ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ខេត្តស្វាយរៀង អត្រា​អ្នក​ឆ្លង​ជំងឺអេដស៍​មានការ​ថយ​ចុះ​ក្នុង​ឆ្នាំ​២០១៩​នេះ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ទេស​រដ្ឋមន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ថ្លែង​ថា «​ទោះបី​អត្រា​អ្នក​ឆ្លង​ជ​ងឺ​អេ​ដស៍​នៅ​ខេត្តស្វាយរៀង​មានការ​ថយ​ចុះ​ក៏​ពិតមែន តែ​យើង​មិន​ត្រូវ​មើល​ស្រាល​នោះ​ទេ ដូច្នេះ​មន្ត្រី​ដែល​ពាក់​ព​ន្ធ័​ទាំងអស់​ត្រូវ​បន្តសកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ដើម្បី​ចូលរួម​សំរេច​គោលដៅ​ថ្នាក់​ជាតិ​៩៥-៩៥-៩៥…

ខេត្តស្វាយរៀង ៖ លោក​ទេស​រដ្ឋមន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ថ្លែង​ថា «​ទោះបី​អត្រា​អ្នក​ឆ្លង​ជ​ងឺ​អេ​ដស៍​នៅ​ខេត្តស្វាយរៀង​មានការ​ថយ​ចុះ​ក៏​ពិតមែន តែ​យើង​មិន​ត្រូវ​មើល​ស្រាល​នោះ​ទេ ដូច្នេះ​មន្ត្រី​ដែល​ពាក់​ព​ន្ធ័​ទាំងអស់​ត្រូវ​បន្តសកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ដើម្បី​ចូលរួម​សំរេច​គោលដៅ​ថ្នាក់​ជាតិ​៩៥-៩៥-៩៥ ឆ្នាំ​២០២០ ​និង​ឈាន​ទៅ​លុប​បំបាត់​ការ​ឆ្លង​ថ្មី​នៅ​ឆ្នាំ​២០២៥-២០៣០»​។

លោក​ទេស​រដ្ឋមន្ត្រី​អៀង មូលី បាន​លើក​ឡើង​បែប​នេះ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍​ជា​ពហុ​វិស័យ​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ខេត្តស្វាយរៀង ឆមាស​ទី​២ ឆ្នាំ​២០១៩ ដែល​បាន​ធ្វើ​ឡើង​នៅ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ ដែល​មានការ​ចូល​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​លោក​តូច​ ប៉ូ​លី​វ៉ា អភិបាល​រង​ខេត្ត ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ខេត្ត លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​តំណាង​លេខាធិការដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ខេត្ត តំណាង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត តំណាង​អង្គការ​សង្គម​ស៊ី​វិល​(AHF និង​CPN+) អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ​ប្រមាណ​ជាង​៥០​នាក់​។

លោក​អៀង មូលី បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​គណៈកម្មាធិការ​ប្រយុទ្ធ​និង​ជំង្ងឺអេដស៍​ខេត្ត​និង​អង្គភាព​ដែល​ពាក់​ព​ន្ធ័​ទាំងអស់​នៅ​ក្នុង​ខេត្ត​ដែល​បាន​ចូលរួម​អនុវត្ត​ភារកិច្ច និង​សកម្មភាព​យ៉ាង​ផុសផុល​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដែល​ធ្វើ​ឲ្យ​អត្រា​អ្នក​ឆ្លង​ជំងឺ​នេះ​ថយ​ចុះ​។

លោក​អៀង មូលី បាន​បញ្ជាក់​ថា សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព និង​សិក្សា​ស្វែង​យល់​អំពី​ស្ថានភាព​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ជា​ពហុ​វិស័យ​នៅ​ថ្នាក់​ក្រោម​ជាតិ​តាម​រយៈ​ការ​ដាក់​បញ្ចូល​ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្នុង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ឈាន​ឆ្ពោះទៅ​សម្រេច​គោលដៅ​៩៥-៩៥-៩៥ នៅ​ឆ្នាំ​២០២៥ ។

ម្យ៉ាង​មួយវិញទៀត សូម​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​អ្នក​ដែល​ពាក់​ព​ន្ធ័​ទាំងអស់​ត្រូវ​ណែនាំ​ដល់​បណ្តា​រោងចក្រ កាស៊ីណូ​ទាំងអស់​នៅ​ក្នុង​ខេត្តស្វាយរៀង​កុំ​រើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ត្រូវ​ទទួល​ពួក​គាត់​ឲ្យ​បាន​បម្រើ​ការងារ និង​ជំរុញ​លើកទឹកចិត្ត​ដល់​ពួក​គាត់​ឲ្យ​ខិតខំ​ធ្វើ​ការងារ​ថែរក្សា​សុខភាព ព្រមទាំង​លេបថ្នាំ​ប្រឆាំង​មេរោគ​អេ​ដស៍​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ផង​ដែរ​។

លោក​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ស្ថានភាព​រាលដាល​នៃ​មេរោគ​អេ​ដស៍​ក្នុង​ខេត្តស្វាយរៀង តាម​ការ​ប៉ាន់ស្មាន និង​ព្យាករណ៍​នៅ​ឆ្នាំ​២០១៩ មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ចំនួន​១,៧៩១​នាក់ ករណី​ឆ្លង​ថ្មី​១៤​នាក់ និង​ស្លាប់​៧៧​នាក់ ។ ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​បង្ការ​និង​ថែទាំ​ព្យាបាល​ដល់​អ្នក​ជម្ងឺអេដស៍​ឆមាស​ទី​១​ឆ្នាំ​២០១៩​នេះ មាន​សេវា​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍ មាន​អតិថិជន​ធ្វើតេស្ត​ចំនួន​១២,៨២២​នាក់ វិជ្ជមាន​ចំនួន​៣៣​ករណី និង​បាន​បញ្ជូន​ទៅ​ទទួល​សេវា​ផ្តល់​ឱសថ​ប្រឆាំង​មេរោគ​អេ​ដស៍​ចំនួន​៣០​នាក់​ត្រូវជា​៩០​ភាគរយ និង​អ្នក​ជំងឺ​អេដស៍​សកម្ម​កំពុង​ទទួល​សេវា​សរុប​មាន​ចំនួន​១,៣៩៥​នាក់ ក្នុង​នោះ​អ្នក​ទទួល​ឱសថ​ប្រឆាំង​មេរោគ​អេ​ដស៍​ចំនួន​១,៣៩៣​នាក់​ ៩៩​ភាគរយ​មាន​បន្ទុក​មេរោគ​ទាប ស្លាប់​១៥​នាក់​ និង​លះបង់​៥​នាក់​។

លោក​បាន​បញ្ជាក់​ថា បណ្តាញ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ប្រចាំ​ខេត្ត គ្រប់គ្រង​អ្នក​ជម្ងឺអេដស៍​ចំនួន​១,៣២៧​នាក់ ក្នុង​នោះ​មាន​២៣៥​គ្រួសារ​មា​នប​ណ្ណ័​មូលនិធិ​សមធម៌ ហើយ​យើង​ទទួល​បាន​លទ្ធផល​ល្អ​នា​ពេល​នេះ ដោយសារ​មានការ​គាំទ្រ​ពី​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​ ព្រមទាំង​អង្គការ​ដៃគូ រួម​មាន​អង្គការ​AHF, អង្គការ​CHC, បណ្តាញ​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ប្រចាំ​ខេត្ត​សាខា​កាកបាទក្រហម​ខេត្ត និង​សកម្មភាព​ចូលរួម​របស់​វិស័យ​ឯកជន​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ​ យើង​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​/​អ្នក​ជំងឺអេដស៍ នៅ​មាន​ជីវភាព​ក្រី​ក្រពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​មក​ពិនិត្យ​ដោយសារ​ចំណាកស្រុក​រក​ការងារ ហើយ​អង្គការ​ដៃគូ​មួយ​ចំនួន​មាន​កាត់​បន្ថយ​ថវិកា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ដែល​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​សកម្មភាព​អោយ​បាន​គ្រប់​ជ្រុងជ្រោយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ