ខេត្តមណ្ឌលគិរី ៖ អគារជំងឺគ្រុនចាញ់ និងគ្រុនឈាមនៅខេត្តមណ្ឌលគិរី ដែលជាព្រះរាជអំណោយរបស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រីសិរិនថន នៃព្រះរាជាណាចក្រថៃ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី១៩ កុម្ភៈ ២០១៤ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តមណ្ឌលគិរីនៅក្នុងវិស័យសុខាភិបាល ដែលបានផុសចេញក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោបានផ្តល់អនុសាសន៍ឱ្យក្រសួងសុខាភិបាលធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយព្រះរាជាណាចក្រថៃ លើវិស័យសុខាភិបាល ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតលើសុខភាពប្រជាជនកម្ពុជា ដែលស្តែងចេញជាលទ្ធផលបង្ហាញនាថ្ងៃនេះ ។
ចែករំលែកព័តមាននេះ