ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ.ស.ប ស្នើ​បន្ថែម​កម្លាំង​បន្ទាន់​3.000​នាក់​ទៀត​ទៅ​កាន់​អាហ្វ្រិក​កណ្តាល​

11 ឆ្នាំ មុន

អគ្គ​លេខា​ធិការ​​ អ.ស.ប​ លោក​បាន​គីមូន​ បាន​ស្នើ​កាល​ពី​ថ្ងៃ​ទី​២០​ កុម្ភៈ​ ដល់​សហ​គមន៍​អន្តរ​ជាតិ​ ឱ្យ​បញ្ជូន​ជា​បន្ទាន់​នូវ​ទាហាន​ និង​ប៉ូលិស​ ៣.០០០​នាក់​ទៀត​ ជា​កម្លាំង​បន្ថែម​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​កណ្តាល​ ដើម្បី​បញ្ចប់​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពួក​គ្រឹស្ត​ និង​ពួក​អ៊ិស្លាម​ ដែល​គំរាម​កំហែង​រុញ​ច្រាន​ប្រទេស​នោះ​ឱ្យ​ធ្លាក់​ក្នុង​អំពើ​ប្រល័យ​ពូជ​សាសន៍​ ។​

លោក​បាន​គីមូន​ បាន​ប្រាប់​ដល់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប​ ថា​ លោក​នឹង​ស្នើ​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ ដល់​ក្រុម​ប្រឹក្សា​នោះ​ឱ្យ​បង្កើត​បេសក​កម្ម​ថែរក្សា​សន្តិ​ភាព​មួយ​ដែល​មាន​អាណត្តិ​ការ​ពារ​ប្រជា​ជន​សុីវិល​ ។ ក៏​ប៉ុន្តែ​លោក​គូស​បញ្ជាក់​ថា​ ការ​ដាក់​ពង្រាយ​ប្រតិបត្តិ​ការ​ថែរក្សា​សន្តិ​ភាព​នោះ​ ប្រសិន​បើ​ទទួល​ការ​អនុញ្ញាត​ នឹង​ត្រូវ​ប្រើ​ពេល​ជា​ច្រើន​ខែ​ ។​ ប្រជា​ជន​អាហ្វ្រិក​កណ្តាល​ពុំ​អាច​រង់​ចាំ​ច្រើន​ខែ​បែប​នេះ​ឡើយ​ ។​ សហ​គមន៍​អន្តរ​ជាតិ​ ត្រូវ​បញ្ចេញ​ប្រតិកម្ម​នា​ពេល​នេះ​ជាមួយ​ការ​សម្រេច​ចិត្ត​ ។​

លោក​បន្ត​ថា​ សេចក្តី​ត្រូវ​ការ​ដែល​ទាម​ទារ​ស្តារ​សន្តិ​សុខ​ឡើង​វិញ​មាន​ខ្ពស់​ជាង​ឆ្ងាយ​ មធ្យោ​បាយ​ដែល​កង​កម្លាំង​អន្តរ​ជាតិ​មាន​នា​ពេល​    នេះ ​។​ ដូច្នេះ​ខ្ញុំ​អំពាវ​នាវ​​ឱ្យ​ពង្រឹង​ឱ្យ​បាន​ឆាប់​នូវ​កង​ទ័ព​បារាំង​ និង​កង​កម្លាំង​សហ​ភាព​អាហ្វ្រិក​ ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​នោះ​ ជាមួយ​ការ​ដាក់​ពង្រាយ​កម្លាំង​ជំនួយ​បន្ថែម​យ៉ាង​តិច​៣.០០០​នាក់​ទៀត​ ។​ ការ​បន្ថែម​កម្លាំង​នេះ​ នឹង​ធ្វើ​ឱ្យ​កង​កម្លាំង​ការ​ពារ​សន្តិ​សុខ​ឡើង​ដល់​១២.០០០​នាក់​ ៕​