ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម បក​ក្រោយ​ភ្លែត សង្ស័យ​ដេញ​តាម​ឃាត់​បែកធ្លាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំលាំង​សហការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ឆែកឆេរ​រក​អាវុធ​ជាតិ​ផ្ទុះ​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​មាន​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេ​លា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ កំលាំង​សហការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ឆែកឆេរ​រក​អាវុធ​ជាតិ​ផ្ទុះ​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​មាន​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេ​លា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ សួន រស្មី មុខរបរ​ជាង​ម៉ាស៊ីន​រោងចក្រ ស្នាក់​នៅ​ភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហ្សូ៊មមើ អិ​ច ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ ១FX-៧៦៩៩ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កំលាំង​សហការ​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នឹង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​មក​ដល់​ចំណុច​ខាងលើ លុះ​ពេល​ឃើញ​សមត្ថកិច្ច ស្រាប់តែ​ជនសង្ស័យ​បើក​ម៉ូតូ​ត្រឡប់​ក្រោយ ធ្វើ​ឱ្យ​កំលាំង​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏​បាន​ដេញ​តាម និង​ឃាត់ខ្លួន​យុវជន​ភ្លាម​ៗ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​កំលាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​ឆែកឆេរ​ជនសង្ស័យ​ និង​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់ រួម​ទាំង​ទុយោ​​ព្រមទាំង​​ដប​សំរាប់​ជក់​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​នាំ​ជនសង្ស័យ​ខាងលើ​យក​ទៅ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ