ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងដោយប្រេីយន្តការដែលមានស្រាប់

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូស​បញ្ជាប់​ប្រាប់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ថា កម្ពុជា​បន្ត​រក្សា​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ដោយ​សន្តិវិធី និង​ដោយ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូស​បញ្ជាប់​ប្រាប់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ថា កម្ពុជា​បន្ត​រក្សា​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ដោយ​សន្តិវិធី និង​ដោយ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ និង​បាន​ឯកភាព​គ្នា​កន្លង​មក ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​លោក Anwar ដែល​បាន​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់ និង​សកម្ម​ក្នុង​ការ​សម្របសម្រួល​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិ​វី​ធី​រវាង​កម្ពុជា​-​ថៃ ។ ការ​បញ្ជាក់​បែប​នេះ នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២៥ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក Anwar Ibrahim នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ស្វែងរក​ដំណោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ដោយ​សន្តិវិធី ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា កម្ពុជា​បន្ត​រក្សា​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី និង​ដោយ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ និង​បាន​ឯកភាព​គ្នា​កន្លង​មក ជា​ពិសេស​ស្រប​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដើម្បី​ឈាន​ទៅ​ដល់​ការ​បញ្ចប់​ជម្លោះព្រំដែន និង​កសាង​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ