ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​រង្គាលថ្មី​នៅ​នីហ្សេរីយ៉ា​ស្លា.ប់​ជិត​100​នាក់​

11 ឆ្នាំ មុន

ពួក​ជីវ​ពល​នៃ​ក្រុម​អ៊ិស្លាម​និយម​នីហ្សេ​រីយ៉ា​បូកូ​ហា​រ៉ាម​ កាល​ពី​ថ្ងៃ​ទី​១៩​ កុម្ភៈ​កន្លង​មក​នេះ​ បាន​សម្លា.ប់​មនុស្ស​៩៨​នាក់​នៅ​ទីក្រុង​បា​ម៉ា​ភាគ​ឦសាន​នីហ្សេ​រីយ៉ា ។​ នេះ​ជា​ការ​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២០​ កុម្ភៈ​ របស់​ប្រជា​ជន​ទី​ក្រុង​នោះ​ក្រោយ​ពី​ប្រមូល​សព​អ្នក​ស្លា.ប់​ទៅ​បញ្ចុះ​មក ។​

ពួក​ជីវ​ពល​នៃ​ក្រុម​អ៊ិស្លាម​និយម​នីហ្សេ​រីយ៉ា​បូកូ​ហា​រ៉ាម​ កាល​ពី​ថ្ងៃ​ទី​១៩​ កុម្ភៈ​កន្លង​មក​នេះ​ បាន​សម្លាប់​មនុស្ស​៩៨​នាក់​នៅ​ទីក្រុង​បា​ម៉ា​ភាគ​ឦសាន​នីហ្សេ​រីយ៉ា ។​ នេះ​ជា​ការ​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២០​ កុម្ភៈ​ របស់​ប្រជា​ជន​ទី​ក្រុង​នោះ​ក្រោយ​ពី​ប្រមូល​សព​អ្នក​ស្លាប់​ទៅ​បញ្ចុះ​មក ។​

ពួក​យុទ្ធ​ជន​បូកូ​ហា​រ៉ាម​បាន​វាយ​ប្រហារ​លើ​ទី​ក្រុង​នោះ​នា​វេលា​ព្រឹក​ព្រលឹម​ ដោយ​បាញ់​រះ​លើ​សាលា​រៀន​មួយ ហើយ​បាញ់​សម្លាប់​ ឬ​ចាប់​ដុត​ទាំង​រស់​នូវ​ប្រជា​ជន​ជា​ច្រើន​សិប​នាក់ ។​ ប៉ូលិស​រាយ​ការណ៍​ដំបូង​នូវ​តុល្យ​ការ​បណ្តោះ​អាសន្ន​ពី​មនុស្ស​ស្លាប់​៤៧​នាក់ ។​
កាល​ពី​ថ្ងៃ​ទី​១៦​ កុម្ភៈ​កន្លង​មក​នេះ​ មនុស្ស​១០៦​នាក់​ត្រូវ​សម្លាប់​នៅ​ភូមិ​ IGZE ក្នុង​រដ្ឋ​បរ័ណូ​ដដែល​នោះ ។​

ប្រធានា​ធិបតី​នីហ្សេ​រីយ៉ា​លោក GOODIUCK JONATHAN បាន​ចេញ​បញ្ជា​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ​ឱ្យ​បញ្ជូន​កង​ទ័ព​ទៅ​កាន់​ភាគ​ឦ​សាន​នីហ្សេ​រីយ៉ា​ បុ៉ន​ប៉ង​កម្ទេច​ការ​បះ​បោរ​របស់​ក្រុម​បូកូ​ហារ៉ាម​​ ដែល​ចាប់​តាំង​ពី​បុ៉ន្មាន​ឆ្នាំ​មក​ ហើយ​បាន​ប្រយុទ្ធ​ទាម​ទារ​បង្កើត​រដ្ឋ​អ៊ិស្លាម​មួយ​នៅ​ភាគ​ខាង​ជើង​នីហ្សេ​រីយ៉ា​ ដែល​មាន​ពួក​អ៊ិស្លាម​ភាគ​ច្រើន ។​ ប្រឈម​មុខ​នឹង​កង​ទ័ព​ ពួក​អ៊ិស្លាម​និយម​​បាន​ដក​ខ្លួន​ទៅ​កាន់​ជួរ​ភ្នំ​ GWOZA ជាប់​ព្រំ​ដែន​ជា​មួយ​កាមេរូន​​ ដោយ​ពួក​គេ​បន្ត​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​បង្ហូរ​ឈាម​នានា​ប្រឆាំង​ទាំង​ជន​ស៊ី​វិល​ផង​ដែរ ៕​