រាជធានីភ្នំពេញ៖ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ កុម្ភៈ ២០១៤ គណៈរដ្ឋមន្ត្រីបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
របៀបវារៈសំខាន់ៗ ដែលគណៈរដ្ឋមន្រ្តីលើកយកមកពិភាក្សា និងអនុម័តនៅព្រឹកថ្ងៃសុក្រនេះរួមមាន៖ ទី១.សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក,ទី២.សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កកទ្រព្យសម្បត្តិរបស់ភេវរករ និងអង្គការនានា, និង៣.សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រីដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ៣.១-កិច្ចព្រមព្រៀង ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងពីធីសារនៃរដ្ឋធម្មនុញ្ញអាស៊ានស្តីពីយន្តការដោះស្រាយជម្លោះ ៣.២-ពីធីសារស្តីពីវិសោធនកម្ម លើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការជំរុញ និងការការពារវិនិយោគ ៣.៣-កិច្ចព្រមព្រៀងអាស៊ានស្តីពីគយ ៣.៤-លិខិតសន្យាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស៊ីធីលុម អេសអេ (CITELUM S.A) សម្រាប់គម្រោងសាងសង់ ផ្ទេរ និងធ្វើប្រតិបត្តិការ (BTOC) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាបំភ្លឺសាធារណៈនៅរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ