ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខពលរដ្ឋខ្មែរស្លូតត្រង់ ៣រូបដែលរបួសដោយការបា.ញ់ប្រហារពីយោធាថៃ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត អញ្ជើញ​សាកសួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​៣​រូប ដែល​បាន​រង​របួស​ដោយ​ការ​បា​.​ញ់​ប្រហារ​ពី​យោធា​ថៃ នៅ​ភូមិ​ព្រៃ​ចាន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត អញ្ជើញ​សាកសួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​៣​រូប ដែល​បាន​រង​របួស​ដោយ​ការ​បា​.​ញ់​ប្រហារ​ពី​យោធា​ថៃ នៅ​ភូមិ​ព្រៃ​ចាន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

នេះ​បើ​តាម​ការ​ប្រកាស​ផេ​ក​ផ្លូវការ​របស់​សម្តេច​មហា​បវរ​ធិ​បតី នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​ថា «​ព្រឹក​នេះ​រួម​ជាមួយ​ភរិយា​បាន​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាជន​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ ចំនួន​៣​រូប ដែល​បាន​រង​របួស​ដោយ​ការ​បា​.​ញ់​ប្រហារ​ពី​យោធា​ថៃ​នៅ​ភូមិ​ព្រៃ​ចាន់ កាលពី​ថ្ងៃរសៀល​ថ្ងៃ​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោយ​ពី​បាន​យក​មក​ពិនិត្យ និង​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា បន្ទាប់​ពី​ធ្វើការ​វះកាត់​ដោយ​ជោគជ័យ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ​រួច​មក ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏ សូម​អរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​សមត្ថកិច្ច​របស់​យើង​ដែល​បាន​ចាត់វិធានការ​លឿន​រហ័ស​ក្នុង​ការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​រស់នៅ​ទីនោះ ជា​ពិសេស​អ្នក​របួស ដោយ​ជួយ​ចាត់ចែង​ដឹក​ជញ្ជូន​មក​ពិនិត្យ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​ទាន់​ពេលវេលា​។

ព្រម​ជាមួយ​គ្នា​នេះ សម្តេច​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ បុគ្គលិក​សុខាភិបាល​ទាំងអស់​នៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែល​បាន​យកចិត្តទុកដាក់​ធ្វើការ​វះកាត់​ជួយ​សង្គ្រោះ​ជីវិត​បងប្អូន​ប្រជាជន​ខ្មែរ​ស្លូតត្រង់​របស់​យើង​ទាំង​៣​រូប ប្រកបដោយ​ជោគជ័យ និង​សូម​ជូនពរ​ដល់​បងប្អូន​ទាំងអស់​ដែល​កំពុង​សម្រាក​ព្យាបាល​ឆាប់​ជា​សះស្បើយ និង​រឹង​មាំ​ឡើង​វិញ​។

នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​៖«​កម្ពុជា​នៅ​តែ​ប្រកាន់​យក​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ព្រោះថា​ការ​ដោះស្រាយ​ដោយ​អំពើ​ហិ​.​ង្សា ឬ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ គឺ​មិន​ផ្តល់​ផលប្រយោជន៍​ណាមួយ ឬ​មិន​បង្ក​លក្ខណ​:​វិជ្ជមាន​សម្រាប់​ការ​ដោះស្រាយ​បញ្ហា ព្រមទាំង​បង្ក​ហានិភ័យ​គ្រោះថ្នាក់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​ថែម​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ