ខេត្តព្រះវិហារ ៖ បុរសម្នាក់រងរបួសបាក់ភ្លៅឆ្វេង បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះតង់ ធឿ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ប្រភពពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលរូបគាត់កំពុងចុះពីលើផ្ទះ ដើម្បីទៅដងទឹកនៅខាងក្រោយផ្ទះ ស្រាប់តែពេលនោះ មានគ្រាប់កាំភ្លើងមិនដឹងជាហោះមកពីណាទេធ្លាក់ត្រូវចំគាត់ បណ្តាលឱ្យធ្លាក់ពីលើផ្ទះបាក់ជើងខាងឆ្វេង និងដួលនៅនឹងកន្លែងតែម្តង។
បន្ទាប់មក ត្រូវបានក្រុមបោសសំអាតមីនស៊ីម៉ាក់ប្រចាំនៅទីនោះជួយសង្គ្រោះ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក១៦មករា ក្រុងព្រះវិហារ ។
ចែករំលែកព័តមាននេះ