ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមមន្រ្តីចម្រុះ​ចុះបិទដីការក្សាការពារដី​នៅតំបន់អនាធិបតេយ្យ​ក្នុងស្រុកបរកែវ

11 ឆ្នាំ មុន

ខេត្តរតនគិរី៖ ​ក្រុមមន្រ្តីចម្រុះ​ខេត្ត​ដែលរួមមានតុលាកា​រ​ ប៉ូលិស ​ប៉េអឹម​ និងអាជ្ញាធរដែនដី​ នៅព្រឹកថ្ងៃទី២១​ កុម្ភៈ​ ២០១៤ ​បានចុះទៅបិទដីកា​រក្សាការពារដី​នៅតំបន់អនាធិបតេយ្យ​មួយកន្លែង​ស្ថិតក្នុង​ភូមិបរ៉យ​ ឃុំកិចុង ​ស្រុងបរកែវ​ ប្រយោជន៏ដើម្បីកុំឲ្យ​មានការចាប់យកដី​ខុសច្បាប់ ។

គួរបញ្ជាក់ថា ​ដីតំបន់ខាងលើនេះ​គឺគ្រប់គ្រងដោយ​ជនជាតិភាគតិចទំពួន​ដែលមានការទទួលស្គាល់​ដោយ​អាជ្ញាធរដែនដី​(ក្រុមនិស្សិតវាស់វែង​ធ្វើប័ណ្ណកម្មសិទ្ឋិ​ឲ្យជនជាតិភាគ​តិចទំពួន​កាន់កាប់តំាង​ពីខែវិច្ឆិកា ២០១៣​ ) ប៉ុន្តែប៉ុន្មានខែក្រោយ​មកត្រូវបានមនុស្ស​មួយក្រុមបានចូល​ទៅចាប់យកធ្វើ​​ជាកម្មសិទ្ឋិខ្លួន ។​

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ ក្រុមអនាធិបតេយ្យទំាងនោះ​ដឹកនំាដោយបុរសម្នាក់​ឈ្មោះ សូត្រ សឿន​ ហើយក្រោយមក​ឈ្មោះ​នេះបានដាក់ឈ្មោះ​តំបន់ដែល​ក្រុមខ្លួន​កាន់កាប់​ដោយខុសច្បាប់ថា​ ភូមិបឡយទី២ ​ដែលឈ្មោះ សូត្រ សឿននេះ​ធ្វើជាប្រធានភូមិតែម្តង ៕