យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា ក្រុមហ៊ុនជប៉ុន Sony បានបង្កើត tablet ស៊េរីថ្មីរបស់ខ្លួនគឺ Sony Xperia ZZ ។ លក្ខណៈពិសេសរបស់ Tablet ស៊េរីថ្មីនេះគឺ មានទំហំអេក្រង់១០.១អីុញ, កម្រិតពន្លឺភ្លឺច្បាស់ Triluminus ១៩២០x១២០០ភិចស៊ែល, ប្រភេទ Processor quad-core ប្រើប្រាស់ក្នុងល្បឿន២.៣GHz, ទំហំ Ram 3GB ដែលអាចផ្ទុកអង្គចងចាំរហូតដល់១៦GB ។ កាមេរ៉ាមុខមានទំហំ២មេហ្គាភិចសែល និងកាមេរ៉ាក្រោយមានទំហំ៨មេហ្គាភិចស៊ែល , ប្រើប្រាស់ Memory កាត microSD គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Android 4.4 Kitkat ចំណែកឯថាមពលថ្មប្រើប្រាស់ ៦០០០mAh ។
ក្រៅពីលក្ខណៈពិសេសនោះ tablet Sony xperia ZZ រចនាឱ្យមានរូបរាងស្តើងកម្រាស់៦,៤មីល្លីម៉ែត្រ ។ ផលិតផលមួយនេះ បង្កើតឡើងពីលោហៈ ពិសេសដើម្បីការពារការជ្រាបទឹក និងកញ្ចក់ដែលមានសភាពរឹងមាំ ។ ក្រុមហ៊ុន Sony មិនបានអះអាងបញ្ជាក់ពីតម្លៃរបស់ tablet មួយប្រភេទនេះទេ តែតួលេខជាក់ស្តែងរបស់វានឹងត្រូវបានដាក់បង្ហាញជាផ្លូវការក្នុងសន្និបាតបូកសរុបទូរស័ព្ទដៃពិភពលោក ។
Tablet xperia ZZ គឺជា tablet ដែលមានរាងស្តើងជាងគេ ប្រើប្រៀបធៀបជាមួយ tablet xperia ZZ ហើយវាជាប្រភេទ tablet មានរាងស្តើងជាងគេបំផុតក្នុងចំណោម tablet ដទៃទៀតនៅលើពិភពលោក ៕
ចែករំលែកព័តមាននេះ