គ.ជ.ប ជួបប្រជុំជាមួយតំណាងគណបក្សនយោបាយនិងអង្គការក្រៅរដ្ឋាភិបាលស្តីពីការចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖ នៅទីស្តីការកណ្តាលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ នាម៉ោង១០ព្រឹកថ្ងៃទី២១ កុម្ភៈ ២០១៤ មានបើកកិច្ចប្រជុំមួយរវាងតំណាង គ.ជ.ប ជាមួយតំណាងគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលស្តីពីការចុះបញ្ចីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោតនៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ/ខប ) ការចុះបញ្ជីអ្នកសង្កេតការណ៏បោះឆ្នោត និងការចុះឈ្មោះតំណាងគណបក្សនយោបាយ ( គធ/ខប )។
ចែករំលែកព័តមាននេះ