ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន អ អិម ខេមបូឌា ទទួលសិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់​​មុខ​ឧបករណ៍​តេស្ត​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក ​ម៉ាក Megger & sebaKMT នៅ​កម្ពុជា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន RMA (Cambodia) Co.,Ltd បាន​សម្ពោធ​​ផលិត​ផល​ថ្មី និង​ប្រកាស​ជា​ផ្លូវការ​នូវ​សិទ្ធិ​នាំចូល និង​ចែក​ចាយ​ផ្តាច់​មុខលើ​ឧបករណ៍​តេស្ត​ប្រព័ន្ធអគ្គិសនី និង​តេស្ត​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ម៉ាក Megger & sebaKMT ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នាំ​ចូល​ពី​​ប្រទេស​អង់​គ្លេស និង​​ប្រទេស​អាល្លឺ​ម៉ង់ ។

ពិធី​សម្ពោធ​នេះ បាន​ធ្វើឡើង​កាល​ពី​ល្ងាច​ថ្ងៃទី​​១៨ កុម្ភៈ ២០១៤ នៅសណ្ឋា​គារ អាំងទែកុងទីណង់តាល់ ដែលមាន​​​ការ​ចូលរួម​ពី​សំណាក់​​លោក​រ៉ាមី សារ៉ាហ្វ អគ្គ​នាយក​ក្រុម​ហ៊ុន អេ អិម អេ ខេមបូឌា, លោក​អែល​មឺ អូស្ទ្រា លោក​ប៉ាទ្រីក លី លោក​ណែវ៉ីល រ៉ូហ្សែល ប្រធាន​ផ្នែក​លក់ និង​អ្នក​បច្ចេក​ទេស​ប្រចាំ​អាស៊ីប៉ាស៊ីហ្វិក របស់​ក្រុម​ហ៊ុន Megger Lemited & sebaKMT ភ្ញៀវ​​កិត្តិ​យស​មក​ពីស្ថាប័ន​អគ្គិសនី​កម្ពុជា, រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ និង​មក​ពី​ក្រុម​ហ៊ុន រោង​ចក្រ​នានា ក្នុង​ប្រទេស​កម្ពុជា ។ នេះ​ក៏​ដោយ​​សារ​តែ​សម្លឹង​មើល​ពីស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ​បាន​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ហើយ​តម្រូវការ​នូវ​សម្ភារៈ​ប្រើ​ប្រាស់ ​បច្ចេក​វិទ្យា​ ក៏​កាន់តែ​ច្រើន ​ដូច​នេះហើយ​ទើប​ក្រុម​ហ៊ុន​បាន​សម្រេច​នាំ​ចូល​ផលិតផល​ទាំង​នេះ​មក​កម្ពុជា ។