ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានយកឈ្មោះអ្នកធំ​ដើរ​ជ្រើសរើស​ទ័ព​…​​បានប្រាក់រាប់​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ហោះ​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​កាន់​សាលាដំបូង ពាក់​ព័ន្ធ​ករណី​ឆ​.​បោក​ប្រាក់​តាម​រូបភាព​ប្រើ​ល្បិច​យកឈ្មោះ​អ្នកធំ ដើរ​ជ្រើសរើស​បុគ្គលិក​ឱ្យ​​ចូល​បម្រើកងទ័ព…

រាជធានី​ភ្នំពេញ ៖ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ហោះ​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​កាន់​សាលាដំបូង ពាក់​ព័ន្ធ​ករណី​ឆ​.​បោក​ប្រាក់​តាម​រូបភាព​ប្រើ​ល្បិច​យកឈ្មោះ​អ្នកធំ ដើរ​ជ្រើសរើស​បុគ្គលិក​ឱ្យ​​ចូល​បម្រើកងទ័ព ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៊ិ​ន ឡា​ច ហៅ វ៉ែន សា​រ៉ាត់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ (​ឃាត់ខ្លួន​ថ្ងៃ​ទី​៩ ខែសីហា​) នៅ​ចំណុច​ភោជនីយដ្ឋាន​ណា​ន​ជី​ង សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា និង​ម្នាក់​ឈ្មោះ តុ​ប គឹ​ម​ហុង ហៅ យឹ​ម ឈុ​ន​ហុង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (​ឃាត់ខ្លួន​ថ្ងៃ​ទី​១២ ខែសីហា​) នៅ​ត្រង់​ចំណុច​ទល់មុខ​ភោជនីយដ្ឋាន​ព្រឹក​ថ្មី​ល្ងាច​ស្រស់ ផ្លូវ​១១៥​កែង​២៧៤ សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ​៧​មក​រា ។

នៅ​ចំពោះ​មុខមន្ត្រី​កងរាជអាវុធហត្ថ​ជន សង្ស័យ​ឈ្មោះ តុ​ប គឹ​ម​ហុង បាន​សារភាព​ថា ខ្លួន​ប្រើ​ល្បិច​ប្តូរ​ឈ្មោះ យឹ​ម គឹ​ម​ហុង ហើយ​បាន​ដើរ​កុហក់​ជន​រង​គ្រោះ​ថា ជា​បងប្អូន​ជីដូនមួយ​របស់​លោក យឹ​ម លាង ព្រមទាំង​បាន​បោកប្រាស់​ជន​រង​គ្រោះ​ទៀត​ថា នៅ​ពេល​ឆាប់ៗខាង​មុខ​នេះ លោក យឹ​ម លាង នឹង​ត្រូវ​ឡើង​ទៅ​កាន់​ជា​អគ្គ​នាយនៃ​អគ្គនាយកដ្ឋាន​វិស្វកម្ម​កង​យោធពលខេមរភូមិន្ទ ហើយនិង​ត្រូវ​បង្កើត​នាយកដ្ឋាន​ថ្មី​ចំនួន​៦ ដូច្នោះ ​ត្រូវការ​ជ្រើស​បុគ្គលិក​ចំនួន​៣០០​នាក់ ដែល​គេ​(​យឹ​ម គឹ​ម​ហុង​)​អាច​បញ្ចូល​ក្រប​ខណ្ឌ​បាន ដោយ​គ្រាន់តែ​ត្រូវ​ចំណាយ​ប្រាក់​ទៅ​តាម​ឋានន្តរសក្តិ ។

ចម្លើយ​បន្ត​ថា ក្នុង​នោះ​ដូច​ជា​ថ្នាក់​វរសេនីយ៍​តម្លៃ ៥ ៥០០ ទៅ ៦០០០​ដុល្លារ​អា​មេ​រិ​ក ថ្នាក់​អនុសេនីយ៍ឯក​តម្លៃ​៤ ៥០០ ទៅ ៥០០០ ដុល្លារ​អា​មេ​រិ​ក ថ្នាក់​អនុសេនីយ៍ទោ​តម្លៃ​៣ ៥០០ ទៅ ៤ ០០០​ដុល្លារ​អា​មេ​រិ​ក ថ្នាក់​អនុសេនីយ៍ត្រី​តម្លៃ ២ ០០០ ទៅ ២ ៥០០ ដុល្លារ​អា​មេ​រិ​ក និង ថ្នាក់​ពល​ទាហាន​តម្លៃ ៧០០​ទៅ ១ ០០០ ដុល្លារ​អា​មេ​រិ​ក ។

ពួក​គេ​បាន​ធ្វើ​សកម្មភាព​បែប​នេះ ឆបោក​ប្រាក់​ពី​ជង​រង​គ្រោះ​បាន​សរុប​ប្រមាណ​១០០​នាក់​ហើយ តែ​ពុំ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​បាន​ចូល​ក្រប​ខណ្ឌ​ទេ រហូត​មាន​ជន​រង​គ្រោះ​ម្នាក់​មានការ​សង្ស័យ ក៏​ប្តឹង​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ទាំង​២ នាក់​តែ​ម្តង ។

យោង​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ និង​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឃើញ​ថា មាន​ភាព​ស៊ីសង្វាក់​ពាក់​ពន្ធ ទៅ​និង​អំពើ​ឆបោក​ពិតប្រាកដ ទើប​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជ​អាវុធហត្ថ កសាង​សំណុំរឿង​បញ្ជូន​សង្ស័យ​ទៅ កាន់​សាលាដំបូង​រាជធានី​ភ្នំពេញតាម​នីតិវិធី ៕ (សម្រួល ដោយ៖ ​ស្រីណា)

អត្ថបទសរសេរ ដោយ