ខេត្តក្រចេះ ៖ រថយន្តឡិចស៊ីស RX300 មួយគ្រឿងដែលគេស្គាល់ថា ជារថយន្តដឹកឈើបានបុកជាមួយត្រាក់ទ័រដែលបើកបញ្ច្រាសទិសគ្នាចំពីមុខបណ្តាលឱ្យអ្នកបើកបររថយន្តឡិចស៊ីសរងរបួសបាក់ភ្លៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី២១ កុម្ភៈ ២០១៤ នៅលើផ្លូវកៅស៊ូក្នុងទីប្រជុំជន សង្កាត់អូប្ញស្សី ក្រុងក្រចេះ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីស RX300 ពណ៌ស គ្មានស្លាកលេខមួយគ្រឿងបានបើកបោះពួយក្នុងល្បឿនលឿន លុះដល់ចំណុចកើតេហតុស្រាប់តែរេចង្កូតមកបុកត្រាក់ទ័រដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាចំពីមុខពេញទំហឹងបណ្តាលឱ្យអ្នកបើករថយន្តឡិចស៊ីសរងរបួសបាក់ភ្លៅ ចំណែករថយន្តត្រូវបុករួញផ្នែកខាងមុខ និងចំហៀង រីឯត្រាក់ទ័រដាច់កង់មុខម្ខាង។
ប្រភពបន្តថា អ្នកបើករថយន្តឡិចស៊ីសត្រូវគេស្គាល់ឈ្មោះវៀច យ៉ាន អាយុ២៣ឆ្នាំ រស់នៅឃុំដារ ស្រុកចិត្របុរី ចំណែកអ្នកបើកត្រាក់ទ័ររត់គេចខ្លួនបាត់។ មូលហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះត្រូវគេសន្និដ្ឋានថា អាចបណ្តាលមកពីអ្នកបើកបរស្រវឹងស្រា៕
ចែករំលែកព័តមាននេះ