ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-ម៉ាឡេស៊ី​ ៖ សន្យា​ពង្រឹង​ និងពង្រីក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ពុជា និង​ម៉ា​ឡេ​ស៊ី​បានប​ង្ហាញ​កាន់តែ​ច្បាស់នូវ​ការពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឱ្យ​មាន​សន្ទុះ​កាន់​តែ​ខ្លាំងថែម​ទៀត ដើម្បីឆ្ពោះទៅ​សម្រេច​ភារកិច្ចពាណិជ្ជកម្ម​សេរី​ភាវូប​នីយកម្ម​ពេញ​លេញ​ត្រឹម​ឆ្នាំ២០១៥ខាងមុខ ។

ការសន្យា​នោះ ត្រូវបាន​ធ្វើឡើងក្នុងជំនួប​ពិភាក្សា​រវាង​លោក​ឧបនាយក​រដ្ឋមន្ត្រីប្រចាំការ​ កិតិ្តសេដ្ឋា​បណ្ឌិត គាត ឈន់ និ​ង​លោក Tan Sri Muhyiddin Yassi ឧបនាយក​រដ្ឋមន្ត្រីនៃ​ប្រទេស​ម៉ាឡេស៊ី កាលពីព្រឹក​ថ្ងៃទី២១ ​កុម្ភៈ ​២០១៤​នៅសណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា លោក Tan Sri Muhyiddin Yassi ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីបាន​ដឹកនាំគណៈ​ប្រតិភូ​ផ្នែក​ឧស្សា​ហកម្ម ម៉ាឡេស៊ី​មក​បំពេញ​ទស្សនកិច្ចនៅ​កម្ពុជា​ចាប់​ពីថ្ងៃទី១៩ ដល់ថ្ងៃទី​២១ ​កុម្ភៈ ​២០១៤ ដំណើរទស្សន​កិច្ចនេះ​មានគោលបំណង​ពង្រឹងកិច្ច​សហ​ប្រតិ​បត្តិ​ការទ្វេរភាគី​កម្ពុជា-ម៉ាឡេស៊ី បន្ថែមទៀត សំខាន់ខាងវិស័យ​សេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យវិនិយោគ​ទុន រួមទាំង​វិស័យ​អប់រំ​ផង​ដែរ ។