ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​​រដ្ឋមន្ដ្រី​​ណែនាំ ការ​​ឆក​ល្វែង​​លើ​សេវា​​សា​ធា​រ​ណៈ​​អាច​ប្រមូល​ផ្ដុំ​ទៅ​​ជា​​អ​គ្គិភ័​យ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​សម្តេច​​​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ៃន​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​​មាន​​ប្រសាសន៍​​ក្នុង​ឱកាស​​បិទសន្និ​បាត​បូក​សរុប​​ការងារឆ្នាំ​២០១៣ ​និង​លើក​​​ទិស​ដៅ​​ការ​ងារ​​ឆ្នាំ​២០១៤ ​​​របស់​ក្រសួង​​មហា​ផ្ទៃ​​ នារសៀល​​ថ្ងៃ​ទី​២០ កុម្ភៈ ​​នៅ​​ទី​ស្តី​ការ​​​ក្រសួង​​​​​ថា ជា​ចំណុច​​ការ​វិនិ​យោគ​​ដោយ​គ្មាន​ការ​បង់​ថ្លៃ ​​​គឺជា​​ការទាម​ទារ​​នូវ​សុចរិត​ភាព និង​ការ​យក​ចិត្ត​ទុក​ដាក់​​​នៃ​​ឆន្ទៈ​របស់​​អ្ន​ក​អនុ​វត្ត​​នៅ​មូល​ដ្ឋាន​តែ​ប៉ុណ្ណោះ ​។ ​

រាជធានីភ្នំពេញ​​ ៖ ​សម្តេច​​​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ៃន​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​​មាន​​ប្រសាសន៍​​ក្នុង​ឱកាស​​បិទសន្និ​បាត​បូក​សរុប​​ការងារឆ្នាំ​២០១៣ ​និង​លើក​​​ទិស​ដៅ​​ការ​ងារ​​ឆ្នាំ​២០១៤ ​​​របស់​ក្រសួង​​មហា​ផ្ទៃ​​ នារសៀល​​ថ្ងៃ​ទី​២០ កុម្ភៈ ​​នៅ​​ទី​ស្តី​ការ​​​ក្រសួង​​​​​ថា ជា​ចំណុច​​ការ​វិនិ​យោគ​​ដោយ​គ្មាន​ការ​បង់​ថ្លៃ ​​​គឺជា​​ការទាម​ទារ​​នូវ​សុចរិត​ភាព និង​ការ​យក​ចិត្ត​ទុក​ដាក់​​​នៃ​​ឆន្ទៈ​របស់​​អ្ន​ក​អនុ​វត្ត​​នៅ​មូល​ដ្ឋាន​តែ​ប៉ុណ្ណោះ ​។ ​

​ពាក់​ព័ន្ធ​​នឹង​បញ្ហា​​ការងារ​នៅមូល​​ដ្ឋាន​ សម្តេច​​តេជោសង្កត់​ធ្ងន់​​ថា ​វា​គ្មាន​​ការ​អ្វី​លំបាក​ទេ​ បើ​សិន​​ជា​យើង​មានការ​ស្មោះ​​ត្រង់​ពិត​ប្រាកដ ​ចង់​បម្រើ​​ប្រជា​ជន​ពិត​ប្រាកដ​​ ​ជួយ​ដោះ​ស្រាយ​បញ្ហា​ពិត​ប្រាកដ ។ ​បើ​សិន​​ជា​ប្រជា​ជន​គាត់​សុំ​សាលា​រៀន​ មន្ទីរ​ពេទ្យ​​ ​សុំ​ប្រឡាយ​ទឹក ​ផ្លូវថ្នល់ ​​នោះ​គឺ​វា​ត្រូវ​​ការពេល​វេលា ​វាត្រូវការ​ការ​វិនិ​​យោគ ដោយ​​ថវិកា​​របស់​ជាតិ ​ដោយ​ការ​ធ្វើ​​បុណ្យ​​​​ផ្កា​​សម្រាប់​ការ​កសាង​សាលា​រៀន ​មន្ទីរ​​ពេទ្យ ​​​​ស្ពាន ​ត្រូវ​​ទាម​ទារ​ការ​វិនិយោគ​​មួយ ។ ​​ប៉ុន្តែ​ចំពោះ​​សេវា​សាធារណៈ​នេះ ​វា​អត់​ត្រូវ​ការ​ឱ្យ​អស់​លោក​​​ លោក​ជំទាវ ​​លោក​ស្រី ​​ចេញដើម​ទុន​យក​ទ្រព្យ​សម្បត្តិ​​ពី​ផ្ទះ​យក​ទៅ​ឱ្យ​គាត់​ឯ​ណា ​អត់​ទេ ​​គឺ​វា​ទាម​ទារ​តែ​សេចក្តី​ស្មោះ​ត្រង់ ​ថា​យើង​បម្រើ​ប្រជាជន​ពិត​ប្រាកដ​តែ​ប៉ុណ្ណោះ ​។ ​រឿង​​ដែល​វា​ចោទឡើង ​សេវា​សាធារណៈ​មាន​ច្រើន​​ទូលំ​ទូលាយ​​ណាស់​​ ពាក់​ព័ន្ធ​នឹង​ជីវភាព​ប្រជា​​ជន ។ ដូច​ជា​រឿង​អត្រា​​នុកូល​ដ្ឋាន…​វា​អត់​​ត្រូវ​​ការ​ឱ្យ​​អស់​​លោក​ចំណាយ​​​ដើម​ទុន​ ​ឱ្យ​អស់​លោក​​ទៅរក​លុយ​ពី​​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ដើម្បី​​ដោះស្រាយ​បញ្ហា​​ឯណា ​គឺ​អត់​ផង ។ ​

ដូច​សៀវ​ភៅ​​គ្រួសារ ​គឺ​រដ្ឋ​ចេញ​​លុយ​​ទេតើ ​បើ​សិន​ជាមាន​ការ​កំណត់​ថ្លៃ​សេវា​​គឺ​យក​តាម​​រដ្ឋ​កំណត់​​បាន​ហើយ ​។ បញ្ហា​វា​ស្ថិត​នៅ​ត្រង់​ភាព​ស្មោះ​ត្រង់​​ជាមួយ​ប្រជា​ជន​​ និង​ឆន្ទៈ​ផ្តូរ​ផ្តាច់​ដើម្បី​បម្រើ​​​ប្រជា​ពលរដ្ឋ​នោះ​ទេ ​។ ​សមិទ្ធ​ផល​​ដែល​រាជ​រដ្ឋាភិបាល​​​បាន​បង្កើត​ឡើង​វា​ច្រើន​ណាស់​នៅ​ពេញ​ប្រទេស ។ ​ប៉ុន្តែ​ការ​ឆក​ល្វែង​នៃ​សេវា​​សាធា​រណ​ៈ​ ​ភាពតូច​តាច​​មែន​ តែ​ទាំង​​អស់​នេះ ​វា​ប្រមូល​​ផ្តុំ​ក្លាយ​ទៅជា​អគ្គិភ័យ ​សំរាម​​​ត្រង់​​នេះបន្តិច​ត្រង់​​នោះ​​បន្តិច ​ប្រមូល​ផ្តុំ​​​​​​ទៅ​ដឹក​រាប់​តោន ​។ ​ឧទាហរណ៍​ប្រជាពលរដ្ឋ​ត្រូវការ​លិខិត​​​បញ្ជាក់ ​គាត់​ទៅ​​រក​យើង ​​យើង​​បែរជា​​រវល់ ​ទៅ​​​​ត្រង់​នោះ​ត្រង់ណោះ ​កេះ​កៀវ​​សព្វ​​បែប​យ៉ាង​​ អីុចឹង​ទៅ​វា​បង្កើត​ជារឿង ​។​ ដូច្នេះ​ការបង្កើត​​ច្រក​ចេញ​​ចូល​តែមួយ​​រវាង​​រដ្ឋបាល​និង​នគរ​បាល​វាក៏​ជា​ផ្នែក​មួយ​កាត់​បន្ថយ​​កុំ​ឱ្យ​ប្រជាពលរដ្ឋ​​រត់​ច្រើន​​​កន្លែង ​គឺដាក់​តែមួយ​កន្លែង​ទៅ ។ ​​​កាលពី​សម័យ​មុន ​ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ​វាមិន​មែន​​ច្រក​ចេញ​ចូល​តែ​មួយ​ គឺ​វា​ចូល​ទៅ​ក្រសួង​ច្រើន ​។ ចាប់​​តាំងពី​វេទិកា​​រដ្ឋនិង​វិស័យ​​ឯក​ជន​​ទី​១ ទី​២ ​និងទី​៣ ​មក​ ឥឡូវ​​វិស័យ​ឯក​ជន​​គេលែង​ស្រែក​ហើយ ​។ ​ដូច្នេះ​ផ្នែ​ក​ខាង​នគរ​​បាល​មូលដ្ឋាន​ក៏​យើង​ត្រូវធ្វើ​ដូច​គ្នា​ដែរ ​អ្វី​ដែល​អាច​ប្រមូល​បាន​មិន​មែន​បញ្ហា​​នៅ​មូល​ដ្ឋានទេ ​គឺនៅខាងថ្នាក់​លើ​ ​អ្វីដែល​អាច​​អង្គុយ​​បាន​គឺ​ឱ្យ​នៅ​ជាមួយ​​គ្នា ​ឱ្យគាត់​​រត់​តែ​មួយ​កន្លែង។

​បញ្ហា​​ទាំង​អស់​​របស់​ប្រជាពលរដ្ឋ ​បើ​មើល​ទៅចាត់​ទុក​ជា​រឿង​ធម្មតា ​ប៉ុន្តែ​សម្រាប់​ប្រជា​ពលរដ្ឋ​វិញ ​គឺមិន​មែន​ជា​រឿងធម្មតា​​ពេក​ទេ ​។ ​សម្តេច​បាន​​​អំពាវ​នាវ​​ចំពោះលោក​ ​លោកស្រី​ទាំង​ឡាយ​​មេត្តា​​ផ្តល់សេវា​​សាធារណៈ ​ជូន​ប្រជា​ពល រដ្ឋ​​ឱ្យបាន​ល្អ ​ហើយ​អត់​តម្រូវ​ឱ្យ​អស់​លោក​​លោក​ស្រី​បង់​ថ្លៃ​អ្វី​​ទាំង​អស់ ​គ្រាន់​តែ​​ឱ្យ​អស់​លោក ​​ធ្វើ​ឱ្យ​​ត្រឹម​ត្រូវ​​តាម​​ការ​​កំណត់​​នៃ​ច្បាប់ ​អត់​ត​ម្រូវ​​ឱ្យ​យក​លុយ​ពីផ្ទះ​ទៅ​​​​​​​ឯណា​ ? ​សម្ដេច​ខ្សឹប​​ដាក់មេក្រូ​​ ចំណូល​ពន្ធ​​ដារ​ខេត្ត​កណ្ដាល​​រកបាន​​គឺ​យក​​ពី​អ្នក​​​រស់​​នៅ​រាជធានី​​ភ្នំពេញ​​​ តាម​រយៈ​​ការ​បង់​ពន្ធ​យាន​យន្ត​​​​ មូល​ហេតុ​​​មក​ពី​​​​នៅ​ភ្នំពេញ​ធ្វើការ​យឺត​ គេ​ទៅ​បង់​ពន្ធ​​​​នៅ​ខេត្ត​កណ្ដាល​វិញ​ ។​​ ខេត្ត​កណ្ដាល​​បាន​លុ​យ​​មួយ​ឆ្នាំ​ៗ​មិន​តិច​ទេ​​ ​គេ​​គ្រាន់​តែ​​យក​លុយ​ទៅ​បង់​​​​​សោះ​ទៅ​​​​ជាពិបាក​​ ។​ នេះ​គ្រាន់​តែ​សេវា​​ពន្ធ​ដា​​រ​​គេ​ទៅ​​បង់​ហើយ​ទៅ​ជា​ពិបាក ។​ ​ពាក់​ព័ន្ធ​នឹងបញ្ហា​ខាង​លើ​ សម្ដេច​តេជោ​​​នាយក​រដ្ឋមន្ត្រី​​​មាន​ប្រសាសន៍​ថា យើង​ត្រូវ​​រក​​វិធី​​យ៉ាង​ម៉េច​​ដើម្បីបំព្រួញ​ការលំបាក​​​​របស់​ប្រជា​ជន​ដែល​​​គាត់ធ្វើ​​ដំណើរ​​មក​ គាត់​​​​ធ្លាប់​ចូល​​​គ្រប់​​ទី​កន្លែង​​ទម្រាំ​​បា​ន​លិខ​ិ​តមួយ​​​​ ឥឡូវ​យើង​​​​ប្រមូល​គ្នា​​ឱ្យ​នៅ​តែមួយ​កន្លែង​តើ​បាន​ទេ ? ស្វែង​រក​​​ត​ទៅ​ទៀត​​​មិន​​ថា​ថ្នាក់​កណ្ដាល​ឬថ្នាក់​​​ជាតិ​ទេ​ ។​

ដូចជាក្រសួង​ពាណិជ្ជ​កម្ម​​​​​​​កន្លង​​ទៅ​ក៏​មាន​ការ​កែ​ទម្រង់​​​មួយ​ចំនួន​ការ​នាំ​ចេញ​ដោយ​មិន​ចាំ​បាច់​​​មាន​CO​ ក៏ត្រូវ​​​​ចេញ​COឱ្យ​គេ​ដែរ​​​ ហើយ​CO​យកទៅ​បោះ​ចោល ។​ ឥឡូវ​​គេ​កែ​ទម្រង់​​ទៅ​តាម​​ស្ថាប័ន​​នី​មួយ​ៗ​រក​វិធី​​កែ​ទម្រង់ ​​​ហើយ​​​​ផ្នែក​​​នគរ​បាល​​នៅ​មូល​ដ្ឋាន​​​​ក៏​រក​​វិធី​​កែ​ទម្រង់​​​​​​​ដែរ​ ។​​ កិច្ច​ការ​ខ្លះ​​​រក​​ធ្វើ​តែ​មួយ​ថ្ងៃ​​មួយ​​ព្រឹក​ ឬ​មួយ​​ពេល​ ដល់​ពេល​ធ្វើ​​ឱ្យប្រជា​ជន​​ មួយ​​សប្ដាហ៍​​​មួយ​សប្ដាហ៍​​ដើម្បី​អ្វី​?​​ ​ដូច្នោះ​​​​ទៅ​​​ប្រ​ជា​ពលរដ្ឋ​​​គាត់​​វ​ិល​ចុះវិលឡើង​​​ ហើយ​កុំ​បន្ទោស​គាត់​​​​ឱ្យ​គាត់​ថា​មេ៉ច​​​ក៏​គ្មាន​​​លិខិត​​​បញ្ជាក់​អាហ្នឹង  គាត់​ឆ្លើយ​​ថា​ ខ្ញុំ​ទៅ​ប្រាំ​ដង​ហើយ​​​តែ​ធ្វើមិន​បាន​ឥឡូវ​ខ្ញុំ​​អត់​មាន​​ពេល​នោះ​ ព្រោះ​បន្ទោស​​គាត់​​អត​់​បាន​ទេ​​។ នេះ​មក​​ពីយើង​ ដូច្នេះ​​ការ​ផ្លាស់ប្ដូរ​ឥរិយា​បថ​​នៅ​កន្លែង​​​​នេះគឺ​សំខាន់​​​ខ្លាំង​ណាស់ ។​ ចំណែក​ភាសីុ​​ផ្សារ​​ក៏មិន​ធម្មតា​​ដែរ តម្លៃ​​កង់​គេ​ឱ្យ​យក​ចំនួន​​​២០០​​រៀល ​ពួកគាត់​​យក​​៥០០​​​​រៀល ​គាត់​យក​​​​១.០០០​រៀល​ ។​ ទាំង​​អស់នេះ​​គឺ សុទ្ធ​តែ​​​មានបញ្ហា​​ហើយ​គឺវា​​​ខុស​ពីការ​​​ដាក់​​នៅ​ក្នុង​សៀវ​ភៅ​​បន្ទុក​ ។ ត្រូ​វ​ចាប់​ប្រធាន​ផ្សារ​ទាំង​អស់​​​​ព្រោះ​ការ​​ដេញ​ភាសីុ​​បានគឺត្រូវ​​អនុវត្ត​​​សៀវ​​​​​​​ភៅ​បន្ទុក​ ។ ព្រោះមាន​​ចង​ក្នុង​កិច្ច​​ព្រមព្រៀង​​ដែរ​ឬ?

សម្ដេច​បានសង្កត់ធ្ងន់​​​ថា ការបង់​ពន្ធ​​ប្រថាប់​ត្រា​​​អ្វី​ៗ​ ការ​លក់​​ដូរ​ត្រូវ​តែ​​មាន​ការ​ផ្ទេរ​សិទ្ធិ​​ដូច្នេះ​ត្រូវមានចុះ​ហត្ថ​លេខា​​ផ្ទេរ​សិទ្ធ​ិ​គឺ​ត្រូវ​​ធ្វើ​ឱ្យ​បាន​លឿន​​​យក​តម្លៃ​​ទៅ​តាម​ការ​​កំណត់​​​​ទៅ​បាន​ហើយ ។ ពេល​ដែល​ចុះ​​ទៅមូល​ដ្ឋាន​​ឃើញ​​មាន​បញ្ហា​​​ដល់​ឃើញ​​បញ្ហា​​យក​​ឆ្លុះ​មក​ខាងលើ​​​​ហើយ​ចុះ​​ទៅ​មិន​​មែន​ដោះ​ជំនួស​ឱ្យ​​អាជ្ញាធរ​ថ្នាក់​​​ក្រោម​ជាតិ​​ឬ​ស្ថាប័ន​​ដែលចែង​​ដោយ​ច្បាប់នោះ​​ទេ ។​ ​ចំណុច​មួយ​​ដែល​ចាប់អារម្មណ៍​​​នៅ​ត្រង់ថា ​អ្នក​​​​​​​សោធន​និវត្តន៍​ត្រូវ​បើក​លុយ​​នៅ​តាម​ធនាគារ​ ។ ប៉ុន្តែ​​មាន​ការ​កំណត់​​ជាក់លាក់​​​មួយ​ថា​គ្មាន​​អ្នក​​ទៅ​បើក​ជំនួស​​បាន ។ ចំណោទ​ចោទសួរ​​ថា ចុះ​បើ​គាត់​​​ឈឺ​គាត់​មក​​បើក​​អត់​​​​​បាន​​​​​តើ​​ត្រូវ​​ដោះ​ស្រាយ​​​ដូចម្ដេច ?​ ​​ត្រង់​នេះ​​​​​ក្រុមការ​ងារ​​​ត្រូវ​បំភ្លឺ​​​​មក​ឱ្យ​ក្រសួង​ស​ង្គម​​​​​​កិច្ច​​​អតី​ត​យុទ្ធ​ជន​​​​ កែ​តម្រូវ​​​យ៉ាង​មេ៉ច​​ ដូច្នេះករណី​​​​ឈឺ​​​​បើក​មិន​បាន​​អាច​ឱ្យ​​ស​ហព័ន្ធ​​បើក​​យកទៅ​ឱ្យ​​បាន ។

នេះ​ហើយ​​​​ជា​ក្របខណ្ឌ​​​កំណែទម្រង់​​មិន​មែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្វី​ដែល​ដាក់​ទៅ​ចេះ​តែ​ត្រូវ​ទាំង​អស់នោះទេ ត្រូវ​តែ​​មាន​ចំណុច​​ខុស​ដែល​ត្រូវកែ ។ នេះ​ហើយ​ដែល​​យើង​ធ្វើគណ​នេយ​្យ​ភាព​​​​​ជាមួយ​ប្រជា​ពល​រដ្ឋ​​​រក​ឃើញ​ត្រូវ​កែ​ ម​ិន​មែន​​កែ​កម្រិត​ថ្នាក់​​ក្រោម​ថ្នាក់​ជាតិ កែ​ទាំង​ថ្នាក់ជាតិ​​​ រាប់​ទាំង​កម្ម​វិធី​នយោ​​បាយ​​​​ រាប់​ទាំង​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋា​​​ភ​ិ​បាល​ ។ ​អនុក្រឹត្យក៏​ដោយ​​​ ព្រះ​រាជក្រឹត្យក៏​ដោយ​រហូូត​ដល់ធ្វើវិសោធ​កម្មច្បាប់​ទៀត ​៕