ជា​ឱកាស​របស់​យើង​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក ។ ហេតុ​អ្វី​បានជា​យើង​មិន​ឆ្លៀត​យក​ប្រយោជន៍​ពី​ទីកន្លែង​ដ៏​ស្រស់​ស្អាត និង​គួរ​ឱ្យ​ស្ញប់ស្ញែង​ដែល​ពិភពលោក​ផ្តល់​ឱ្យ​មុន​ពេល​ដែល​យើង​ស្លាប់ ? យើង​ទាំងអស់​គ្នា​គួរតែ​មាន​កន្លែង​ដែល​យើង​ត្រូវ​ទៅ​ទស្សនា​កម្សាន្ត​ជាមួយនឹង​ពិភពលោក​របស់​យើង ។ ខាងក្រោម​នេះ…

ពេលវេលា​របស់​យើង​នៅ​លើ​ផែនដី​នេះ គឺ​មិនយូរ​ទេ ដូច្នេះ​ហើយ​វា​ជា​ឱកាស​របស់​យើង​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជុំវិញ​ពិភពលោក ។ ហេតុ​អ្វី​បានជា​យើង​មិន​ឆ្លៀត​យក​ប្រយោជន៍​ពី​ទីកន្លែង​ដ៏​ស្រស់​ស្អាត និង​គួរ​ឱ្យ​ស្ញប់ស្ញែង​ដែល​ពិភពលោក​ផ្តល់​ឱ្យ​មុន​ពេល​ដែល​យើង​ស្លាប់ ? យើង​ទាំងអស់​គ្នា​គួរតែ​មាន​កន្លែង​ដែល​យើង​ត្រូវ​ទៅ​ទស្សនា​កម្សាន្ត​ជាមួយនឹង​ពិភពលោក​របស់​យើង ។

ខាងក្រោម​នេះ ជាទី​តាំង​ចំនួន​១៥​កន្លែង ដែល​អ្នក​គួរតែ​ទៅ​ទស្សនា​កម្សាន្ត​មុន​ពេល​អ្នក​ស្លាប់ ៖ ១- ប្រាសាទ​ពីរ៉ាមីត ប្រទេស​អេ​ហ្ស៊ី​បៈ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​អច្ឆរិយវត្ថុ​មួយ​ក្នុង​ចំណោម​អច្ឆរិយវត្ថុ​ទាំង​ប្រាំពីរ​របស់​ពិភពលោក ។ ស្ថាបត្យកម្ម​ពី​បុរាណ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​សំណង់​នៅ​ដាច់​ស្រយាល និង​ជា​កន្លែង​បញ្ចុះសព Mummified ។ ពីរ៉ាមីត បាន​ឈរ​ជា​រចនាសម្ព័ន្ធ​ខ្ពស់​បំផុត​បង្កើត​ដោយ​មនុស្ស​រយៈពេល​ជាង​៣៨០០​ឆ្នាំ​មក​ហើយ ធ្វើ​ឱ្យ​វា​ក្លាយជា​កន្លែង​ដែល​អ្នក​ត្រូវ​ទៅ​ទស្សនា ។

២- ដុំ​ថ្ម ប្រទេស​អង់គ្លេសៈ ដុំ​ថ្ម​ទម្ងន់​២៥​តោន ដែល​ត្រូវ​បាន​គេ​និយាយ​ថា បាន​សាងសង់​ជាង​៣០០០​ឆ្នាំ​មក​ហើយ​នោះ គឺជា​អាថ៌​កំបាំង​ស្ថាបត្យកម្ម​មួយទៀត ដែល​បាន​បន្សល់​ទុក​នូវ​បុរាណ​វិទូ​ជា​ច្រើន ។ អ្នក​គួរតែ​រីករាយ​នឹង​ទេសភាព​ថ្ងៃ​លិច​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង​ដែល​សាយភាយ​ពេញ​ផ្ទាំង​ថ្ម ។ ៣- ជញ្ជាំង​ថ្ម GRAND CANYON រដ្ឋ ARIZONA សហរដ្ឋអាមេរិកៈ គឺជា​ជញ្ជាំង​ថ្ម​ដែល​មាន​ដង្ហើមវែង​ជាង​២០០​ម៉ា​យល៍ ។ យើង​អាច​មើល​ស្រមោល​ធ្លាក់​ពីលើ​ផ្ទាំង​ថ្មភ្នំ​ភ្លើង​ដ៏​ស្រស់​ស្អាត​រហូត​ដល់​ថ្ងៃ​លិច គឺជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​បំផុត ។

៤- មហា​កំផែង ប្រទេស​ចិនៈ ការ​បន្ថែម​ទៅ​ក្នុង​បញ្ជី​នៃ​វិស្វកម្ម​ដ៏​អស្ចារ្យ​បំផុត​របស់​មនុស្ស គឺ​ជញ្ជាំង​ដ៏​អស្ចារ្យ​នៃ​ប្រទេស​ចិន​ដែល​បាន​កសាង​ឡើងជា​លើក​ដំបូង​ជាង​២០០០​ឆ្នាំ​មក​ហើយ ដែល​ផ្តល់​នូវ​ទេសភាព​ភ្នំ​ដ៏​ស្រស់​ស្អាត ។ មហា​កំផែង​នេះ​ត្រូវ​បាន​កសាង​ឡើងជា​ខ្សែការពារ ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​ភាគ​ខាងជើង និង​គ្រប់គ្រង​ផ្លូវ​ពាណិជ្ជកម្ម​ដូច​ជា​ផ្លូវជំនួញ​សូត្រ ។ មហា​កំផែង គឺជា​ភាព​អស្ចារ្យ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ។

៥- ឧទ្យាន​ជាតិ REDWOOD សហរដ្ឋអាមេរិកៈ ដោយ​មាន​ទំហំ​ជាង​៩០​ហ្វី​ត និង​មានកំ​ពស់​ជិត​៣០០ ហ្វី​ត​ដើមឈើ Redwood នៅ​ភាគ​ខាងជើង​នៃ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា គឺជា​គំរូ​ដែល​រីក​លូតលាស់​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ។ វា​ជា​ទស្សនីយភាព​បែប​ធម្មជាតិ​ដែល​អ្នក​មិន​គួរ​ខកខាន ។ ៦- ឧទ្យាន​ជាតិ YELLOWSTONE សហរដ្ឋអាមេរិកៈ នៅ​ពាសពេញ​រដ្ឋ​ទាំង​៣ គឺ Wyoming, Montana និង Idaho ឧទ្យាន​ទឹក​ក្តៅ Geyser ព្រមទាំង Mammoth ចាស់ គឺជា​កន្លែង​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ចូល​ចិត្ត​ធម្មជាតិ ។

៧- ប្រាសាទ TAJ MAHAL ប្រទេស​ឥណ្ឌាៈ ប្រាសាទ​នេះ​កសាង​ដោយ Shah Jahan ក្នុង​ឆ្នាំ​១៦៣១ ក្នុង​សួយសារអាករ​សម្រាប់​ភរិយា Persian របស់​គាត់ ។ រូបសំណាក​ថ្ម​ម៉ា​ប​ពណ៌​ស​ដ៏​ប្រណីត​នេះ គឺជា​ស្នាដៃ​ស្ថាបត្យកម្ម ដោយ​ទាក់ទាញ​អ្នកទេសចរ​ជាង ៣​លាន​នាក់​ក្នុង​មួយ​ឆ្នាំ នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​យូ​ណេ​ស្កូ គឺជា​កន្លែង​ដែល​អ្នក​ត្រូវ​កោតសរសើរ​នៅ​ពេល​អ្នក​ទៅ​វិស្សមកាល​នៅ​ទីនោះ ។ ៨- ប្រាសាទអង្គរវត្ត (ANGKOR WAT) ស្ថិត​ក្នុង​ខេត្តសៀមរាប​ប្រទេស​កម្ពុជាៈ ប្រាសាទអង្គរវត្ត​ត្រូវ​បាន​សាងសង់​ឡើង​នៅ​សតវត្សរ៍​ទី​១២ ជាមួយនឹង​បូជនីយដ្ឋាន​ពុទ្ធសាសនា និង​ហិណ្ឌូ​ចម្រុះ ។ ប្រាសាទអង្គរវត្ត​ជា​ប្រាសាទ​ដែល​អ្នក​ត្រូវ​មក​ទស្សនា​ដោយ​ខានមិនបាន​ព្រោះ​ជា​ប្រាសាទ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អស្ចារ្យ និង​អច្ឆរិយ​បំផុត​ក្នុង​លោក ។ អ្នក​អាច​ទស្សនា​ទេសភាព​ថ្ងៃ​រះ និង​ពេល​ថ្ងៃ​លិច​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ព្រមទាំង​មាន​ភាព​ល្បីល្បាញ​សម្រាប់​ការ​ថត​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​រឿង Tomb Raider និង Indiana Jones ។

៩- ជ្រលង​ភ្នំ MACHU PICCHU ប្រទេស​ប៉េ​រូៈ រៀបរាប់​ពី​សតវត្សរ៍​ទី​១៥ គឺ​នៅ​ខាងលើ​ជ្រលង​ភ្នំ​ពិសិដ្ឋ​នេះ គឺជា​ប្រាសាទ Inca បុរាណ​ដែល​ស្ថិត​នៅ​លើ​ភ្នំ​កម្ពស់ ៧៩០០ ហ្វី​ត ។ វា​ព័ទ្ធ​ជុំវិញ​ដោយ​ទេសភាព​ស្រស់​ស្អាត​នៃ​ជួរ​ភ្នំ Andes វា​ជា​កន្លែង​ឈប់​សម្រាក​សម្រាប់​អ្នក ។
១០- VICTORIA FALLS, LIVINGSTONE ប្រទេស​ហ្សំ​បៀៈ មាន​ទឹកជ្រោះ​ដែល​មាន​កម្ពស់​យ៉ាង​ខ្ពស់​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ជាមួយនឹង​ឱកាស​ដែល​អ្នក​អាច​បានឃើញ និង​ថតរូប​ឥ​ន្ធ​នូ​នៅ​ពីលើ​ទឹកធ្លាក់​នេះ ហើយ​នេះ គឺជា​ឱកាស​ធ្វើ​ដំណើរ​ដែល​មិន​អាច​ទ្រាំ​បាន ។

១១- ទីក្រុង VENICE ប្រទេស​អ៊ី​តា​លីៈ គឺជា​ទីក្រុង​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​វប្បធម៌ និង​មាន​វិស្សមកាល​ក្នុង​ក្តី​ស្រមៃ​បែប​រ៉ូ​មេន​ទិ​ក ។ អ្នក​អាច​រីករាយ​នឹង​ភាព​ប្រណីត​នៃ​ការ​ភ្លក់​រសជាតិ​ប៉ា​ស្តា​អ៊ី​តា​លី​នៅ​ក្បែរ​វិចិត្រកម្ម Piazza San Marco នេះ គឺជា​ការងារ​ដែល​អ្នក​ត្រូវធ្វើ ។ ១២- ទីក្រុង JERUSALEM ប្រទេស​អ៊ី​ស្រ​អែ​លៈ ទីក្រុង​ប្រវត្តិសាស្ត្រ គឺជា​គ្រឹះ​សាសនា​ដែល​មិន​ចេះ​រីងស្ងួត​របស់​គ្រី​ស្ទ​សាសនា​, អ៊ី​ស្លា​ម និង Judaism ។ ដោយ​មាន​បូជនីយដ្ឋាន​បុរាណ​ជា​ច្រើន​ក៏​ដូច​ជា កន្លែង​លក់ដូរ​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន ហើយ​អ្នក​នឹង​មាន​បទ​ពិសោធ​វប្បធម៌​ល្អ ។ កុំ​ភ្លេច​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​បេតិកភណ្ឌ​ពិភពលោក​យូ​ណេ​ស្កូ​ជា​ច្រើន​ទៀត ។

១៣- ថ្ម​ប៉ប្រះ​ទឹក​ដ៏​អស្ចារ្យ នៅ​ប្រទេស​អូស្ត្រាលីៈ ការ​មុជ​ចូល​ទៅ​ក្នុង​ទឹក​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​នៃ​ថ្ម​ប៉ប្រះ​ទឹក គឺ​មាន​ផ្កាថ្ម​ធំ​ជាងគេ​បំផុត នៅ​លើ​ឆ្នេរសមុទ្រ​នៃ​រដ្ឋ​ឃ្វី​ន​លែ​ន​អូស្ត្រាលី គឺជា​បទ​ពិសោធ​ដ៏​អស្ចារ្យ ។ ការ​រុករក​ជីវិត​ក្នុង​សមុទ្រ​ក្រោម​ទឹក​ដែល​មាន​ចម្ងាយ ១.៤០០ ម៉ា​យល៍​គ្មាន​ទី​បញ្ចប់ គឺជា​វិស្សមកាល​មួយ​ដែល​អ្នក​គួរតែ​ទៅ​កម្សាន្ត ។

១៤- ទីក្រុង RIO DE JANEIRO ប្រទេស​ប្រេ​ស៊ី​លៈ ត្រូវ​បាន​គេ​ស្គាល់​ថា ជាទី​ក្រុង​ដ៏​អស្ចារ្យ ជាមួយនឹង​រូបសំណាក​ព្រះ​គ្រី​ស្ទ (Christ the Redeemer) ដ៏​ល្បីល្បាញ​ក្នុង​ទីក្រុង​ធំ​ទី ២ របស់​ប្រទេស​ប្រេ​ស៊ី​ល ហើយ​ក៏​មាន​ឆ្នេរ​ខ្សាច់​ស្រស់​ស្អាត​បំផុត​មួយ​ចំនួន​លើ​ពិភពលោក​ជាប់​នឹង​ដី​ព្រៃ ។ ការ​រាំ​តាម​ដងផ្លូវ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​ឱកាស​បុណ្យ Samba គឺជា​ព្រឹត្តិការណ៍​ដែល​មិន​អាច​បំភ្លេច​បាន​ដែល​អ្នក​នឹង​ត្រូវ​ឆ្លងកាត់​ម្តង​ក្នុង​មួយ​ជីវិត ។

១៥- ប្រទេស​អ៊ី​ស្លង់ៈ មិន​មាន​ពាក្យ​ច្រើន​អាច​ពិពណ៌នា​អំពី​សម្រស់​ធម្មជាតិ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៃ​កោះ​ភ្នំភ្លើង​នេះ​នៅ​ភាគ​ខាងជើង​អា​ត្ល​ង់​ទិ​ក ។ មាន​ទឹកជ្រោះ និង​ប្រភព​ទឹក​ក្តៅ សម្រាប់​ដំណើរ​ផ្សងព្រេង ។ អ្នក​នឹង​បាន​ជិះសេះ​ដ៏​អស្ចារ្យ​នៅ​ជុំវិញ​ភ្នំភ្លើង​ដ៏​ស្រស់​ស្អាត និង​ឡើង​លើ​ច្រាំង​ថ្ម​ទឹកកក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ