ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះច្របូក​ច្របល់​​ជា​ថ្មី​​ ខណៈ​កងទ័ព​ចិន​បញ្ជូន​មក (មាន​វីដេអូ)

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ព្រ​លាន​យន្តហោះ​ក្រុង​ហុងកុង នា​ថ្ងៃ​ទី​១៣​ សីហា បាន​​ជួប​ប្រទះ​លើក​ទី​​២​នៃ​ភាព​ច្របូក​ច្របល់​ជាមួយ​ការ​លុប​ចោល​ជើងហោះហើរ​ជា​ច្រើន​នៃ​យន្តហោះ និង​ការ​ប៉ះទង្គិច​គ្នា​ថ្មី​ៗ​រវាង​ប៉ូលិស ​និង​ពួក​​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​រដ្ឋាភិបាល​ទីក្រុង​នោះ​បាន​ចោទប្រកាន់ ពី​ការ​ចាប់បង្ខំ​រុញច្រាន​ទីក្រុង​នោះ​ឲ្យ​ដើរ​លើ​ផ្លូវ​ដែល​គ្មាន​ការ​វិល​ត្រឡប់​។…

ក្រុង​ហុងកុង ៖ ព្រ​លាន​យន្តហោះ​ក្រុង​ហុងកុង នា​ថ្ងៃ​ទី​១៣​ សីហា បាន​​ជួប​ប្រទះ​លើក​ទី​​២​នៃ​ភាព​ច្របូក​ច្របល់​ជាមួយ​ការ​លុប​ចោល​ជើងហោះហើរ​ជា​ច្រើន​នៃ​យន្តហោះ និង​ការ​ប៉ះទង្គិច​គ្នា​ថ្មី​ៗ​រវាង​ប៉ូលិស ​និង​ពួក​​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​រដ្ឋាភិបាល​ទីក្រុង​នោះ​បាន​ចោទប្រកាន់ ពី​ការ​ចាប់បង្ខំ​រុញច្រាន​ទីក្រុង​នោះ​ឲ្យ​ដើរ​លើ​ផ្លូវ​ដែល​គ្មាន​ការ​វិល​ត្រឡប់​។

ចំណែក​អ្នកដំណើរ​ជា​ច្រើន​ពាន់​នាក់​ត្រូវ​ជួប​ប្រទះ​ការ​លំបាក ជាមួយ​សកម្មភាព​តវ៉ា​ថ្មី​នោះ​ដែរ ខណៈ​ចិន​បាន​បង្កើន​ការ​គំរាមកំហែង​ធ្វើ​អន្តរាគមន៍ ដោយ​តាម​រយៈ​វី​ដេ​អូ​មួយ​ផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​ផ្លូវការ​របស់​ខ្លួន បង្ហាញ​ពី​ការ​បញ្ជូន​កង​ទាហាន ​ព្រមទាំង​រថពាសដែក ​និង​រថក្រោះ មក​កាន់​ព្រំដែន​ជាមួយ​ហុងកុង​។

នា​យប់​ថ្ងៃ​ទី​១៣​ សីហា​ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ម្រេច ពេល​បើកផ្លូវ​នាំ​បុរស​ម្នាក់​ចេញ​តាម​រថយន្ត​សង្គ្រោះ​ចេញពី​ព្រ​លាន​យន្តហោះ​ ខណៈ​បុរស​នេះ​ត្រូវ​បាន​ពួក​បាតុករ​ចោទ​ថា ​ជា​ប៉ូលិស​បន្លំ​ខ្លួន​ចូល​ក្នុង​បាតុ​កម្ម។ រថយន្ត​ដឹក​បុរស​នោះ​ត្រូវ​ពួក​បាតុករ​រារាំង ហើយ​ប៉ូលិស​បាន​បើកផ្លូវ ជាមួយ​ការ​បាញ់​ឧស្ម័ន​ម្រេច​ហើយ​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​២​នាក់​។ បន្ទាប់​ពី​នេះ​បន្តិច​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​ជម្លៀស​តាម​រថយន្ត​សង្គ្រោះ​ដែរ ក្រោយ​ពី​រូបគេ​រង​ការ​វាយដំ​ដោយ​មនុស្ស​មួយ​ក្រុម​តូច ដែល​ចោទ​រូបគេ​ថា​ជា​ចារបុរស​ម្នាក់​។ តែ​កាសែត​ចិន​GLOBAL TIMES​គូសបញ្ជាក់​ថា នោះ​ជា​អ្នកកាសែត​ម្នាក់​របស់​ខ្លួន​ទេ​។

នេះ​ជា​ថ្ងៃ​ទី​៥ ​នៃ​ការ​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា​ដ៏​ធំ ពុំ​ធ្លាប់​មាន​ពី​មុន​មក​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ហុងកុង​។ នា​ថ្ងៃ​ទី​១២ ​សីហា​ ព្រ​លាន​យន្តហោះ​នេះ បាន​សម្រេច​លុប​ចោល​ជើងហោះហើរ​ជា​ច្រើន​រយ​ជើង ហើយ​ទោះជា​ព្រ​លាន​នោះ​បើក​វិញ​បាន​រយៈពេល​ដ៏​ខ្លី​មួយ​នា​ព្រឹក​ថ្ងៃ​ទី​១៣​សីហា ក៏​អ្នកដំណើរ​ជា​ច្រើន​សិប​ពាន់​នាក់​រង​ការ​ប៉ះពាល់​។

នា​រសៀល​ថ្ងៃ​ទី​១៣​សីហា​ពួក​បាតុករ​បាន​លើកគ្នា​វិល​ត្រឡប់​មក​កាន់​ព្រ​លាន​យន្តហោះ​ទៀត​។ ផ្ទុយ​ពី​ការ​អង្គុយ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដូច​ពេល​មុន​ក្នុង​ព្រ​លាន លើក​នេះ​ពួក​បាតុករ​ដែល​ស្លៀកពាក់​ខ្មៅ ភាគច្រើន​ប​ពាក់​ម៉ាស់ បាន​លើកគ្នា​រាំង​ខ្ទប់​ច្រកចូល​ទៅ​កាន់​តំបន់​ត្រួតពិនិត្យ​សន្តិសុខ​នានា​។

កាសែត​ចិន​GLOBAL TIMES​នា​ថ្ងៃ​ទី​១៣​សីហា​បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ ដែល​បង្ហាញ​បណ្ដា​រថ​ក្រោះ ​និង​រថពាសដែក​បើក​សំដៅ​មក​កាន់​ទីក្រុង​SHENZHEN ជាប់​ព្រំដែន​ជាមួយ​ហុងកុង​។ ចំណែក​ផ្នែក​សើ​ុ​ប​ការណ៍​អា​មេ​រិ​ក​អះអាង​ពី​ការ​ដាក់​ពង្រាយ​កងទ័ព​ចិន​នៅ​ព្រំដែន​ជាមួយ​ហុងកុង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Global Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ