ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​បុរស​ស្លា.ប់​អណ្តែត​​ទឹក​ស្រះ​​ ជា​ករណី​​វាយ​សម្លា.ប់​​ប្លន់​យក​ម៉ូតូ​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ប្រចាំអាកាសយាន​ដ្ឋាន​​​អន្តរជាតិ​​ភ្នំ​ពេញម្នាក់ ត្រូវ​ជន​មិនស្គាល់​មុខ​​​​វាយឱ្យ​សន្លប់​​​ប្លន់​​យក​ម៉ូតូ ​រួច​អូស​​ទម្លាក់​ក្នុង​ស្រះទឹក​​ ហើយ​​សព​ត្រូវ​​ប្រជាពល​រដ្ឋ​​ប្រទះ​ឃើញ កាល​ពី​វេលាម៉ោង​៦​និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​២១ កុម្ភៈ ២០១៤ ស្ថិត​ក្នុង​ភូមិ​​អង្គ្រង សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

សព​បុរ​សរង​គ្រោះ​ត្រូវបាន​គេស្គាល់​ឈ្មោះ ស្រ៊ុន លុច អាយុ​៤៨ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុបប្រចាំអាកាសយាន​ដ្ឋាន​​​អន្តរជាតិ​​ភ្នំ​ពេញ ស្នាក់​នៅ​ក្នុង​ភូមិ​ស្លែង​​រលើង សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​​ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ​​ភ្នំ​ពេញ 1AB-7280 ។

បើតាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា ជន​រងគ្រោះ​​បាន​បាត់​ខ្លួន​ ចន្លោះ​​ម៉ោង​​៣ទៅ​៤​ទៀប​ភ្លឺ​ថ្ងៃទី​២០ កុម្ភៈ ព្រោះ​នៅ​អាកាសយាន​ដ្ឋាន​​អន្តរជាតិ​ភ្នំ​ពេញ ពេល​ចេញ​ចូល​​ត្រូវ​ស៊ី​​ញ៉េ​គ្រប់​ពេល​​​ ។

ក្រោយ​ពី​កើត​​ហេតុ​​ សព​ត្រូវ​បាន​សមត្ថ​​កិច្ច​ជំនាញ​ចុះ​​ធ្វើកោសល្យ​វិច័យ​ ដោយឃើញ​​មានស្នាម​បែក​ថ្ងាស​​ខាង​ឆ្វេង បែក​ប្រអប់មាត់ និង​ជាំភ្នែក​ខាងស្តាំ ៕​​