ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ៣នាក់​នៅរោងចក្រ ​P.C.O Garment ​​បានរងរបួសក្នុង​ហេតុការណ៏ផ្ទុះ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ២៥ចំណុច

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ កម្មករកម្មការិនីជាង៧០០នាក់​ បម្រើការងារនៅរោងចក្រ ​ភី ស៊ី អូ ​ហ្កាមិន ​ដែលមានទីតំាងស្ថិត​នៅក្នុងភូមិព្រៃកំបុត ​សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ​ នៅព្រឹកថ្ងៃទី២១ កុម្ភៈ ២០១៤ ​បានប្រមូលផ្តុំគ្នា​នៅខាងមុខរោងចក្រ ​ប្រយោជន៏ដើម្បី​ទាមទារលក្ខខណ្ឌ​ការងារ​ចំនួន២៥ចំណុច ។

រាជធានីភ្នំពេញ៖​ កម្មករកម្មការិនីជាង៧០០នាក់​ បម្រើការងារនៅរោងចក្រ ​ភី ស៊ី អូ ​ហ្កាមិន ​ដែលមានទីតំាងស្ថិត​នៅក្នុង​ភូមិ​ព្រៃកំបុត ​សង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ​ នៅព្រឹកថ្ងៃទី២១ កុម្ភៈ ២០១៤ ​បានប្រមូលផ្តុំគ្នា​នៅខាងមុខរោងចក្រ ​ប្រយោជន៏​ដើម្បី​ទាមទារលក្ខខណ្ឌ​ការងារ​ចំនួន២៥ចំណុច ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​នៅក្នុងការតវ៉ានៅព្រឹកមិញផងដែរ​ ក៏មានកម្មករចំនួន៣នាក់​បានរងរបួសដោយសារ​មានក្រុមជើងកាង​ប្រមាណ១០នាក់ ​ដែលគេមិន​ស្គាល់​អត្តសញ្ញាណ​និងចេញមកពីប្រភពណា ​បានមកវ៉ៃក្រុមកម្មក​រដែលកំពុងធ្វើការតវ៉ា។

សេចក្តីរាយការណ៏​បានបន្តថា ​ដោយសារមានក្រុមជើង​កាងចេញមកវ៉ៃកម្មករ​ ទើបក្រុមកម្មករ​បាននំាគ្នាបំបែក ​រួចហើយនំាគ្នាដើរឆ្ពោះមក​សាលាសង្កាត់ចោមចៅ ​ដើម្បីសុំអន្តរាគមន៏​ឃាត់ចាប់​​ក្រុមជើង​កាង​ទំាងនោះ ​ប៉ុន្តែត្រូវបានខាងសង្កាត់​បា្រប់ឲ្យទៅសុំអន្តរាគមន៏​ពីខាងសហជីព​វិញ ។

លក្ខខណ្ឌការងារ​ទំាង២៥ចំណុច​ដែលក្រុមកម្មករ​បានទាមទារនោះរួមមាន ​៖ ទាមទារលុយបា​យពេល​ថ្ងៃត្រង់ចំនួន២៥០០រៀល ​ធ្វើការមិនបង្ខិតបង្ខំ​ថែមម៉ោងតាមការស្ម័គ្រចិត្ត​ សុំចេញម៉ោង៤​ កុំឲ្យមាន​កម្មករអណ្តែត ​ស្រ្តីមានផ្ទៃពោះពេល​ទៅពិនិត្យសុខភាព​មិនត្រូវកាត់លុយ ​សុំលុយថែមម៉ោង ​(១ម៉ោង ២៥០០រៀល) ​និង ​ទាមទារលុយស្នាក់នៅ ​លុយធ្វើដំណើរ​ ១៥ដុល្លារជាដើម ៕