ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់​ក្រោម​ចុះ​រៀបចំ​ចំណត​រថយន្ត​ក្រុង​ ថ្នាក់​លើ​បញ្ជា​ឱ្យ​ដោះ​លែង​ ច្បាប់​នៅ​តែគ្មានប្រសិទ្ធភាព​

11 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​ការចុះ​អនុវត្តច្បាប់​ក្នុង​ការរៀប​ចំ​សណ្ដាប់​តាម​ចំណត​រថយន្ត​របស់​ក្រុ​មហ៊ុន​ដឹក​អ្នក​ដំណើរ​នានា នៅក្នុង​ក្រុង​បាត់​ដំបង​របស់​សមត្ថ​កិច្ចចរាចរ​ត្រូវគេ​មើល​ឃើញ​ថា នៅតែ​គ្មាន​ប្រសិទ្ធ​ភាព និងគ្មាន​តម្លា​ភាព​ដដែល ដោយការ​អនុវត្តន៍​នេះ​ ហាក់ដូច​ជា​មាន​ការ​រើស​អើង និងមាន​ការ​ខ្វែង​គំនិត្យ​គ្នា​​រវាង​មន្រ្តីថ្នាក់​ក្រោម ដែលចុះ​អនុវត្តច្បាប់​ផ្ទាល់ និង​មន្រ្តីថ្នាក់លើ​ដែលអង្គុ​យ​ចាំ​បញ្ជា ។

មន្រ្តីចរាចរ​​ខេត្ត​ដែល​ចុះ​អនុវត្ត​ការងារ​នេះ​បាននិយាយ​នៅព្រឹក​ថ្ងៃទី២១ កុម្ភៈ នេះថា កិច្ចប្រតិបត្តិការ​រៀបចំ​សណ្ដាប់​ធ្នាប់តាម​ចំណត​រថ​យន្តក្រុម​ហ៊ុនដឹកអ្នក​ដំណើរនេះ គឺធ្វើឡើងដោ​យ​យោងតាម​សេចក្ដីសម្រេច​របស់​គណៈកម្មការ​កងឯក​ភាព​ខេត្ត ដែល​តម្រូវ​ឱ្យ​រថ​យន្ត​ក្រុម​ហ៊ុនដឹ​កអ្នកដំណើរ​ទាំងអស់​បិទ​ចំណត​របស់​ខ្លួន ហើយចូល​ទៅចាប់ម៉ូយ​នៅចំណត​រថយន្ត​តែមួយ​នៅផ្សារ​ទំនើប​របស់​លោក​ភូ ពុយ ដែល​ស្ថិតក្នុង​សង្កាត់អូរ​ចា ក្រុង​បាត់​ដំបង ។

មន្រ្តីដដែលថា សេចក្ដីសម្រេចនេះ​បានជូនដំណឹង​ដល់បណ្ដា​ក្រុមហ៊ុន​ដឹកអ្នកដំណើរ​ទាំងអស់​ជាងកន្លះខែ​ហើយ ព្រម​ទាំងមាន​ធ្វើ​កិច្ច​សន្យា​ទៀត​ផង ដើម្បីឱ្យ​ពួកគេចាក​ចេញទៅកាន់​ចំណតរថយន្តនៅ​ផ្សារទំនើប​ខាងលើ តែក្រុមហ៊ុន​មួយចំនួន​មិនព្រម​ស្ដាប់ ថែម​ទាំង​ផ្គើននឹងសេចក្ដី​សម្រេចនេះ​ទៀត ដោយសារតែ​ក្រុមហ៊ុនទាំងនោះ​អាងខ្សែ​អ្នកធំ​តែម្ដង។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២១ កុម្ភៈ នេះ កម្លាំងចម្រុះ​ដែលចុះ​អនុវត្ត​ច្បាប់ បាននាំយករថយន្តក្រុម​ហ៊ុន​របស់​ក្រុមហ៊ុន​មួយ​​ទៅកាន់​ការិយា​ល័យ​ចរាចរណ៏​ខេត្ត ដោយសា​តែក្រុម​ហ៊ុននេះ​មិនព្រមចាក​ចេញ ព្រោះអាង​ខ្សែមិនខ្លាច​ច្បាប់ ។ ប៉ុន្តែពេលទៅ​ដល់ការិ​យាល័យ​ មិនទាន់​ពន្លត់​ម៉ាស៊ីន​ផង ក៏ត្រូ​វលោកសាត គីម​សាន ប្រធានការិយាល័យ​បញ្ជាឱ្យ​ដោះ​លែង​វិញ ដែលជាហេតុធ្វើឱ្យ​មន្រ្តីថ្នាក់​ក្រោម​ដែល​កំពុង​អនុវត្តច្បាប់នេះ បញ្ចេញ​ប្រតិកម្ម និងមិន​សប្បាយ​ចិត្ត ជាពិសេស​រងការ​ចំអក​ឡកលើយ​ពីក្រុម​ហ៊ុន
​តែម្ដង ។