ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​បើក​បេះដូង​ឱ្យ​អភ័យ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ត្រាស់​ថា ការ​រស់នៅ​ក្នុង​ប្រជុំ​មនុស្ស​បើ​យើង​ខ្វះ​អភ័យ​ហើយ នឹង​ជួប​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ជីវិត​ជាក់​ជា​មិន​ខាន ព្រោះថា​តាម​ធម្មតា​មនុស្ស​តែង​មានចិត្ត​ចរិត​មិន​ដូច​គ្នា​ទេ អ្នកខ្លះ​មានចិត្ត​ទោសៈ លោភៈ មោហៈ​, ភ្លាំងភ្លាត់​, ភ្លើតភ្លើន​, អ្នកខ្លះ​ក៏​មាន​លក្ខណៈ​សមរម្យ…

ព្រះ​បរម​សាស្តា​ត្រាស់​ថា ការ​រស់នៅ​ក្នុង​ប្រជុំ​មនុស្ស​បើ​យើង​ខ្វះ​អភ័យ​ហើយ នឹង​ជួប​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ជីវិត​ជាក់​ជា​មិន​ខាន ព្រោះថា​តាម​ធម្មតា​មនុស្ស​តែង​មានចិត្ត​ចរិត​មិន​ដូច​គ្នា​ទេ អ្នកខ្លះ​មានចិត្ត​ទោសៈ លោភៈ មោហៈ​, ភ្លាំងភ្លាត់​, ភ្លើតភ្លើន​, អ្នកខ្លះ​ក៏​មាន​លក្ខណៈ​សមរម្យ ខ្លះ​ក៏​មាន​ចរិត​ច្រឡើសបើស និង​ខ្លះ​ទៀត​ក៏​ព្រហើនកោងកាច វា​ជា​លក្ខណៈ​ធម្មតា​ទៅ​ហើយ​សម្រាប់​ភាវៈ​ជា​បុថុជ្ជន ។

អ្នកប្រាជ្ញ​ពោល​ថា បើ​យើង​តាំងចិត្ត​សេពគប់​ជាមួយ​ក្រុម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​ហើយ​នោះ យើង​ត្រូវ​ត្រៀ​ម​ខ្លួន​ជា​និច្ច​ដើម្បី​នឹង​ឲ្យ​អភ័យ​ដល់​អ្នក​ទាំងនោះ បើ​មិន​ដូច្នោះ​ទេ យើង​មិន​អាច​រាប់រក​ជាមួយ​ពួក​គេ​បាន​ឡើយ នឹង​ទៅ​ជា​អ្នក​ឯកោ​មិន​ខាន ។

មនុស្ស​ខ្លះ​មាន​កំហុស​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ តែបើ​យើង​មិន​បើក​បេះដូង​ឱ្យ​អភ័យ​ដល់​គ្នា​ទេ ចេះ​តែ​ប្រកាន់ ចាប់ទោស​អូស​ដំណើរ​នឹង​ធ្វើ​ឱ្យ​រឿង​នោះ​កាន់តែ​រីក​ធំ​រហូត​មើល​មុខ​គ្នា​លែង​ត្រង់ បាត់បង់​ការ​រាប់អាន​គ្នា និង​បាត់បង់​កម្លាំង​សាមគ្គី​ជាក់​ជា​មិន​ខាន ។

ការ​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ​គឺជា​កា​រប​ង្ហ​ញ​នូវ​អំពើ​ល្អ លើក​តម្លៃ​ជីវិត​ឱ្យ​កាន់តែ​ខ្ពស់​ឡើង និង​បានជា​ទីស្រ​ឡា​ញ់​រាប់អាន​ពី​ក្នុង​រង្វង់​ចំណោម​មហាជន ព្រោះ​មាន​មនុស្ស​មិន​តិច​ទេ​ដែល​មាន​ចំណុច​ខ្វះខាត​ចៀស​មិន​រួច​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ