ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនជាតិបរទេស២នាក់ត្រូវបានរងរបួសភ្លាមៗ ក្នុងហេតុការណ៍ផ្ទុះហ្គាសក្នុងហាងមួយកន្លែង ហើយក្នុងនោះម៉ូតូ២រឿងត្រូវបានភ្លើងឆេះខ្ទេច និង៣គ្រឿងទៀតបានដួលពេញលើផ្លូវ ដែលគេនៅមិនទាន់ដឹងពីមូលហេតុឆេះនេះនៅឡើយទេ កើតឡើងកាលពី
វេលាម៉ោង០១ និង១៥នាទីរសៀលថ្ងៃទី១៤ សីហា នេះ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
សេចក្តីរាយការណ៍បន្តថា ខណៈនេះបាននិងកំពុងបង្កភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត ចុះមកបាញ់ពន្លត់ចំនួន៤គ្រឿងហើយ ដោយមិនទាន់ដឹងថា តើត្រូវ ប្រើរថយន្តពន្លត់ប៉ុន្មានគ្រឿងនោះទេ ព្រោះការឆាបឆេះមានទំហំធំគួរសម ។
កត់សម្គាល់ថា ករណីឆេះខាងលើនេះគឺមិនធម្មតាទេ ព្រោះថា ជនបរទេសស្រីទាំង២នាក់ដែលរងរបួសនោះ គឺពួកគាត់កំពុងជិះម៉ូតូឌុបគ្នាសុខៗទេ ក៏ស្រាប់តែត្រូវឆាបឆេះដោយភ្លើងចេញពីហាងហ្គាសនេះតែម្តង ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ